អង្គារ 24 កក្តដា 2012
សារព័ត៌មានសេរី
សារព័ត៌មានសេរី
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានយួនមួយចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាខ្មែរ ហេង សំរិន នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីយួន ង្វៀន តាន់ឌុង (Nguyen Tan Dung) បានស្នើដល់ប្រទេសកម្ពុជាឲ្យសហការដើម្បីបញ្ចប់ការគូសវាសព្រំដែន និងការដាក់ដាំបង្គោល ក្នុងន័យបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សារព័ត៌មានយួនដដែលបានរាយការណ៍បន្តថា កំឡុងជំនួបនោះ នាយករដ្ឋមន្រ្តីយួន ក៏បានស្នើផងដែរឲ្យប្រទេសកម្ពុជាបន្តជួយគាំទ្រសហគមន៍ជនជាតិយួនដែលរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងមិត្តភាពនៃប្រទេសទាំងពីរ។
លោក ហេង សំរិន ប្រធានរដ្ឋសភាខ្មែរបានធ្វើដំណើរទៅកាន់ប្រទេសយួនចាប់តាំងពីថ្ងៃទី២០ កក្កដា មកម្ល៉េះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាប្រទេសយួន។ ដោយឡែកនៅប្រទេសកម្ពុជាឯណេះក្រុមមន្រ្តីជំនាញព្រំដែនកម្ពុជា-យួនកំពុងតែធ្វើការពិភាក្សាគ្នាអស់រយៈពេល២សប្តាហ៍ហើយលើការប្តូរខ្នាតផែនទីពី ១/១០០.០០០ មក ១/៥០.០០០ ដើម្បីងាយស្រួលក្នុងការបោះបង្គោលព្រំដែន ដោយយោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការប្តូរខ្នាតផែនទីនេះ ត្រូវបានរិះគន់ខ្លាំងក្លាពីសកម្មជនឃ្លាំមើលព្រំដែនថា បានធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដី៕




0 comments:
Post a Comment