![]() |
| ស្រ្តីរងគ្រោះម្នាក់នៃការបាញ់ប្រហារ។ |
ភ្នំពេញៈយ៉ាងហោចណាស់មានមនុស្សពីរនាក់ស្លាប់ និង ប្រាំអ្នកទៀតរងរបួសធ្ងន់និងស្រាល ក្នុងអំពើបាញ់ប្រហារមួយកាលពីព្រឹកថ្ងៃពុធ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលេខ២៧១ និងអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុបាននិយាយថា នៅវេលាម៉ោងប្រហែល១០:៣០នាទីព្រឹកមិញនេះ គេឃើញបុរសសង្ស័យម្នាក់ អាយុជាង៣០ឆ្នាំ បានស្ទុះឆក់កាំភ្លើង អាកាស្វាយបត់មួយដើមពីសមត្ថកិច្ចនគរបាល ដែលកំពុងឈរយាមនៅគោលដៅមួយកន្លែងក្រោយផ្សារ សុវណ្ណា ដែលនៅមុខមន្ទីរពេទ្យរុស្សី ស្ថិតក្នុងសង្កាត់ទំនប់ ។
ក្រុមអ្នកភូមិបាននិយាយទៀតថា ក្រោយពីជនសង្ស័យបានឆក់យកកាំភ្លើងពីមន្ត្រីនគរបាលនោះហើយ ក៏ចាប់ផ្ដើមធ្វើការបាញ់រះជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋ ដែលរស់នៅនិងអ្នកកំពុងធ្វើដំណើរឆ្លងកាត់នៅក្នុងតំបន់នោះ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង បុរស ស្ត្រី៥ នាក់ផ្សេងទៀតរងរបួសធ្ងន់។ បន្ទាប់មកជនសង្ស័យក៏បានបាញ់សម្លាប់ខ្លួនឯងតែម្ដង។
លោកម៉ី ប៊ុនរិន នាយប៉ុស្តិ៍នគរបាលសង្កាត់ទំនប់ទឹក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាបន្ទាប់ពីស្ថានភាពនៃការផ្ទុះអាវុធកណ្ដាលទីប្រជុំជនរាជធានីភ្នំពេញនេះបានស្ងប់ស្ងាត់ សមត្ថកិច្ចរបស់លោក បានធ្វើការត្រួតពិនិត្យ និងជួយអន្តរាគមន៍ដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ [មន្ទីរពេទ្យរុស្សី] ដើម្បីសង្គ្រោះ និងបានរកឃើញអត្តសញ្ញាណរបស់ជនសង្ស័យនោះ គឺឈ្មោះសូ វុទ្ធី ហៅពុំ អាយុ ៣៣ឆ្នាំ ជាមន្ត្រីអនុរក្សពន្ធនាគារ។




0 comments:
Post a Comment