ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
(ខេត្តឃ្លាំង,កម្ពុជាក្រោម) ព្រឹកព្រលឹមថ្ងៃទី ១៣ ខែសីហា នេះ ព្រះវិហារវត្តប្រា
សាទគង់ ជាវត្តព្រះពុទ្ធសាសនាខ្មែរមួយមានអាយុកាលជិត ៨០០ ឆ្នាំ ត្រូវបាន
ឆេះ តែព្រះពុទ្ធបដិមាមានតម្លៃជាច្រើននៅក្នុងព្រះវិហារមិនបានខូចខាតទេ ។
ព្រះតេជព្រះគុណ ថាច់ សិទ្ធិ ចៅអធិការវត្តប្រាសាទគង់ ឋិតនៅក្នុងឃុំថាមដូង
(Tham Đôn) ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តឃ្លាំង បានមានថេរដីកាថា ភ្លើង
បានឆេះខ្លាំងនៅវេលាម៉ោង ៣ យប់ ។ព្រះសង្ឃទាំងពីរអង្គដែលសឹងចាំព្រះ
វិហារបានរួចផុតពីគ្រោះអគ្គិភ័យនេះ ព្រោះបានរត់ចេញទាន់ពេល ។
ពុទ្ធបរិស័ទខ្មែរក្រោមនៅជុំវិញវត្តរាប់រយនាក់បាននាំគ្នាចូលវត្តជួយពន្លត់ភ្លើង
តែមិនមានប្រសិទ្ធិភាព ។ ប្រហែល ៣០ នាទីក្រោយមក ឡានសង្គ្រោះអគ្គិ
ភ័យរបស់នគរបាលវៀតណាមប្រចាំខេត្តឃ្លាំង ដែលនៅជិតហេតុការណ៍នេះ
បានមកជួយពន្លត់ភ្លើងជាស្ថាពរនៅពេលព្រឹកព្រលឹម ទើបភ្លើងមិនឆេះរាលត
ទៅទៀតបាន ។
ព្រះតេជព្រះគុណ ថាច់ សិទ្ធិ បានប្រាប់ពីមូលហេតុឆេះនេះថា បណ្ដាលមក
ពីភ្លើងទៀនវស្សា ឆេះវាំងននដែលវាំងនៅមុខបល្ល័ង្កព្រះពុទ្ធបដិមា ។ ព្រះអង្គ
បន្តទៀតថា ព្រះពុទ្ធរូបបុរាណ និង មានតម្លៃជាច្រើនអង្គមិនបានខូចខាតទេ
តែត្រូវបានផ្សែងរុំធ្វើឲ្យខ្មៅ ។
នៅថ្ងៃនេះដែរ អាជ្ញាធរវៀតណាមស្រុកបាយឆៅ (huyện Mỹ Xuyên) បានមក
យកកម្ទេចចំហេះទៅធ្វើការស៊ើបអង្កេតលើករណីអគ្គិភ័យនេះដែរ ។
ប្រាសាទគង់ ជាវត្តបុរាណរបស់ខ្មែរក្រោមដែលមានអាយុកាល ៧៨៨ ឆ្នាំ គឺ
បានកសាងឡើងព. ស. ១៧៦៨ គ. ស. ១២២៤ ។ នេះជាវត្តព្រះពុទ្ធសាសនា
ថេរវាទខ្មែរក្រោមមួយក្នុងចំណោមវត្តទាំង ៩១ នៅខេត្តឃ្លាំង ដែលជាកន្លែង
សក្ការបូជារបស់ពលរដ្ឋខ្មែរក្រោម កន្លែងព្រះសង្ឃសិក្សាប្រតិបត្តិតាមពុទ្ធោ
វាទនិងជាមជ្ឈមណ្ឌលអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ។
នេះជាលើកទី ៣ ហើយ ដែលមានវត្តខ្មែរនៅកម្ពុជាក្រោមត្រូវបានឆេះក្នុង
រដូវព្រះវស្សា ។ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ នេះដែរ ព្រះវិហារវត្ត
ខ្មែរមួយនៅខេត្តព្រែកឫស្សី ( ấp 6, xã Vị Thủy, huyện Vị Thủy, tỉnh Hậu Giang)
ត្រូវបានឆេះដោយភ្លើងទៀនដែរ និងកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៧
ព្រះវិហារវត្តសេរីតេជោមហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះដោយករណីដូចគ្នា ៕

![]() |
ព្រះវិហារវត្តប្រាសាទគង់ ឆេះកាលពីម៉ោង ៣ យប់ថ្ងៃទី ១៣ ខែសីហា នេះ ។ |

ព្រះវិហារវត្តសេរីតេជោមហាទុប ត្រូវឆេះកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ។ |
![]() |
វត្តខ្មែរក្រោមមួយនៅខេត្តព្រែកឫស្សី (Hau Giang) បានឆេះកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ ។ |
0 comments:
Post a Comment