Friday, August 17, 2012

កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ខួបឆ្នាំទី៤៥នៃទំនាក់ទំនង

16 August 2012/ABC
ជំនួប​រវាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​និង ឧបនាយក​រដ្ឋ​មន្ត្រី​វៀតណាម។ រូបភាព​ដោយសយ សុភា (
Credit: ABC Licensed) 
មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ពីរ កម្ពុជា និង​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អះ​អាង​រួម​គ្នា​ថា នឹង​បន្ត​ពូន​ជ្រំ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​ទី​៤៥ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។


នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន ស្វិន​តុក ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន អេដស៍​ និង​ពេស្យា​ចារ​វៀតណាម បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិ​ភាព។
លោក អ៊ាង សុ​ផល្លែត អ្នក​នាំ​ពាក្យ​ជំនួប បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា មេ​ដឹក​នាំ​ទាំង​ពីរ នឹង ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ទាំង​វិស័យ​ទេស​ចរណ៍ ក៏​ដូច​ជា​ការ​ទប់​ស្កាត់​បទ ល្មើស​នានា​តាម​ព្រំដែន​ផង​ដែរ។
ដំណើរ​ទស្សន​កិច្ច​របស់​លោក​ង្វៀន ស្វិនតុក បាន​ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍ បន្ទាប់​ពី​ការ​បក​ស្រាយ​របស់​លោក​ហ៊ុន សែន នៅ​រដ្ឋ​សភា ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា​ និង​វៀត​ណាម ដែល​មាន​ការ​រិះ​គន់​ពី​បក្ស​ប្រឆាំង​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ​នាំ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​៕

0 comments:

Post a Comment