Sunday, August 19, 2012

អតីតមន្ត្រី​បក្ស​សម រង្ស៊ី បរិច្ចាគ គេ​ហដ្ឋាន​​សម្រាប់​ធ្វើ​ទី​ស្នាក់​​ការ​គណបក្ស​សង្រ្គោះជាតិ​


ដោយ មាស មុន្នី
Friday 17 August 2012 - 9:16 am
អតីត​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សម រង្ស៊ី ដែល​ទើប​​​ប្រកាស​​ចូល​រួម​​ជា​មួយ​គណបក្សសិទ្ធិ​មនុស្ស​​បាន​ឲ្យ​​ដឹង​​កាល​ពី​ម្សិលមិញ​​ថា ខ្លួន​​នឹង​​បរិច្ចាគ​​​ដោយ​គ្មាន​រយៈពេល​កំណត់ នូវ​​ផ្ទះ​នឹង​ដីឡូត៏ ​មួយ​កន្លែង​ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់ ភ្នំពេញថ្មី ខណ្ឌ ​សែន សុខ សម្រាប់​ធ្វើ​ជា​ទី​ស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ប៉ុល ហំម អ្នកនាំ ពាក្យ មួយ រួប របស់ គណបក្ស សង្រ្គោះ ជាតិ
លោក សាម ស៊ុនឌឿន បាន​ថ្លែង​​នៅ​ក្នុង​ជំនួប​​មួយ​​រវាង​មន្ត្រី​សំខាន់​ៗ របស់​គណបក្ស​សិទ្ធិមនុស្ស​និង គណបក្ស​សម​រង្ស៊ី ដែល​ត្រូវ​រួមគ្នា​​ក្នុង​គណបក្ស​ថ្មី គឺ គណបក្ស​សង្រ្គោះ​ជាតិ​​នោះ​ថា ” វា​គឺ​ជា​ការ​លះបង់តិចតួច ដើម្បី​ជួយ​​គណបក្ស​ថ្មី ..ដើម្បី​ជាតិ​​ខ្ញុំ​​ត្រូវ​តែ​ប្រគល់​​វា ..” ។
លោក ប៉ុល ហំម អ្នក​នាំពាក្យ​​មួយ​រូប របស់​គណបក្ស​សង្រ្គោះ​ជាតិ​​បាន​​ថ្លែង​​ឲ្យ​​ដឹង​​ថា ជំនួប​កាល​ពីម្សិល​មិញ​ គឺ​​បាន​​ឈាន​​ទៅ​​ដល់​​ការ​សម្រេច​ជារួម​​ យក​គណបក្ស​ថ្មី​នេះ​ទៅ​ចុះ​បញ្ជី​​​ឈ្មោះ​​​ នៅ​ថ្ងៃ​ចន្ទ​​ដើម​​សប្ដាហ៏​ក្រោយ ។ ​ហើយ​​នៅ​​ថ្ងៃ​ដដែល​នោះ​ លោក សម រង្ស៊ី ​ដែល​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​​ក៏​​នឹង​​ធ្វើ​​សន្និសីទ​កាសែត តាមរយៈ​ប្រព័ន្ធវីដេអូ​ខន់ហ្វ័រិន ពី​ក្រៅ​ប្រទេស​មក​ដែរ ៕

0 comments:

Post a Comment