Wednesday, August 22, 2012

សម័យតេចោរ


ខ្មែររស់ដូចស្លាប់ច្បាប់សម័យតេចោរ  ភិតភ័យស្លន់ស្លោចោរប្លន់គេហា
ក្រីក្រតោកយ៉ាកលំបាកកាយា               ស្រេកឃ្លានតក្កមាត្រាដាច់ខ្យល់ក្ស័យ។

ជោរធ្លាប់អួតអាងដាក់ក្បាលមេក្រូ      ស្រែកប្រកាសប្រូប្រាប់រាស្រ្ដប្រុសស្រី
ថាជោរមិនអោយរាស្រ្ដម្នាក់ណាក្ស័យ ដោយសារដាច់បាយសម័យជោរឡើយ។

ឥឡូវឃើញច្បាស់ខ្មែរច្រើនអនេក   ទុរ្ភិក្សឃ្លានស្រេកទុក្ខសោកឥតស្បើយ
លើកដៃអង្វរស្រែកយំដង្ហោយ     ឱ!សប្បុរសអើយជួយស្រងជីវិត ។

0 comments:

Post a Comment