
(លោកប្រធាន សម រង្ស៊ីចូលរួមដកបង្គោលព្រំដែនបោះខុសច្បាប់លេខ១៨៥)




ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២
ដោយ ប៉ាង សុខឿន
ដោយ ប៉ាង សុខឿន
ក្នុងពេលឡើងសំដែងល្ខោនរឿងព្រំដែនជិត៥ម៉ោង កាលពីថ្ងៃទី៩ ខែសីហា ហ៊ុន សែន បានលើកចំណុច លោកប្រធាន សម រង្ស៊ី ដកបង្គោលព្រំដែនលេខ១៨៥ ថាជាទង្វើរខុសច្បាប់ ហើយចោទថាជាជនក្បត់ជាតិ។ តែធាតុពិត លោក ហ៊ុន សែន ហេតុតែជាមនុស្សល្ងង់ គ្មានសច្ចធម៌ ពុតត្បុត រណបយួន និងមិនស្រឡាញ់ជាតិ បែជានិយាយទាំងងងឹតងងល់ជាន់ដានខ្លួនឯងដោយមិនដឹងខ្លួន។ ព្រោះថា ពេលនោះមានបង្គោលព្រំដែនចំនួនបួនដែលយួនបានបោះចូលក្នុងដីខ្មែររួមមានបង្គោល លេខ១៨៤, ១៨៥, ១៨៦, និង១៨៧ ហើយលោក ប្រធាន សម រង្ស៊ី និងប្រជាពលរដ្ឋដកតែបង្គោលលេខ១៨៥តែប៉ុណ្ណោះ រីឯបង្គោលដ៏ទៃទៀតលោកនិងប្រជាជន មិនបានដកទេ។ បន្ទាប់ពីនោះប៉ុន្មានថ្ងៃ ស្រាប់តែយួនមកគាស់បង្គោលថ្ម លេខ១៨៤ និងបង្គោលឈើលេខ១៨៦ និង១៨៧ ផ្សេងទៀតដែលនៅសល់ទៅបាត់ស្ងាត់ៗរហូតមកដល់ពេលនេះ មិនហ៊ានយកមកដាំកន្លែងទាំងនោះវិញទេ។
តាមហេតុផលនេះយើងសួរថាបើទីនោះជាបង្គោល ព្រំដែនពិតប្រាកដមែន ហេតុអីបានជាយួនមកដាំស្ងាត់ៗ ហើយមកដកទៅវិញស្ងាត់ៗនិងមិនមកបោះកន្លែងនោះវិញ តែបែជាទៅបោះកន្លែងផ្សេងទៅវិញ? តើបង្គោលព្រំដែនចេះតែដើររបៀបនេះហើយយកទៅបោះទីណាក៏បាន ស្រេចតែនឹងចិត្ត មែនទេ?
ចំពោះរឿង ដែល ហ៊ុន សែន ចោទលោកប្រធាន សម រង្ស៊ី ក្នុងការដកបង្គោលលេខ១៨៥ នោះថា ខុសច្បាប់ ចុះយួនមកដករហូតដល់ទៅបង្គោលចំនួនបីចុងក្រោយនោះដោយមានទាំង បង្គោលដាំជាថ្មផង តើមានទោសអ្វីដែរ? ហេតុអ្វីបានជា ហ៊ុន សែន មិនប្តឹងយួនទៅបើសិន ហ៊ុន សែន ពិតជាស្រឡាញ់ ការពារជាតិ និងគោរពច្បាប់មែន?
ត្រង់នេះសូមបងប្អូនពិចារណាចុះ អ្នកណាខុសអ្នកណាត្រូវ អ្នកណាស្រឡាញ់ជាតិនិង អ្នកណា ក្បត់ ជាតិពិតប្រាកដ។
0 comments:
Post a Comment