Wednesday, August 8, 2012

ហ៊ុន សែន ព្យាយាមទាញ​.ក នរោត្តម សីហនុ ចូល​ក្នុងបញ្ហា​ព្រំដែន​

ពុធ 08 សីហា 2012 
សារព័ត៌មានសេរី

ជា​អ្នក​គ្រប់គ្រង​ចង្កោម​មីក្រូ​​ក្នុង​​ប្រទេស​​កម្ពុជា​ព្រឹកមិញ​​នេះហ៊ុន សែន បាន​បូបាច់​​ពី​ខេត្ត​​កំពុង​ធំ​មកថា​ ការ​ចូល​ខ្លួន​ទៅ​​បំភ្លឺ​រដ្ឋសភា​​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​​ខ្មែ-យួន នៅ​ថ្ងៃ​ស្អែក​នេះ មិនមែន​គ្រាន់​តែ​ការពារ​​មុខ​មាត់​រ​ដ្ឋាភិបាល​បច្ចុប្បន្ន​​របស់​ខ្លួន​​តែ​មួយ​​ប៉ុណ្ណោះទេ​ គឺ​ការពារ​​រដ្ឋាភិបាល​របស់ នរោត្ត​សី​ហានុផង​ដែរ ដែល​ត្រូវ​​បាន​គេ​ចោទ​​ថា ​កាត់​ដី​ឲ្យ​យៀកកុង ។
ទ្រង់ នរោត្តម សីហនុ និង នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន
នាយក​រដ្ឋមន្ត្រីខ្មែរ​រូប​នេះ បាន​លើកឡើង​​នៅ​ក្នុង​ពិធី​សម្ពោធ​​បើក​ឲ្យប្រើប្រាស់​​ផ្លូវ​ជាតិ​​​​ដែល​បាន​ពីជំ​នួយ​​ឥណទាន​របស់​ចិន ភ្ជាប់​ពី​ខេត្ត ​កំពង់ធំ ទៅ​កាន់ទី​រួម​ព្រះវិហារ​​ដូច្នេះ​ថា​​ ” ​គេ​វ៉ៃ​ហ៊ុន​សែន ត្រឹម​តែ​ចំណុច​មិន​សំខាន់​ទេ តែ​​គេ​​វ៉ៃ​ដល់​សម្តេច​ព្រះ នរោត្តម សីហនុ នោះ ព្រោះ​អ្វីដែល​ហ៊ុន​សែន ធ្វើ គ្រាន់​តែ​​ជា​​ការ​យក​អ្វី​ដែល​សម្តេច​ព្រះ នរោត្តម សីហនុ បន្សល់​​ទុក​តែ​ប៉ុណ្ណោះ​។ ទាំង​បញ្ហា​ព្រំដែន​សមុទ្រ ទាំង​​បញ្ហា​​ព្រំដែន​​គោក​។ អីចឹង​គោលដៅ​ពិតប្រាកដ ដែល​គេ​វ៉ៃ គឺ​វ៉ៃ​ហ៊ុន​សែន តែ​សម្រាប់​ទិសដៅ គឺ​វ៉ៃ​សម្តេចព្រះ នរោត្តម សីហនុ….” ។
ជាវិធី​សម្រាល​ខ្លូន​​ដែលអាចមាន​​កំហុសខាងប្រវត្តិសាស្ត្រពី​ការ​បាត់បង់​ទឹកដី​​ខ្មែរ​ទៅ​​យួន​​​នោះ​​ ហ៊ុន សែន បាន​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​​នេះ​​​ទៅ​ឲ្យ​ទ្រង់ ​នរោត្តម សីហុនុ ដោយ​ប្រើប្រាស់​ប្រិយ​ភាព​​ដែល​នៅ​​សេស​សល់​ខ្លះ​របស់​ស្ដេច​អង្គនេះ​​ជា​​មួយ​ការ​​ចង​ផ្អោប​លាបពណ៌​​អ្នកសើរើ​​​​​រឿង​ព្រំដែន ថា ជា​ពួក​សាធារណៈរដ្ឋ ដោយ​​បាន​​លើក​ឡើ​ថា ​” ដើម្បី​ការពារ​ភាពត្រឹមត្រូវ​របស់គេ នៃ​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ ​។  រហូត​​ដល់​​តាក់តែង​​បទ​ចំរៀង​។ ស្អែក​​​ខ្ញុំ​​នឹង​​​អាន​​បទ​ចំរៀង លា​ម៉ែ​ទៅ​ធ្វើ​ទាហាន ស្រណោះ​រៃ​យំ ភ្នំ​ពពារ​ខែ និង ​ស្រណោះ​ដី​ខ្មែរ ស្តេច​លក់​ឲ្យ​យៀកកុង ជាដើម​”​។
ដែល​បទ​ចម្រៀង​ទាំង​អស់​នេះ​​កន្លង​ទៅ​ ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​លើក​យក​មក​​ជេរ​ នរោត្តម សីហុនុ រឿង​ព្រំដែន​​យួន​​ផងដែរ ។ ហើយ​ដើម្បី​បន្លប់ចិត្ត​​តាម​របៀប​អាជ័យមីគ្រត កូន​​អញ​ក៏​ងាប់​កូន​​កន្ត្រប់​ក៏ងាប់​​ដែរ​​នោះ ​នាយ​ក​រដ្ឋ​មន្ត្រី​​រូប​នេះ​​បាន​​លើក​ឡើង​​ដូច្នេះ​​ថា ​”​ ​នៅពេលនេះ ព្រួយ​មួយ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល បាញ់​​បាន​​សត្វ​ពីរ ​។ ព្រួញមួយ​បាញ់​រាជរដ្ឋាភិបាល និង​ព្រួញ​មួយទៀត បាញ់​​លើ​​រាជបល្ល័ង្គ …” ៕

0 comments:

Post a Comment