ព្រហស្បតិ៍ 09 សីហា 2012
សារព័ត៌មានសេរី
សារព័ត៌មានសេរី
ខុសផ្ទុយពីការរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងអន្តរជាតិខ្លះផង ដែលចាំមើ់លថាតើព្រឹកនេះ , នាយករដ្ឋមន្ត្រីមានលេសអ្វី ដើម្បីតតាំងជាមួយបក្សប្រឆាំងរឿងបាត់បង់ដីខ្មែរទៅយួន ហើយបក្សប្រឆាំងមានភស្តុតាង សក្ខីកម្មអ្វី ដើម្បីចោទសួរបញ្ហានេះ , តែពុំដូច្នេះទេ តាំងពីព្រហាមអុលមកក្បាលមី ក្រូ រដ្ឋសភាត្រូវបានគ្រប់គ្រងផ្ដាច់មុខ ដោយនាយករដ្ឋមន្ត្រីខ្មែរ ហើយបានបើកការវាយប្រហារយ៉ាងចាស់ដៃ ទៅលើបក្សប្រឆាំង និង ក្រុមអ្នករុកគួន រឿងព្រំដែន ។
បន្ទាប់ពីត្រូវបានអនុញ្ញាតិឲ្យអង្គុយ ដោយសារការស្រយ៉ង់ជើងមិនអាចឈរសូត្រកើត នាយករដ្ឋមន្ត្រីរូមនេះ បានធ្វើការចោទប្រកាន់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងថា បានយកបញ្ហាព្រំដែនធ្វើជាខែលកេងយកប្រយោជន៏នយោបាយ និង សំដៅធ្វើឲ្យមជ្ឈដ្ឋានសាធារណៈភ័ន្តច្រឡំចំពោះបញ្ហានេះ ។
លោក ហ៊ុន សែន បានហៅការចោទប្រកាន់ មកលើរដ្ឋាភិបាលពាក់ព័ន្ធបញ្ហាព្រំដែនថា កំពុងបិទបាំងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ១៩៧០ ទម្លាក់ស្ដេច នរោត្តម សីហនុ ដែលកាលនោះបានចោទទ្រង់ថា បានកាត់ទឹកដីឲ្យយៀកកុង ។ ដោយបានលើកឡើងថា ការវ៉ៃហ៊ុន សែន ក៏ដូចជាវ៉ៃ សម្ដេច នរោត្តម សីហនុ ។
ជាមួយគ្នាដែរនាយករដ្ឋមន្ត្រីរូបនេះ ក៏បានបញ្ឆេះកំហឹង ទៅកាន់លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មសម័យសាធារណៈរដ្ឋខ្មែរ ដែលតែងតែរិៈគន់ពីបញ្ហាព្រំដែនថា ពូកែខាងកាន់ផែនទីរត់ , ដោយប្រើពាក្យគ្រួតគ្រាតថា ” អានេះ ឆ្កួត សុទ្ធ ..” ។
នៅក្នុងការលើកឡើងហូរហែរជាផ្នែកនៃយុទ្ធសាស្រ្តឃោសនានយោបាយបន្ថែមពីលើការប្រើប្រាសក្បាលមីក្រូនាយករដ្ឋមន្ត្រី តាមទីសាធារណៈឃោសនាឲ្យបក្សប្រជាជនរបស់ខ្លួននោះ ហ៊ុ សែន បានលើកមកហែកកកាយជាថ្មីទៀតថា លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាចារកម្មរបស់ខ្លួន , ហើយថា មិនអាចសម្របសម្រួល ឲ្យមេដឹកនាំគណបក្សប្រឆាំងនេះ គឺ លោក សម រង្ស៊ី វិលចូលស្រុកវិញបានឡើយ ។ ក៏ដូចជាការនិយាយអួតបញ្ច្រាសទៅនឹងការចោទប្រកាន់វិញថា ផែនទីដែលគូសកាលសម័យបារាំង ក៏ ដូចជាទំហំទឹកដីខ្មែរ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ថា ពុំមានភាពត្រឹមត្រូវ ហើយការបោះបង្គោលកំណត់ព្រំដែនខ្មែរ-យួននៅពេលនេះ បានធ្វើឲ្យខ្មែរចំណេញដី យ៉ាងហោចណាស់ ៣០០ គីឡូម៉ែត្រក្រឡា ។
ប៉ុន្តែយ៉ាងណាក៏ដោយ ការប្រើប្រាសពេលវេលាច្រើនម៉ោងរបស់ ហ៊ុន សែន កាលពីព្រឹកមិញ សម្រាប់ពលរដ្ឋខ្មែរវាគ្រាន់តែជារឿងប៉ប៉ាច់ប៉ោច ដ៏ឥតប្រយោជន៏ ដែលគេធ្លាប់បាន ឮ យ៉ាងស្រកៀរត្រចៀករួចមកហើយតែប៉ុណ្ណោះ ។ ព្រោះអ្វីដែលគេចង់បាននោះ គឺ ចង់ឃើញការតតាំងគ្នាផ្ទាល់មាត់ ផូង ទៅ ផាំង មក មិនមែនយកតំណាងរាស្ត្របក្សប្រឆាំង ទៅចងជើងរុំមាត់ក្នុងសភានោះទេ ៕




0 comments:
Post a Comment