Tuesday, August 21, 2012

លោក សេង តារា និយាយពីបទចម្រៀងមុនឆ្នាំ ១៩៧៥


លោក សេង តារា​ អ្នក​គាស់​កកាយ​ប្រវត្តិ​អ្នកសិល្បៈ
​ឆ្នាំ​ ១៩៦០​ និង​ ៧០
ដោយ អ៊ឹម ណាវិន l RFI
ចេញផ្សាយ ថ្ងៃទី 26 ខែតុលា ឆ្នាំ ២០១០

លោក សេង តារា អ្នកគាស់កកាយប្រវត្តិ
អ្នកសិល្បៈឆ្នាំ ១៩៦០ និង ៧០ ។ អ៊ឹម ណាវិន
លោក សេង តារា គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ដាក់​ទុន​ថវិកា ពេលវេលា ផ្ទាល់ខ្លួន​ដើម្បី​ចុះ​ស្រាវជ្រាវ ចងក្រង​ជីវប្រវត្តិ​តារា​ចំរៀង កវីនិពន្ឋ កាលពី​សង្គម ។ សិល្បករ កវីនិពន្ឋ ជាច្រើន​រូប​ក្នុង​ទសវត្សរ៍ឆ្នាំ ​៦០​និង​ ៧០ បាន​ស្លាប់ ស្ទើរ​អស់​រលីង​នៅ​ក្នុង​របប​ខ្មែរក្រហម ។ ខ្មែរក្រហម​មិន​ត្រឹម​សម្លាប់​សិល្បករ​ទំាង​នោះទេ ឯកសារ​នានា ទាក់ទង​នឹង​ជីវិត សិល្បករ ទំាង​នោះក៏​ត្រូវ​ពួក​អាវខ្មៅ​បំផ្លាញ​គ្មាន​សល់។ ចាប់តំាងពី​ឆ្នាំ ២០០៤​រហូត​មកដល់​ពេលនេះ លោក សេង តារា បាន​ឈ្មុសឈ្មុល រក​ឃើញ​ប្រវត្តិ​សិល្បករ កវី​និពន្ឋ​មួយ​ចំនួន​ដូចជា​លោក​ស៊ិន​ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ឋា មក​សរសេរ​ក្នុង​សៀវភៅ មាស​ស្រោបនគរ និង​សៀវភៅ​ថ្ងៃ​លិច​ឯនាយ​សមុទ្រ ។ លោក សេង តារា​និយាយ​ថា ប្រហែល​លោក​ត្រូវ​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវីត ដើម្បី​គាស់​កកាយ​ពី​ប្រវត្តិ សិល្បករ ពីដើម​គ្រប់ផ្នែក​ ទំាង​សិល្បៈ​ចំរៀង សិល្បៈ បុរាណ​អោយ​អស់ ៕

ក្រុមតារាចម្រៀងប្រចាំប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ ។ 

0 comments:

Post a Comment