Tuesday, August 7, 2012

សហព័ន្ធន៍​ខ្មែរ​កម្ពុជា​ក្រោម​បារម្ភ​ថា​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​កាណា​ដា​មិន​បាន​​ដល់​គោលដៅ

ល 7 August 2012
abc radio Australia
ក្រុម​តំណាង​សហព័ន្ធន៍​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩​​ខែ​សីហា​នេះ មាន​ការ​ណាត់​ជួប​​ពិភាក្សា​ជា​មួយ​ក្រុម​​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការសិទ្ធិ​មនុស្ស ​ទំនាក់​ទំនង​ និង​នយោបាយ​ជាមួយ​អាស៊ី​អាគ្នេយ៍​របស់​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កាណាដា។

លោក ថាច់ ង៉ុក​ថាច់ ជា​ប្រធាន​សហព័ន្ធន៍​ខ្មែរ​កម្ពុជា​ក្រោម​ មាន​ប្រសាសន៍​ថា ក្នុង​ពេល​កន្លង​មក​​ជំនួយ​​បរទេស​ពី​ប្រទេស​កាណាដា​សម្រាប់​វិស័យ​អប់រំ និង​ការ​ហ្វឹក​ហ្វឺន​​ដល់​មន្រ្តី​ផ្នែក​ការពារ​ប​រិ​ស្ថាន ធ្វើ​ឡើង​តាម​រយៈ​រដ្ឋាភិបាល​វៀត​ណាម​នោះ ​មិន​បាន​ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវ​ការ​ពិត​បា្​កដ​​ទេ។
តាម​រយៈលោក​ ថាច់ ង៉ុកថាច់ ប្រទេស​កាណាដា​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជា​​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​កាណាដា​បម្រុង​ថវិកា​ប្រមាណ​​ជាង​៣៥​លាន​ដុល្លារ​សម្រាប់​ទ្រ​ទ្រង់​ការ​អភិវឌ្ឍ​វិស័យ​ការពារ​បរិស្ថាន ការ​សិក្សា​អប់រំ​ និង​សេដ្ឋកិច្ច។
សហព័ន្ធន៍​ខ្មែរ​កម្ពុជា​ក្រោម ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក ជា​សម្ពន្ធ​ពិភព​លោក​នៃ​អង្គ​ការ​ ឬសមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​បរទេស​ប្រមាណ​៤​ម៉ឺន​នាក់​ ដែល​មាន​គោល​បំណង​តស៊ូ​មតិ​ដើម្បី​ការ​ពារ​សិទ្ធិ​មនុស្ស​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ជាង​១០​លាន​នាក់​នៅ​​កម្ពុជា​ក្រោម៕

0 comments:

Post a Comment