Thursday, August 2, 2012

នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​អះអាង​ថា វិទ្យុសំបុក​នឹង​មិន​បិទ


ហេង រស្មី
បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ម៉​ម សូណង់​ដូ​ សមាជិក​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​បាន​ធ្វើ​យុទ្ឋ​នាការ​ដើរ​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ពី​ប្រជា​ពលរដ្ឋ​រយៈ​ពេល​មួយ​សប្តាហ៍​បាន​ចំនួន​ប្រមា​ណ​ជាង​៥​០.០០០។​ស្នាម​មេដៃ​ទាំង​នេះ​ត្រូវ​បាន​សមាគម​អ្នក​ប្រធា​ធិ​បតេយ្យ​បាន​យក​ទៅ​ដាក់​នៅ​ស្ថាន​ទូត​បស្ចឹម​ប្រទេស​សំខាន់​ៗ​ដែល​រួម​មាន​សហរដ្ឋ​អា​មេរិក បារាំង អង់គ្លេស​ អូស្តា្រលី​ ជប៉ុន និង​ស្ថា​ប័ន​តុលាការ​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​លោក​ម៉ម សូណង់​ដូ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់ថា ញត្តិ​មាន​សា្នម​មេដៃ​នោះ​មិន​អាច​ជួយ​ដល់​លោក​ម៉ម​ សូណង់​ដូ​បាន​ទេ។​

«អារឿង​ផ្តិត​មេដៃ វា​អត់​បាន​ប្រយោជន៍​អ្វី​ទេ។ ​បើ​អញ្ចឹង​គេ​យក​មេដៃ​ផ្តិត​សម្រាប់​ដោះស្រាយ​បញ្ហា​ហើយ មិន​ចាំ​បាច់​មាន​តុលាការ​ធ្វើ​អ្វី។ ផ្តិត​ទៅ​ ផ្តិត​បាន​ប៉ុន្មាន​យក​ប៉ុណ្នឹង​ទៅ​ក៏ប៉ុន្តែ​វា​គ្មាន​ទម្ងន់​អ្វី​ទៅ​លើ​ការ​កាត់​ក្តី​របស់​តុលាការ​ទេ»។

ការ​ចាប់​ខ្លួន​លោក​ម៉ម​ សូណង់​ដូ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហឹង្សា​មួយ​ពាក់​ព័ន្ឋ​និង​ការ​ទន្ទា្រន​ចាប់​យក​ដី​ធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពុង​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​កង​កម្លាំង​ជា​ច្រើន​រាប់​រយ​នាក់​ប្រដាប់​ដោយ​អា​វុធ​ស្វ័យ​ប្រវត្តិ​ ដោយ​បូក​រួម​ទាំង​ឧទ្ឋម្ភាគ​ចក្រ​ចំ​នួន​ពីរ​គ្រឿង បាន​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ​ហេង ចាន់ថា អាយុ​១៤​ឆ្នាំ​ត្រូវ​បាន​សម្ថកិច្ច​បាញ់​សម្លាប់។

មាន​ជន​សង្ស័យ​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​អា​ជ្ញាធរ​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន។ លោក​ហ៊ុន សែន​បាន​អះ​អាង​ថា មាន​ជន​សង្ស័យ​បួន​នាក់ យ៉ាង​តិច​ បាន​ចេញ​សារ​ភាព​ហើយ​លោក​កំពុងប្រកាស​​ស្វែង​រក​ ​លោក​ប៊ុន រដ្ឋា​ដែល​ជា​មេគំនិត​ក្នុង​រឿង​នេះ​ឲ្យ​ចេញ​សារភាព។

0 comments:

Post a Comment