សម្តេច ហ៊ុន សែន នឹងផ្តល់ ប្រាក់រង្វាន់ ចំពោះជនណា ដែលផ្ដល់ព័ត៌មាន អំពីអ្នកធ្វើ លិខិតក្លែងក្លាយ
Thursday, 09 August 2012
ដោយៈសេង ផល្លាភ
DAP-News
Thursday, 09 August 2012
ដោយៈសេង ផល្លាភ
DAP-News
Hun Xen on drug? In his announcement, Hun Xen said: "I call on those who made up these letters to come and confess and to show the proof, then Samdach will give out a $50,000 reward in order to seek these people who produced these fakes and bring them to face justice. They cannot be pardoned for pulling out border stakes and for falsifying public documents." [KI-Media Note: Hun Xen must be on drug when he issued this statement becauseon one hand he promised $50,000 in reward for those who come up and confess of faking these letters, yet on the other hand, he promise to send all these people to court. Do you think whoever fake these letters will fall for such dumb scheme?]
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជាសាធារណៈថា ជនណា
ដែលចូលរួមធ្វើលិខិតក្លែងក្លាយ ហើយចូលមកសារភាព និងបង្ហា
ញភស្តុតាងនោះ សម្តេច នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារដើម្បី
ស្វែងរកជនក្លែងឯកសារទាំងនោះ យកមកផ្តន្ទាទោស ដែលមិនអាចអត់ឱន ឲ្យ
បានចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ស្តីពីការ
ស្រាយបំភ្លឺ ចំពោះការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម សម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញពីលិខិត
ក្លែងក្លាយចំនួន៣ ដែលត្រូវជនអគតិក្លែងបន្លំ បំប៉ោងសភាព
ការណ៍គឺទី១.លិខិតរបស់សម្ដេច តេជោផ្ញើជូនជនរួមជាតិ។
លិខិតទី២. គឺលិខិតមរណភាព របស់សម្ដេចមហាធម្មពោធិ
សាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី និងលិខិតទី៣.លិខិតរបស់
សម្ដេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្ដេចតេជោ ដែល
លិខិតទាំង៣នោះ ត្រូវបានសម្ដេចតេជោលើកឡើងថា ជាការប្រឌិត
របស់ក្រុមជនអគតិទាំងស្រុង។
សម្តេចបានបន្តថា “ខ្ញុំសូមអំពាវនាវឲ្យអ្នកដែលធ្វើលិខិតនោះ ចូលមកសារ
ភាពនិងបង្ហាញភស្តុតាង ហើយសម្តេចនឹងផ្តល់ ៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជន
ក្លែង ទាំងនេះ យកមក ផ្តន្ទាទោស ដែលមិនអាចអត់ឱនឲ្យបាន ចំពោះការ
ដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ”។
ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់ សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង
សំរិន ដែលផ្ញើជូនសម្តេចតេជោ ដូច្នេះជនអគតិទាំងនេះ ហ៊ានក្លែងលិខិត
សាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃការបាត់បង់ទឹកដីទេឬ?
ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រូវមានវិនិច្ឆ័យឲ្យបានខ្ពស់ ដោយសម្តេចបានចាត់ទុកក្រុមអគតិទាំងនេះ ជាក្រុមតែមួយ ជាក្រុមដដែល
នៅសាខាខុសគ្នា៕
0 comments:
Post a Comment