Friday, October 12, 2012

មេទាហានស្រុកក្រឡាញ់ ស្រវឹងបាញ់៣លើក អស់៩គ្រាប់ ហេតុអ្វីក៏គ្មានទោស?

ដោយ ខ្មែរ​ម្ចាស់​ស្រុក​ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2012
លោកវរសេនីយ៍ត្រី គង់ ហ៊ត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករង ស្រុក ក្រឡាញ់នៃខេត្ដសៀមរាប រហូតមកដល់ពេលនេះ ថ្នាក់លើមិនទាន់មាន វិធានការតាមផ្លូវច្បាប់ណាមួយ លើបុគ្គលម្នាក់នេះនៅឡើយទេ បន្ទាប់ពីរូប គាត់យកកាំភ្លើងអាកាស្វ័យបត់មួយដើម បាញ់ ៣លើក អស់ចំនួន ៩ គ្រាប់ ផ្អើលអ្នកស្រុកពេលជិតភ្លឺ និងធ្វើឱ្យមានការភ័យខ្លាច។ 

ជាមួយគ្នានោះ លោកវរសេនីយ៍ត្រី គង់ ហ៊ត់ ដែលបច្ចុប្បន្នជាប្រធានក្រុម ការងាររបស់គណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់ ចុះជួយឃុំសំបួរថែម

ទៀតផង ត្រូវបានថ្នាក់មូលដ្ឋាន និងប្រជាជន ស្នើឱ្យមានការដោះដូរប្រ-
ធានក្រុមការងារនេះចេញ ដាក់អ្នកថ្មីមកជំនួស។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣ និង ១០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៤ 
ខែតុលា ឆ្នាំ២០១២ លោកវរសេនីយ៍ត្រី គង់ ហ៊ត់ មេបញ្ជាការតំបន់ប្រតិបត្ដិ
ការសឹករងស្រុកក្រឡាញ់ បានបាញ់កាំភ្លើងអាការបស់ខ្លួន ចំនួន ៣ លើក 
ជាប់ៗគ្នា និងបាញ់អស់ចំនួន ៩គ្រាប់។ ការបាញ់នេះត្រូវបានគេនិយាយថា 
ដោយសារឈ្មោះ គង់ ហ៊ត់ ផឹកស្រាសត្រាំផ្លែញរ អស់ចំនួនពីរថូ។ 
    

សមត្ថកិច្ចនិយាយថា ការបាញ់លើកទី១ កើតឡើងនៅវេលាម៉ោង ៣ និង ១០
នាទី ស្ថិតនៅចំណុចភូមិគោកក្រូច បាញ់អស់ចំនួន ៣គ្រាប់, លើកទី២ នៅ
ភូមិគោកក្រូចដដែល នាទីបន្ទាប់ បាញ់អស់ចំនួន ៥គ្រាប់ និងលើកទី៣ នៅ
ចំណុចភូមិគោកចាស់ វេលាម៉ោង ៣ និង ៤០នាទី ទៀបភ្លឺ ថ្ងៃទី៤ ខែតុលា
បាញ់អស់ចំនួនមួយគ្រាប់ថែមទៀត សរុបអស់ចំនួន ៩គ្រាប់។ ការបាញ់ទាំង 
៣ លើក គឺស្ថិត ក្នុងឃុំសំបួរតែមួយ ស្ថិតនៅប៉ែកខាងក្រោម នៃមាត់បឹង
ទន្លេសាប ក្នុងស្រុកក្រឡាញ់។
សមត្ថកិច្ចបានរាយការណ៍ថា ការបាញ់លើកទី១ និងលើកទី២ អស់ចំនួន ៨
គ្រាប់ គឺលោកវរសេនីយ៍ត្រី គង់ ហ៊ត់ បាញ់មិនដឹង មូលហេតុអ្វីទាល់តែសោះ 
ប៉ុន្ដែធ្វើឱ្យអ្នកស្រុកផ្អើលពេញភូមិតែម្ដង។ ដោយឡែក ការបាញ់លើកទី៣ គឺ
ពេលលោក គង់ ហ៊ត់ ចេញ ពីភូមិគោកក្រូច ដែលជាកន្លែងកើតហេតុ ហើយ
ជិះឡានមកដល់ចំណុចភូមិគោកចាស់ ក៏បានធ្វើសកម្មភាពបាញ់មួយគ្រាប់
ទៀត គំរាមអ្នកដាក់សន្ទូចមួយរូប។ 
    

ការបាញ់គំរាមអ្នកដាក់សន្ទូច នៅភូមិគោកចាស់ខាងលើ ត្រូវបានប្រជាពល
រដ្ឋនិយាយថា ខណៈពេលដែលអ្នករាយសន្ទូចរូបនោះ បញ្ចាំងភ្លើងឆ្លុះនៅ
ពាក់លើក្បាល ចំមុខលោក គង់ ហ៊ត់។ នៅពេលនោះ លោក គង់ ហ៊ត់ ស្រែក
គំរាមបាញ់សម្លាប់ ប៉ុន្ដែគេបែរ ជាបាញ់ឡើងលើទៅវិញ និងធ្វើឱ្យអ្នករាយ
សន្ទូចរូបនោះ លោតទម្លាក់ខ្លួនក្នុងទឹកហែលយកជីវិតគេចខ្លួនចេញពីកន្លែង
កើតហេតុ ហើយលោក គង់ ហ៊ត់ ក៏ជិះឡានបន្ដមកចូលស្រុកក្រឡាញ់បាត់
ទៅ។ 
តាមរបាយការណ៍របស់សមត្ថកិច្ចនិយាយថា នៅព្រឹកថ្ងៃទី៣ លោកវរសេនីយ៍
ត្រី គង់ ហ៊ត់ ដែលជាឆ្មាំកាំភ្លើង និងលោក ឡុង រដ្ឋារក្ស អភិបាលរងស្រុកក្រ
ឡាញ់ បានចុះទៅប្រជុំជាមួយប្រជាជន នៅក្នុងភូមិគោកក្រូច ឃុំសំបួរ ដែល
ស្ថិតនៅមាត់បឹងទន្លេសាប ដើម្បី ធ្វើការដោះស្រាយរឿងប្រជាជនក្នុងភូមិ ទៅ
កាប់ឧបករណ៍នេសាទ ដែលសហគមន៍និយាយថា ជាឧបករណ៍របស់ឈ្មួញ
ធំៗ និង ជាឧបករណ៍ខុសច្បាប់។
    
ប្រភពព័ត៌មានខាងលើបាននិយាយថា ការចុះទៅប្រជុំជាមួយប្រជានេសាទ

ខាងលើរបស់លោកវរសេនីយ៍ត្រី គង់ ហ៊ត់ និងអភិបាល រងស្រុកក្រ
ឡាញ់ ឡុង រដ្ឋារក្ស បន្ទាប់ពីប្រជាជននៅក្នុងសហគមន៍ខាងលើបាន
រាយការណ៍ជាបន្ដបន្ទាប់មកអាជ្ញាធរស្រុកក្រឡាញ់ និងជំនាញជលផលនៅ
តំបន់នោះ ឱ្យជួយបង្ក្រាបបទល្មើសនេសាទ ដែលឈ្មួញរកស៊ីធំៗបានប្រ
ព្រឹត្ដឡើង។ ការនេសាទរបស់ ឈ្មួញខាងលើ គឺប្រើឧបករណ៍ខុសច្បាប់
យ៉ាងធ្ងន់ធ្ងរ ដែលសហគមន៍មិនអាចអត់ឱនឱ្យបាន។ 
    
ប្រជានេសាទបានរាយការណ៍មក អាជ្ញាធរនិងផ្នែកជំនាញជាបន្ដបបន្ទាប់ ប៉ុន្ដែ

ពួកគេមិនអើពើឡើយ ដែលជាហេតុធ្វើឱ្យប្រជានេ-សាទទាំងនោះ ខឹងសម្បា បានទៅកាប់ឧបករណ៍នេសាទខុសច្បាប់របស់ឈ្មួញទាំងនោះចោល ទើបបាន
ជាលោកវរសេនីយ៍ត្រី គង់ ហ៊ត់ និងលោក ឡុង រដ្ឋារក្ស ចុះទៅប្រជុំជាមួយ
ប្រជាពលរដ្ឋ កុំឱ្យធ្វើអំពើអ្វីដែលជាការបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ។ 
    
នៅពេលចប់ប្រជុំព្រឹកនោះ លោកវរសេនីយ៍ត្រី គង់ ហ៊ត់ បានជិះឡាន

ត្រឡប់មកដល់ស្រុកក្រឡាញ់ ហើយចូលទៅផឹកស្រាស ត្រាំផ្លែញរ នៅ
ផ្ទះរបស់លោក ឡុង រដ្ឋារក្ស អស់ចំនួនពីរថូធំៗ ដែលធ្វើឱ្យមន្ដ្រីទាំងពីររូប
នោះស្រវឹងរៀងៗខ្លួន។ ដោយឡែក លោក គង់ ហ៊ត់ បានជិះឡានត្រឡប់
ទៅភូមិគោកក្រូច ឃុំសំបួរ ដែលជាភូមិរបស់អ្នកនេសាទ ហើយក៏មានការ
បាញ់បោះនេះឡើង ដោយ ពុំមានមូលហេតុ។ 
    

ប្រភពព័ត៌មាននិយាយថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដក៏បានចុះទៅ
ធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ប៉ុន្ដែសមត្ថកិច្ចគេមិន បានទំលាយ
ព័ត៌មានមកខាងក្រៅឡើយ។ ដោយឡែកអធិការស្រុកក្រឡាញ់ ក៏បានចុះ
ទៅដល់កន្លែងកើតហេតុហើយ រកឃើញ សំបកកាទុសចំនួន៥គ្រាប់ ដែល
បាញ់រួច និងគ្រាប់អាកាចំនួន៣គ្រាប់ទៀត ដែលលោក គង់ ហ៊ត់ អាមេទម្លាក់
នៅកន្លែងកើតហេតុ។ 
    
លោកឧត្ដមសេនីយ៍ទោ ឃឹម ប៊ុនសុង មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករង

ខេត្ដសៀមរាប ដែលជាអាណាព្យាបាលលើមេបញ្ជា ការទាំង១២ស្រុក របស់
ខេត្ដសៀមរាប បាននិយាយតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែតុលា នេះថា ករណីបាញ់បោះដោយលោក គង់ ហ៊ត់ លោកបានចាត់ជំនាញខាងវិន័យព្រហ្ម
ទណ្ឌ របស់សឹករងខេត្ដ ចុះទៅស្រាវជ្រាវ និងបានកោះហៅមកធ្វើជីវទោស
 (វិន័យរដ្ឋបាល) ដាក់ក្នុងកំណត់ហេតុរបស់សឹករងខេត្ដ និងបានបញ្ជូនរបាយ
ការណ៍ទៅកាន់វិន័យព្រហ្មទណ្ឌភូមិភាគទី៤ រួចហើយ។ 
  

លោកឧត្ដមសេនីយ៍ទោ ឃឹម ប៊ុនសុង និយាយថា ឈ្មោះ គង់ ហ៊ត់ ត្រូវជាប់
ក្នុងវិន័យព្រហ្មទណ្ឌជាលើកទីមួយ។ ករណីនេះដែរ ខាងសឹករងខេត្ដ ក៏បាន
រាយការណ៍ទៅលោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋ
មន្ដ្រីក្រសួងការពារជាតិរួច ហើយដែរ។ ចំពោះរឿងការដកចេញពីតំណែង
យ៉ាងណានោះ លោកឧត្ដមសេនីយ៍ទោ ឃឹម ប៊ុនសុង បញ្ជាក់ថា មិនទាន់
មានឡើយ ព្រោះថាឈ្មោះនេះទើបតែធ្វើខុសលើកទីមួយ។

ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅក្នុងឃុំសំបួរ បានស្នើ
ឱ្យថ្នាក់លើដោះដូរលោកវរសេនីយ៍ត្រី គង់ ហ៊ត់ ចេញ ពីប្រធានក្រុមការងារ
របស់គណបក្សប្រជាជនកម្ពុជា របស់ស្រុកក្រឡាញ់ ចុះជួយឃុំសំបួរ ព្រោះ
ថា បើទុកមន្ដ្រីនេះដឹកនាំបក្សមូល ដ្ឋានបន្ដទៅទៀត ប្រជាជនមិនមានជំនឿ 
ដោយសារពួកគាត់បាក់ស្បាត និងមិនអាចទទួលយកដោយការស្ម័គ្រចិត្ដតទៅ
ទៀតឡើយ។
    
ជាមួយនឹងវិធានការជាក់ស្ដែង និងមិនទាន់មានការដកមន្ដ្រីប្រព្រឹត្ដខុស បាញ់
ផ្អើលប្រជាជនទាំងយប់ គឺផ្ទុយទៅនឹងបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា 
ដែលសម្ដេចតេជោ ហ៊ុន សែន តែងតែលើកជាញឹកញយថា អ្នកដែលប្រព្រឹត្ដ
ខុសនឹងច្បាប់ ត្រូវតែទទួល ទោសតាមផ្លូវច្បាប់។ ជាក់ស្ដែង នៅឯខេត្ដកំពត 
សម្ដេចក៏បានលើកឡើងម្ដងទៀតថា ទាហាន ប៉ូលិស ប៉េអឹម ត្រូវតែមានទោស 
ប្រសិនបើពួកគេមានកំហុស។ 

ចំពោះករណីមេបញ្ជាការកងទ័ពប្រចាំ ស្រុក បាញ់បោះសេរីចំនួន ៩ គ្រាប់ខាង
លើនេះ ប្រជាជនកំពុងរង់ចាំមើលចំណាត់ការរបស់ រដ្ឋាភិបាលកម្ពុជា ចំពោះ
បុគ្គលជាខ្មាន់កាំភ្លើង ដែលគេរំពឹងថា នឹងអាចធ្វើឱ្យប្រជាជនស្ងប់អារម្មណ៍បាន
ខ្លះ ៕ B 

0 comments:

Post a Comment