v
បើសិនជាខ្មែរគួរអ្នករិះគិត
រួបរួមគំនិតស្នេហ៍ជាតិខេមរា
ហ៊ានក្រោកតស៊ូប្រឆាំងប្ដេជ្ញា រំលំរដ្ឋាភិបាលខ្ញុំយួន ។
v
បើសិនជាខ្មែរត្រូវហ៊ានធ្វើខ្មែរ
មិនត្រូវធ្វើឆ្កែស៊ីពែពាក់ដួន
លក់ឧត្ដមគតិយកចិត្តគាប់កួន សំណូកសូកពួនធ្វើបាបរាស្រ្ដឯង ។
v
បើសិនជាខ្មែរត្រូវតែក្លាហាន
ជាតិណារំខានចំចាត់កុំក្រែង
ស្លាប់ហើយកើតទៀតព្រះពុទ្ធសំដែង ធាតុ៤ជាក់ស្ដែងរួមនឹងបញ្ចខន្ធ
។
v
បើសិនជាខ្មែរត្រូវចេះសាមគ្គី
ជួបជុំមូលមីគ្រប់ស្រុកខេត្តខណ្ឌ
វិញជាធ្លុងមួយកៀកស្មាណែនក្ដាន់ សូមកុំប្រកាន់បក្សនៅផ្សេងគ្នា ។
v
បើសិនជាខ្មែរកុំប្រហែសខ្លួន
ត្រូវដឹងជាតិយួនរៀបក្បួនគ្រប់គ្រា
ប្លន់ទឹកដីលាវនិងកម្ពុជា តាមយុទ្ធសាស្រ្ដវាឆ្ពោះទិសខាងលិច
។
v
បើសិនជាខ្មែរត្រូវភ្ញាក់កំណើត
មិនត្រូវចង់ឆើតជាន់ជាតិពន្លិច
បំបែកបំបាក់ខ្មែរខាងកើតលិច អោយលង់ក្នុងល្បិចខ្មោចហូជីមិញ ។
v
បើសិនជាខ្មែរត្រូវតែរំដោះ
ពលរដ្ឋស្រីប្រុសទឹកដីមកវិញ
កុំនៅសំកុកកើតទុក្ខទោម្នេញ បណ្ដេញវៀតមិញចោរយួនហារយ ។
v
បើសិនជាខ្មែរត្រូវតែរូតរះ
ក្រោកឡើងជំរះស្មៅយួនកុំធ្លោយ
ដណ្ដើមសេរីភាពឯករាជ្យតែមួយ ជាតិយើងផុតព្រួយបានសុខសាន្ដអើយ៕
0 comments:
Post a Comment