ដោយ ជ័យ សច្ចៈ ថ្ងៃទី 11 ខែ តុលា ឆ្នាំ 2012
អ្នកឃ្លាំមើលព័ត៌មានឯករាជ្យសម្តែងការព្រួយបារម្ភថាការជួបប្រជុំលក្ខណៈ បិទ
ទ្វាររវាងតំណាងមន្ត្រីរដ្ឋាភិបាលជាមួយតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុ សំឡេង
សហរដ្ឋអាមេរិកផ្នែកខេមរភាសាថា ជាការបំភិតបំភ័យនិងជាការ គំរាមកំហែង
មួយដល់ប្រព័ន្ឋផ្សព្វផ្សាយរបស់វិទ្យុទាំងពីរដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។
មន្ត្រីតំណាងរដ្ឋាភិបាលពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស យុត្តិធម៌ និងក្រ
សួងព័ត៌មាន តំណាងស្ថានទូតសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វីអូអេសំឡេងសហរដ្ឋ
អាមេរិក និងតំណាងក្លឹបអ្នកកាសែតកម្ពុជា បានបើកកិច្ចប្រជុំមួយនៅទីស្តីការគណៈ
រដ្ឋមន្ត្រីជាលក្ខណៈបិទទ្វារ មិនអនុញ្ញាតឲ្យអ្នក យកព័ត៌មានចូលរួមឡើយ។
ខ្លឺមសារនៃកិច្ចប្រជុំមិនត្រូវបានទម្លាយឲ្យដឹងជាសារធារណៈទេ ប៉ុន្តែយោងតាម
លិខិតអញ្ជើញរបស់ក្រសួងព័ត៌មានតាមរយៈទីស្តី ការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ
បានរៀបរាប់ថា ការបើកកិច្ចប្រជុំនេះជាការបង្ហាញកិច្ចសហការរវាងរាជរដ្ឋាភិបាល
កម្ពុជា ជាមួយ ប្រព័ន្ឋផ្សាយបរទេស និងបេសកម្មរបស់វិទ្យុបរទេសផ្សាយជាខេមរៈ
ភាសានៅក្នុងប្រទេសកម្ពុជា។
លោក សន ម៉ាកឃីនថត អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែល
បានចូលរួមក្នុងកិច្ចប្រជុំនោះ បានប្រាប់តាមរយៈ សារអេឡិកត្រូនិកថាដោយសារ
កិច្ចប្រជុំមានលក្ខណៈបិទទ្វារ លោកមិនអាចបញ្ចេញខ្លឹមសារនៃកិច្ចប្រជុំនេះបានទេ
ប៉ុន្តែជំហររបស់ សហរដ្ឋអាមេរិកគាំទ្រសេរីភាពបញ្ចេញមតិ និងសិទ្ឋិទទួលព័ត៌មាន
តាមរយៈប្រព័ន្ឋផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងសំឡេងសហ រដ្ឋអាមេរិក។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឃមណ្ឌលកម្ពុជាសម្រាប់ការផ្សព្វផ្សាយ
ព័ត៌មានឯករាជ្យបាននិយាយថា ការជួបប្រជុំគ្នា នេះវាជាសញ្ញាមិនល្អ និងជាការ
គំរាមកំហែងសម្រាប់ដំណើរការនៃវិទ្យុទាំងពីរ។ លោកបាននិយាយថា ប្រជាពល
រដ្ឋមានចំណូល ចិត្តស្ដាប់វិទ្យុអាស៊ីសេរី និងវីអូអេ ក៏ប៉ុន្តែរដ្ឋាភិបាលយល់ថាវិទ្យុ
ទាំងពីរមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា នេះជាយុទ្ឋសាស្ត្រមួយរបស់រដ្ឋា
ភិបាល ដើម្បីរាំងខ្ទប់វិទ្យុទាំងពីរមិនឲ្យបន្ត រិះគន់រដ្ឋាភិបាល។ លោកបានសួរថាតើជំហរ
របស់វិទ្យុទាំងពីរបែបណាក្រោយពីមានកិច្ចប្រជុំនោះរួចមក។
យ៉ាងណាក៏ដោយ លោក គ្រីស ឌិឃើត ប្រធានវីអូអេផ្នែកខេមរភាសាមានប្រសាសន៍
ថា វីអូអេនៅតែបន្តផ្តល់ព័ត៌មានពិត មិន លម្អៀងដល់ប្រជាពលរដ្ឋកម្ពុជា ៕B

0 comments:
Post a Comment