ដោយ ជ័យ សច្ចៈ ថ្ងៃទី 02 ខែ តុលា ឆ្នាំ 2012
ស្នងការនគរបាលខេត្តព្រះ វិហារ លោក ម៉ៅ ពៅ ត្រូវសមត្ថកិច្ចខេត្ត សៀមរាបឃាត់ខ្លួនហៅមកសាកសួរនៅស្នងការដ្ឋាននគរបាល បន្ទាប់ពី បានបាញ់បោះសេរីជាច្រើនគ្រាប់នៅសណ្ឋាគារឡកយីនផ្អើលអស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងឡាយ ប៉ុន្តែត្រូវបានដោះលែងនៅប៉ុន្មានម៉ោង ក្រោយមក។
ហេតុការណ៍ដែលលោកស្នងការនគរបាលខេត្តព្រះវិហារ ម៉ៅ ពៅ បាញ់ បោះសេរីនេះ
បានកើតឡើងកាលពីវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១២
នៅក្នុងសណ្ឋាគារ ឡកយីនឋិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ ៦ សង្កាត់ ស្លក្រាម
ក្រុង-ខេត្តសៀមរាប ប៉ុន្តែមិនបណ្តាលឱ្យ នរណាម្នាក់រងរបួសនោះឡើយគ្រាន់តែខូច
ខាតទ្រព្យសម្បត្តិមួយចំនួន នៅក្នុងសណ្ឋាគារតែប៉ុណ្ណោះ ។
ប្រភពពីកន្លែងកើតហេតុនិយាយថាមុនពេលកើតហេតុជនបង្កបានមកចូលស្នាក់នៅ
ក្នុងសណ្ឋាគារខាងលើក្នុងអាការៈស្រវឹងជោក ជាំរួច ហើយមិនដឹងមានរឿងអ្វីកើតឡើង
បែរជាបើកទ្វារបន្ទប់ចេញស្ទុះទៅឆក់កាំភ្លើងពីអង្គរក្សរបស់ខ្លួនបាញ់ នៅក្នុងសណ្ឋាគារ
មួយគ្រាប់ ហើយមិនអស់ចិត្តក៏ចេញមកបាញ់នៅខាងក្រៅប្រមាណ ៤-៥ គ្រាប់ទៀត ។
ប្រភពបន្តថា បន្ទាប់ពីបាញ់បោះសេរីហើយលោកស្នងការរូបនេះអះអាងថា ការបាញ់
នេះគឺដើម្បីការពារខ្លួនខ្លាចមានអំពើណាមួយ រំលោភបំពានមកលើរូបគាត់ ព្រោះមាន
អ្នកមកធាក់ទ្វារបន្ទប់របស់គាត់កំពុងស្នាក់នៅ ។
ប្រភពខាងលើបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋក៏ដូចជាម្ចាស់សណ្ឋា
គារសមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុភ្លាម និងឃាត់ខ្លួនផងដែរទៅលើជនបង្កជា
ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ដើម្បី សួរនាំ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលមួយរូបដែលសុំមិនបញ្ចោញឈ្មោះបាននិ
យាយថា ជនបង្កដែលមានតួនាទីជាស្នងការនគរ បាលខេត្តព្រះវិហារ ត្រូវបានដោះ
លែងមកវិញទាំងយប់បន្ទាប់ពីមានការសារភាពនូវកំហុសក៏ដូចជាការអន្តរាគមន៍
មួយចំនួននោះ ។
ពាក់ព័ន្ធករណីបាញ់បោះសេរីនេះ ខ្មែរម្ចាស់ស្រុក មិនអាចទាក់ទងលោក ម៉ៅ ពៅ
តាមទូរស័ព្ទបានទេកាលពីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ។ ចំណែកលោក សត
ណាឌី ស្នង ការនគរបាលខេត្តសៀមរាបដែលជាអាជ្ញាធរដែនដីក៏មិន អាចសុំការបំ
ភ្លឺបានដែរដោយ លោកបានប្រាប់តាមទូរស័ព្ទថា កំពុងជាប់ប្រជុំ។
គួរបញ្ជាក់ថា កាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់បានលើកឡើងថានឹងមិនយោគយល់ អត់ឱនជាដាច់ខាតចំពោះអ្នកដែលបានប្រ
ព្រឹត្តលើបទល្មើសបាញ់បោះសេរី បើទោះជាកូនក្មួយអ្នកធំមានបុណ្យស័ក្តិបែបណាក៏
ដោយត្រូវតែចាត់ការអនុវត្តច្បាប់ ។
ក្នុងន័យនេះ លោកក៏បានផ្តោតទៅលើការយកចិត្តទុកដាក់អំពីសន្តិសុខ ស្ថិរភាពក្នុង
សង្គមជូន ដល់ប្រជាពលរដ្ឋអ្នកវិនិយោគទុនក្នុងស្រុកនិងបរទេសប៉ុន្តែទង្វើដែលលោក
ម៉ៅ ពៅ ស្នងការនគរបាលខេត្តព្រះវិហារដែលក្លាយ ក្រុងសៀមរាបតំបន់ទេសចរណ៍
ផ្អើលប្រជាពលរដ្ឋភ្ញៀវទេសចរ និង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ បើទោះជាមាន
ការដោះលែងជនបង្កក៏ដោយមជ្ឈដ្ឋានមហាជនក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជ ការមាន
ជំនឿថា ជនពោលគឺត្រូវតែផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ពីអគ្គស្នងការនករបាលជាតិ
ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ៕B
0 comments:
Post a Comment