Friday, November 22, 2013

ប្រភព​នៃ​ត្រសាល់​របស់​ជនជាតិខ្មែរ​


គ្រោងឆ្អឹងស្ត្រីពាក់ត្រសាល់ យុគសំរិទ្ធិ (ឯកសារថៃ)

នៅ​សតវត្ស​ទីមួយ នៃ​គ្រិស្ដសករាជ ជនជាតិ​ខ្មែរ​មួយ​ភាគ​ធំ​ដែល​រស់នៅ​តាម​វាល
ទំនាប​ដែនដី​សណ្ដរ ព្រមទាំង​តាម​ឆ្នេរ សមុទ្រ ដូចជា ឈូង​សមុទ្រ​សៀម​សព្វថ្ងៃ​ជា​ដើម បាន​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​យ៉ាង​ខ្លាំងក្លា​នៃ​ពួក​ឥណ្ឌា ដែល​មក​រកស៊ី​ជួញប្រែ​ជាមួយ​ខ្មែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ខ្មែរ​នា​សម័យ​នោះ​ខ្ចី​យក​ខឿន វប្បធម៌ អារ្យធម៌​ក្លឹង្គ ដែល​ខ្លួន​យល់ឃើញថា ខ្ពង់ខ្ពស់​រុងរឿង ជឿនលឿន ដើម្បី​អភិវឌ្ឍន៍​សង្គម​របស់​ខ្លួន​ដោយ​ជោគជ័យ​ ខុស​ពី​ជនជាតិ​មន​-ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រស់នៅ​តាម​ខ្ពង់រាប ឬ​ព្រៃ​ភ្នំ ដែល​ពួកគេ​ពុំមាន​ទំនាក់ ទំនង​ជាមួយ​ជនជាតិ​ក្លឹង្គ ។ដូច នេះហើយ បានជា​សំណង់​សង្គម​ដើម​របស់​គេ​ពុំ​បាន​កែប្រែ ឬ​វិវត្ដន៍​តាមរបៀប​ក្លឹង្គ​ឡើយ ។ ប្រការ​នេះ ​ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នកប្រាជ្ញ​ប្រវត្តិសាស្ដ្រ​ម្នាក់​ឈ្មោះ ហ្ស​ក សឺ​ដេស សរសេរ​នៅ​ឆ្នាំ ១៩៦៥​ថា ខ្មែរ​ជា ព្នង ដែល​បាន​ទទួល​វប្បធម៌​ក្លឹង្គ ឬ​ឥណ្ឌារូបនីយកម្ម ។ បើ​និយាយឲ្យចំ​ទៅ ចំពោះ​អ្នក​ស្រាវជ្រាវ​ខាងលើនេះ ខ្មែរ​ជា​ជនជាតិ​កើត​នៅលើ​ទឹកដី​ឥណ្ឌូចិន​នេះ ​បាន​ត​ពូជពង្ស​រហូត​ដល់​សព្វ​ថ្ងៃ​ពី​បុព្វបុរស ដែល​បាន​កាន់កាប់​ភូមិភាគ​នេះ​តាំងពី​មុន​សម័យ​បុរេប្រវត្តិ​សាស្ដ្រ ។ បើ​និយាយ​ម្យ៉ាងទៀត មុន​ការបង្កើត​ព្រះរាជាណាចក្រ​ភ្នំ​ ខ្មែរ និង​ខ្មែរលើ​ជា​ជនជាតិ​តែមួយ ។​

    សរុបសេចក្ដី​មក ក្រោម​អនុភាព​វប្បធម៌​បរទេស សង្គម​ខ្មែរ​-មន​បុរាណ​បាន​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​បន្ដិច​ម្ដងៗ ពោល​គឺ​ពី​លក្ខណៈ​កុលសម្ព័ន្ធ​ដែល​គ្មាន​អំណាចកណ្ដាល​ ទៅ​ជា​រាជានិយម ដែល​មាន​ស្ដេច សេនាប្រមុខ ព្រា​ហ្ម​បុរោហិត ព្រះសង្ឃ​សព្វ​មុខ​នាហ្មឺន​មន្ដ្រី ដែល​ជា​មែកធាង​នៃ​រចនាសម្ព័ន្ធ​ថ្មី ។
គំនូរ​ការប្រើ​ត្រសាល់​ដោយ​ជនជាតិ​  ភ្ន​ង​ដើម​ភាគតិច​
  តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ជនជាតិ​ខ្មែរ​ដែល​កាន់ កាប់​វប្បធម៌​ក្លឹង្គ នៅ​តែ​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន ដដែល​នូវ​ទំនៀមទម្លាប់ ប្រពៃណី​មួយចំនួន ដែល​មាន​តាំងពី​មុន​សម័យ​ក្លឹង្គ​ចូល​ស្រុក​មក​ម្ល៉េះ  ដូចជា​ការនិយម​ប្រើ​ត្រសាល់​សំរាប់​លំអរ​ស្លឹកត្រចៀក​មនុស្ស​ទាំង​ពីរ​ភេទ​ជាដើម ដែល​យើង​នឹង​លើកយក​មក​សិក្សា​វិភាគ​ជា​ឧទាហរណ៍​ជាក់ស្តែងដូចខាងក្រោមនេះ។​  

    ​វត្ថុបំណង​នៃ​អត្ថបទ​នេះ គឺ​ចង់​បញ្ជាក់​នូវ​ភាពដូចគ្នា​រវាង​ប្រពៃណី​ប្រើ​ត្រសាល់​ត្រចៀក របស់​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​តាម​វាលទំនាប ដែល​បាន​កាន់​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា និងជនជាតិ​ខ្មែរ​ដែល​រស់នៅ​តាម​ព្រៃភ្នំ ហើយ​និង​ភាពចំណាស់​នៃ​ប្រពៃណី​នេះ ។ ម្យ៉ាងទៀត យើង​ក៏​ខិតខំ​ពន្យល់​នូវ​មូលហេតុ ដែល​បណ្តាល​ឲ្យ​ខ្មែរ​ដែល​រស់នៅ​តាម​វាលទំនាប​ឈប់​ប្រើប្រាស់​គ្រឿង អលង្ការ​នេះ ចាប់តាំងពី​សតវត្ស​ទី​១៩ នៃ​គ្រឹស្តសករាជ ។​     



ស្ត្រីភ្នងនៅកម្ពុជាក្រោម ដើម ស.វ.ទី ២០ (ឯកសារបារាំង)
ជនជាតិភាគតិច នៅប្រទេសវៀតណាម, គំនូរពណ៌

​    ​ការស្រាវជ្រាវ​នេះ ជា​វិភាគទានដ៏​តូច​មួយ ​ឆ្លុះ​ឲ្យ ឃើញ​នូវឫ​សគល់​របស់​ជ​ន​ជាតិ​ខ្មែរ​យើង ដែល​រួម​ពូជ សាសន៍ និង​វប្បធម៌ អារ្យធម៌​ជាមួយ​បងប្អូន​ជនជាតិ​ខ្មែរ លើ​។ ថ្វី​ត្បិត​តែ​កុលសម្ព័ន្ធ​ខ្មែរលើ​សព្វថ្ងៃ​បាន​ក្លាយខ្លួន ទៅ​ជា​ជនជាតិ​ភាគតិច​ដែល​រស់​នៅ​ពាសពេញ​ដេរដាស​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ដោយសារតែ​គ្មាន​អំណាច កណ្តាល ដូច​ខ្មែរ​យើង​ក៏​ដោយ ហើយ​មិន​បាន​រួបរួម​ក្រោម​ការដឹកនាំ​របស់​ព្រះមហាក្សត្រ ក៏​ពួកគេ​នៅតែ​មាន​តួនាទី យ៉ាងសំខាន់​បំផុត ក្នុង​វិស័យ​វប្បធម៌ អារ្យធម៌​ខ្មែរ ដោយហេតុ​ថា វប្បធម៌​ខ្មែរ​កើតចេញ​ពី​វប្បធម៌​ខ្មែរលើ ដែល​មាន​តាំងតែ​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ ។​


ចម្លាក់កម្ពុជាក្រោម ស.វ.ទី ១១ ភេទស្រីពាក់ត្រសាល់  (សព្វថ្ងៃនៅ សារមន្ទីរជាតិភ្នំពេញ)
    ​តើ​ត្រសាល់​ត្រចៀក​កើត​មក​ពី​សម័យ​ណា ហើយ​ជនជាតិ​ណា​ដែល​ប្រើប្រាស់​មុនគេ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ? ដើម្បី​នឹង​ឆ្លើយតប​នឹង​សំណួរ​ខាងលើ​នេះ គេ​យក​វត្ថុ​បុរាណ​មក​សិក្សា​តាម​លំដាប់​ដោយ​វិភាគ​នូវ​កាល បរិច្ឆេទ​ពេលវេលា ​ផង​ដែរ ។​
​     ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​បាន​បន្សល់ទុក​នូវ​វត្ថុ​បុរាណ ដែល​បុព្វបុរស​ខ្មែរ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​វប្បធម៌ សំរាប់​ជីវិត​ប្រចាំថ្ងៃ​ដូចជា : កងដៃ កង​ជើង កាំបិត លំពែង ដឹង ដែល​ធ្វើ​ពី​សំរិទ្ធ ចាន ឆ្នាំង ក្រឡ​ធ្វើ​ពី​ដី​ដុត​ជាដើម​។ ក្នុងចំណោម វត្ថុ​បុរាណ​ទាំងនោះ យើង​បាន​ជួបប្រទះ​នូវ​ត្រ​សាល់ ត្រចៀក ជាច្រើន​ដែល​ធ្វើ​ពី​ឆ្អឹង សំបក​ខ្យង និង​ដី​ដុត​។​

ត្រសាល់ធ្វើអំពីថ្ម, ភូមិស្នាយ ស.វ ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)

​   ស្ថានីយ៍ប្រវត្តិសាស្ត្រ​ជាច្រើន ​មាន​ជាអាទិ៍​ដូចជា ល្អាង​ស្ពាន ម្លូ​ព្រៃ សំរោង​សែន (​កម្ពុជា​) អូរ​កែវ (​កម្ពុជា​ក្រោម​) តា​ខេ ភូមិ​ប្រាសាទ (​នគររាជ​សីមា សៀម​បច្ចុប្បន្ន​) និង ត្រឹង​និ​ញ (​លាវ​បច្ចុប្បន្ន​) អាច​បញ្ជាក់ឲ្យ​យើង​ដឹងថា ការនិយម​ពាក់​ត្រសាល់​ត្រចៀក ​ផ្តើមឡើង​តាំងពី​សម័យ​មុន​ប្រវត្តិសាស្ត្រ​ម្ល៉េះ ។ ប្រភព​ឯកសារ​ក៏​បាន​បញ្ជាក់ទៀតថា ៖ មានតែ​ជនជាតិ​អម្បូរ​មន-​ខ្មែរ​ទេ ដែល​និយម​ប្រើប្រាស់​ប្រពៃណី​នេះ ជា​ទូទៅ​ក្នុង​តំបន់​នានា ដែល​ខ្លួន​រស់នៅ​ តាំងពី​បុរាណ កាល​រហូតមក​ដល់​សព្វថ្ងៃនេះ ។ 


ត្រសាល់ដីដុតមកពីសំរោងសែន រវាង ១៥០០-១០០០ មុនគ.ស. និងស្នាយរវាងទី ១-៤ គ.ស.
ម្យ៉ាងទៀត គេ​ក៏​បាន​ជួប​ការនិយម​ត្រសាល់​ត្រចៀក​នេះ នៅ​ក្នុង​ស្ថានីយ៍ដុង​សឺ​ន (​យួន​ខាងជើង​)​ដែរ ប៉ុន្តែ​វត្ថុ​បុរាណ​នេះ​មិនមែន​ជា​សមិទ្ធផល ដែល​ស្ថាបនា​ឡើង​ ដោយ​បុព្វ បុរស​របស់​ជនជាតិ​យួន​បច្ចុប្បន្ន​ទេ ព្រោះ​សា​ម៉ី​ខ្លួន ​ដើមឡើយ​រស់នៅ​ខេត្ត​កាង​តុង និង​យូ​ណាន់​ឯណោះ​ទេ។​ 

ត្រសាល់ធ្វើអំពីដីដុត ភូមិស្នាយ
​    ​គួរ​បញ្ជាក់​បន្ថែម​ដែរ ចំពោះ​ការ​ដែល​កុលសម្ព័ន្ធ​មន-​ខ្មែរ​នានា បាន​និយម​និង​កំពុង​បន្ត​ការនិយម​ប្រារព្ធ​នូវ​ទំនៀម​ទំលាប់​ដូចគ្នា ខាងលើ​នេះ ​មានន័យ​ថា ពួកគេ​មាន​ឯកភាព​ក្នុង​វិស័យ​វប្បធម៌ អារ្យធម៌ ។ ម្យ៉ាងទៀត វា​ក៏​ជា​កត្តា​បង្ហាញ​ឲ្យដឹងថា វប្បធម៌​របស់​ពួកគេ កើតចេញ​ពី​ពុម្ព​តែមួយ ។ 
​    ​ថ្វី​ត្បិត​តែ​នៅ​ដើម​សតវត្ស​ទីមួយ នៃ​គ្រិស្ដសករាជ ឥទ្ធិពល​នៃ​អារ្យធម៌ វប្បធម៌​ក្លឹង្គ មាន​សន្ទុះ​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​ខ្មែរ​នៅ​សម័យ​នោះ(​នគរ​ភ្នំ និង​ចេនឡា ឬ​ជាន់​លើ​) នៅតែ​ប្រើប្រាស់​ប្រដាប់ប្រដា​តុបតែង​ខ្លួន ដូច​ខាងលើ​នេះ​ដដែល ។ 

ត្រសាល់សំរិទ្ធិមកពីភូមិស្នាយ ស.វ.ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
ចំពោះ​វត្តមាន​នៃ​ត្រ​សាល់ ក្នុង​គ្រា​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ យើង​អាច​លើកយក​លទ្ធផល នៃ​កំណាយ​ស្ថានីយ៍ ប្រវត្តិសាស្ត្រ ដែល​មាន​ត្រសាល់​បុរាណ​ធ្វើ​អំពី​ដី​ដុត មាស ឬ​ថ្ម មក​បង្ហាញ​ជា​ភស្តុតាង ។ ដើម្បី​ជា​ព័ត៌មាន យើង​អាច​កត់ត្រា​វត្តមាន​នៃ​ត្រសាល់​ត្រចៀក​នៅក្នុង​ស្ថានីយ៍ប្រវត្តិសាស្ត្រ​ជាច្រើន​ដូចជា : ស្ថានីយ​អូរ​កែវ អង្គរ​បុរី (​តាកែវ​) កញ្ជ្រៀច​(​ព្រៃវែង​) ដែល​វត្ថុ​បុរាណ​ទាំងអស់ នោះ​មាន​ចំណាស់​ពី​សតវត្ស​ទី​១ ដល់​សតវត្ស​ទី​៨ នៃ​គ​.​ស ។ 

ត្រសាល់សំរិទ្ទិមកពីស្វាយចេក ស.វ.ទី ១-៤ គ.ស (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
​    ​ពី​សតវត្ស​ទី​៩ ដល់​ទី​១៣ នៃ​គ្រិស្ដសករាជ គេ​ក៏​បាន​ជួប​ត្រសាល់​ត្រចៀក​ជាច្រើន ​ជា​ពិសេស​នៅ​ស្ថានីយ៍​ប្រាសាទភ្នំរុង (​សៀម​បច្ចុប្បន្ន​) និងអង្គរវត្ត​(​ខេត្តសៀមរាប​) ។​ល​។ មូលហេតុ​នៃ​ការនិយម​ប្រពៃណី​នេះ គឺ​មកពី​ប្រពៃណី​នេះ សមស្រប​តាម​ចំណង់​ចំណូល ចិត្ត​ខ្មែរ​ជំនាន់​នោះ​។ ​ដោយ​សំអាង​លើ​វត្ថុ​បុរាណ ដែល​បានមកពី​កំណាយ​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​ជាច្រើន យើង​ក៏​អាច​ដឹង​បាន​ដែរ​ថា មួយ​ភាគ​តូច​នៃ​រូបចំលាក់​តំណាង​អាទិទេព​សំខាន់ៗ​ទាំង​បី​អង្គ នៃ​ព្រហ្មញ្ញសាសនា គី​ព្រះព្រហ្ម ព្រះ​សិវៈ និង​ព្រះ​វិស្ណុ ព្រមទាំង​ព្រះ​ពុទ្ធបដិមា​មិន​បាន​តុបតែង​ដោយ​គ្រឿងអលង្ការ​បុរាណ​នេះ​ទេ​។​ 
​    ​តើ​ហេតុ​ដូច​ម្តេច បាន​ជា​អាទិទេព​សំខាន់ៗ នៃ​លទិ្ធ​ព្រហ្ម​ញ្ញសាសនា និង ព្រះ​ពុទ្ធអង្គ ព្រមទាំង​អវលោកេស្វរៈ មិន​ពាក់​ត្រសាល់​ដូច​អាទិទេព​ថ្នាក់ក្រោម​ទៅ​វិញ​(ដូចជា​យក្ខ​, ស្វា​ជាដើម​?) នេះ​បញ្ហា​មួយ​ ដែលគេ​ត្រូវតែ​ចាប់អារម្មណ៍​កាលបើ​យើង​ពិនិត្យ​បដិមា​កម្ម​ខ្មែរ នា​សម័យ​បុរាណ ។​

ចម្លាក់រឿងរាមកេរ្តិ៍ ស.វ ទី ១១, រចនាបថបាពួន ប្រាសាទបាពួន (សៀមរាប) 
មានពាក់ត្រសាល់

​    ​សូមជម្រាបថា ចាប់តាំងពី​ខ្មែរ​កាន់សាសនា​ថ្មី​ទាំងពីរ​ខាងលើ​នេះ​មក ការអប់រំរបស់​មនុស្ស​ខ្មែរ​បាន​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍន៍​ថ្មី​មួយ ហើយ​ទំនៀម​ទំលាប់​របស់​ពួកគេ ក៏​ឈាន​ទៅ​តាម​បែប​វប្បធម៌​ឥណ្ឌា​ដល់​កម្រិត​ខ្ពស់បំផុត ។ ដូច្នេះ​ហើយ​ការ​ដែល​តម្រូវ​ឲ្យ​ពួកគេ ដែល​ជា​ព្រហ្មញ្ញសាសនិក ឬ​ពុទ្ធសាសនិក បោះបង់​ចោល​បន្ដិច​ម្ដងៗ នូវ​ប្រពៃណី​ពាក់​ត្រសាល់​នេះ គឺជា​ការប្ដេជ្ញា​ដើរ​តាម​សម័យ​ទំនើប ពោល​គឺ​តាម​គន្លង​ធម៌​នៃ​សាសនា​ថ្មី។ ប្រការនេះ​បាន​ជំរុញ​បង្កើត​ទំរង់ ឬ​សញ្ញាណ​នៃ​សោ​ភ័ណ​ភាព​ថ្មី ដែល​និយម​គ្រឿង​លំអ​ត្រចៀក​​តូច​ជាងមុន ​​ដូចជាងាកមកប្រើ កាវ ឬ​ទំហ៊ូ​ជាដើមវិញ  ៕F 
(​ម​.​ត្រា​ណេ​) 

Thursday, November 21, 2013

សេចក្ដីជូនដំណឹង


សូមអភ័យទោសប្រិយមិត្រគ្រប់មជ្ឍដ្ឋាន ដោយខ្ញុំបាន ស៊ន សង្វាត ជាម្ចាស់ប្លក
ជាប់រវល់ភារកិច្ចបន្តិចបន្តួច មិនទាន់មានពេលទំនេរដើម្បីនឹងផុសព័ត៌មានផ្សេង
ជូនបងប្អូនទស្សនា។

ដូច្នេះខ្ញុំបាទសូមសន្យាថា នឹងវិលមកវិញ ជួបបងប្អូនសារជាថ្មីតាមរយៈរបាយការ
ណ៍ថ្មី យោងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដែលកើតមានឡើងក្នុងប្រទេសរបស់យើង។

សូម អរគុណ!
ស៊ន សង្វាត 

Wednesday, November 14, 2012

អាជ្ញាធរយួនឡោមព័ទ្ធវត្តសេរីតាសេក

២០​ឆ្នាំ​នៃ​អំពើ​និទណ្ឌភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន"



2012-11-13
Radio Free Asia


អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​មួយ​មាន ៦៨​ទំព័រ មាន​ចំណង​ជើង​ថា "ប្រាប់​ពួក​គេ​ផង​ថា ខ្ញុំ​ចង់​សម្លាប់​អ្នក​ទាំង​នោះ"

របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​របាយការណ៍​ស៊ើប​អង្កេត​នៃ​ការ​សម្លាប់​រង្គាល​ក្រៅ​ប្រព័ន្ធ​ច្បាប់ ប្រព្រឹត្ត​ដោយ​អ្នក​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​​គ្រប់គ្រង​កម្ពុជា ដោយ​និទណ្ឌភាព អស់​រយៈពេល​យូរ​ជាង ២០​ឆ្នាំ។ របាយការណ៍​នេះ​ផ្សាយ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama) មក​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ចុង​ខែ​វិច្ឆិកា នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន របាយការណ៍៖


Sunday, October 28, 2012

សីហនុវាចា«ខ្ញុំជួយយួន»


               ០១.សីហអួតខ្លួន.........«ខ្ញុំបានជួយយួន..........គ្រប់ក្បួនវិស័យ
                រហូតអស់រាជ្យ.............អំណាចកៅអី.........ដល់យួនជោគជ័យ
                ........................ជេរស្ដីឱយទ្រង់»។

                ០២.សីហបន្លឺ............«យួនជាក្រពើ..............រមិលគុណទ្រង់»
                 មើលចុះ!ខេមរា..............ពិតជាស្ដេចល្ងង់.........អួតថាព្រះអង្គ
                  ........................ទ្រទ្រង់ជាតិយួន។

                 ០៣.សីហជាខ្មែរ...........ឆ្លៀតជួយយួនវេ.......ឱយគេលាក់ខ្លួន
                 តាំងជាមូលដ្ឋាន............ក្នុងឋានទេសខ្លួន........អវសានត្រូវយួន
                  .........................អង្រួនស្មារតី។

                ០៤.វាគ្មិនបណ្ឌិត..........ដែលមានគំនិត...........ទាសិទ្ធិសេរី
                ស្ដេចចោទទោសក្បត់.....ភ័យរត់ចូលព្រៃ.........ខ្លះចងប្រលៃ
                 .............................ព្រៃផ្សៃអស្ចារ្យ។

                ០៥.ចោទរាស្ត្រក្បត់ជាតិ....ដល់ទ្រង់លួចឆ្លៀត...ជួយវៀតណាមណា៎
                អួតស្នេហាជាតិ.............នេះស្នៀតក្សត្រា.......សូមពិចារណា
                 ..............................អ្នកណា៎ក្បត់ជាតិ!។

                ០៦.យួនវេពូនពាក់..........ជាង៦ម៉ឺននាក់........បានលាក់ជ្រកជ្រៀត
                នៅក្នុងដីខ្មែរ................ហើយគេលបឆ្លៀត....ជិះជាន់ពិឃាត
                 ...........................សម្ពាធរាស្ត្រខ្មែរ។

               ០៧.ស្ដេចលាក់ស្ងៀមឈឹង..ខ្មែរលើករឿងហ្នឹង..ស្ដេចខឹងស្រែកជេរ
               ចោទរាស្ត្រក្បត់ជាតិ...........ធ្វើឃាតច្រើនទ្វេ....ធ្វើបាបទាល់តែ
                ................................ខ្មែរបាក់ស្មារតី។

                ០៨.ស្ដេចជាមេបា.........ដឹកនាំ«កម្ពុជា..........ប្រជាធិបតេយ្យ»
                បក្សស្ដេចបានឈ្នះ........ព្រលះប្រលៃ...........ប្រជាប្រុសស្រី
                ..............................កុមារីកុមារា។

                ០៩.ខុសប៉ុណ្ណឹងហើយ....សីហបានឆ្លើយ...........ព្រងើយឡើងថា
                ទ្រង់ឥតធ្វើខុស............គ្មានទោសទេណា៎........គឺគេប្រហារ
                 .............................ពួកអាក្បត់ជាតិ!។

               ១០.ពួកស្ដេចប្រហារ.........ទារកកុមារ..............សុទ្ធអាក្បត់ជាតិ!!!
               ស្ដេចនិងបក្សពួក............គំរក់ចោលម្សៀត........គឺជាពេជ្ឈឃាត
               ..............................ពិឃាតជាតិខ្មែរ៕

Thursday, October 25, 2012

ល្បិចយួនស៊ីត្រកួន


ពួកកញ្ជះយួន               ល្បិចស៊ីត្រកួន                បង្កប់ចារកិច្ច
ទិញក្បាលជនថោក       ស៊ើបការណ៍ជានិច្ច          រួចហើយកម្ទេច
អ្នកស្នេហាជាតិ។

ខ្មែរបែកបាក់គ្នា             សប្បាយពួកមារ             ដែលខំប្រើស្នៀត
បញ្ចូលមនោគម            កុម្មុយនិស្តចោលម្សៀត    មហាពិឃាត
ប្រល័យពូជសាសន៍។

សំដីសំដៅ                   តាមស្តាប់មើលទៅ        សែនជូរជាតិណាស់
និយាយមិនពិត            ប្រឌិតបោកប្រាស់         នយោបាយមុខក្រាស់
ដើរភរប្រជា។

ប្រព័ន្ធចាត់តាំង             ជាឧបាយខ្មាំង               អាយ៉ងពាលា
បង្កើតរដ្ឋការ                 ប្រាថ្នាចងពៀរ               អោយខ្មែរអ្នកជា
លោតចូលអន្ទាក់។

ព្រះសង្ឃនិស្សិត            បញ្ញាវន្តពិត                  ឮហើយស្ទើរស្ទាក់
វិភាគមិនត្រូវ                ទ្រឹស្តីអបលក្ខណ៍            ព្រោះសុទ្ធខ្សែញាក់
ទាក់ខ្មែរអោយលង់។

ខ្មែរខ្លះជិនណាយ            នូវពាក្យនយោបាយ         រឿងរ៉ាវក្រៅក្នុង
បិទភ្នែកត្រចៀក              ធ្វើបែបជាល្ងង់                ដ្បិតខ្លាចជាប់ផុង
អន្លង់អាយ៉ង។

ដើម្បីអំណាច                  ជនពាលមិនខ្លាច           កម្មកាចតាមចង
សម្លាប់ប្រយោល             និងចំពោះផង                ពលរដ្ឋសៅហ្មង
គ្រប់ៗអង្គា។

ខ្មែរនៅក្នុងស្រុក              អង្គុយសំកុក                លែងហ៊ានទាមទារ
សិទ្ធិសេរីភាព                  អំណាចប្រជា               រស់ដូចសត្វលា
កំព្រាកាយា។

រីខ្មែរក្រៅស្រុក                ប្រឹងវាយសម្រុក            សង្គ្រាមប៉ាកកា
ស្រែកតាម Pall Talk        កូ៎កកាកឡូឡា              Yahooផ្ញើសា
ជេរពួកខ្ញុំយួន។

មួយចំនួនទៀត                 វាយប្រហារព្រាត          ពាក្យពេចន៍ផ្ទួនៗ
បញ្ចេញទស្សនៈ               កំណាព្យចុងចួន            Face book បំពួន
លាក់ខ្លួនវាចា។

នឹកឡើងសង្វេគ                ទ្រូងតឹងស្ទើរបែក         ស្រក់ទឹកនេត្រា
ឃើញជាតិហិនហោច         វិនាសមរណា              ក្រោមមហិច្ឆិតា
អាយ៉ងមោឃះ។

ស្មេរសូមអង្វរ                   ដោយចិត្តស្មោះស        លើកហត្ថសំពះ
ឈប់ចាញ់បោកយួន          និងពួកកញ្ជះ               ខ្មែរគួររូតរះ
សាមគ្គីក្លាខ្លាំង។

ពូជខ្មែរទាំងបី                    ចូរប្រុងស្មារតី              រួបរួមកម្លាំង
កំចាត់ពួកក្បត់                   កំចាយពួកខ្មាំង           ក្រោកឡើងតតាំង
តាមផ្លូវអហិង្សា។

កុំបាក់ទឹកចិត្ត                    ត្រូវសង្ឃឹមពិត             ទើបមានវាសនា
ច្បាប់អន្តរជាតិ                   ការពារខេមរា              ស្រោចស្រង់រដ្ឋា
ស្តាជាតិយើងវិញ ៕

Monday, October 22, 2012

ដួងកែវអង្គរ

កវីនិពន្ធដោយលោក កុយ វណ្ណា

អង្គរវត្តកេរខ្មែរ

កវីនិពន្ធដោយលោក សាំង សុធន
និពន្ធទំនុកភ្លេងនិងច្រៀងដោយលោក កុយ វណ្ណា

Saturday, October 20, 2012

Sihanouk's interview by Playboy - Translated to Khmer by Mr. Ly Diep

តើអំពើទាំងអស់នេះ អ្នកណាជាអ្នកទទួលខុសត្រូវ ?



Friday, October 19, 2012

Sihanouk's cause of death - Fact or Fiction?


ប្រៀបធៀបសកម្មភាពពីរ''មន្រ្តីខ្មែរនិងវិធីករសៀម''

[ ខ្លួនឯងអត់គោរពផង ចង់អោយគេគោរព រួចចោទគេថាប្រមាថស្ដេច តើនេះពីណារករឿងពីណាមុន? ]


Cambodia: WHY I HELP YEAK CONG? [KH&EN]

I have been criticised for giving various kinds of help to the North Vietnam and Vietcong in their fight against American imperialism. Lon Nol, Sirik Matak, Son Ngoc Thanh, and their followers sentenced me to death for it, claiming that the colonisation by the Americans was less serious than the Vietnamese threat. 

As Cambodia's head of state, my objective in dealing with Vietnam was to keep my country safe. We have seen what kind of foul play Ho Chi Minh, Le Daun, Pham Van Dong, Vo Nguyen Giap, and the like indulged in between 1947 and 1954.

He set up a "shadow" cabinet of loyalist and moved to shore up what he considered his best advantage-his friendship with the Vietnamese communists. The Prince yielded to Hanoi's pressure and gave the Vietnamese communists rights of passage to Sihanoukville, the deep-sea port he had built on the gulf of Siamese to prevent the Americans from blocking his country through South Vietnam, which controlled the Mekong River and Phnom Penh's river port. The Vietnamese communists were allowed to ship arms to Sihanoukville and truck them overland to eastern Cambodia. By 1967 the North Vietnam already were preparing for the TET offensive the following year: if the promised "uprising" succeeded, Sihanouk's worries about an American intervention would be over. The communists would win and the war would end.

Later, he clearly believed that permitting Vietnamese troops to seek sanctuary in his country would appease their leaders and that, once they had won the war, Cambodia's 'hospitality' would be remembered.

In Phnom Penh Chinese officials were still trying to persuade Lon Nol that should accommodate the Vietcong in the border areas.

If Cambodia had remained a kingdom-since all the solemn pledged the Vietnamese made were to the Kingdom of Cambodia-or if at the very least Norodom Sihanouk had remained Kampuchea's head of state, would Hanoi really have kept all its promises? 

Sdec Sihanouk clearly tells us victims in his fearful answers about Yuon land-hungry and hegemonic intentions towards Cambodia that he was blindly betrayed by Yuon Crocodile leaders, Yuon Emperors always made many terrible-secret phoney promises to Cambodian kings in the past, but Samdech Euv Sihanouk didn't, perhaps, learn a lesson from his ancestors who terribly made mistake passing down to him was King Chey Chettha II who was the worst mad king in Cambodian history. And 21 provinces of Cambodia in present South Vietnam have fallen into Yuon Crocodile leaders' iron grasps completely in 1975. This is crocodile's loyal-motivated promise to its master not to eat its master. This tragic past repeatedly falls up onto him with many Yuon secret-dirty phoney promises to him as a Khmer old saying: An evil heart but an angel's mouth. (=A wolf in a sheep's clothing.):

And, since walls have ears, the FUNK ministers' qualms were repeated to General Giap. Shortly thereafter, his face flushed with anger, he expressed his indignation to me in the following terms: "We North Vietnamese are genuine Communists, men of our word. We promised you solemnly and in writing that we would always respect your sovereignty, your national independence, you territory as is now it stands, including the coastal islands. We will never break our promises. The greatest proof of our loyalty to Kampuchea and its chief of state [myself, at that time] is the sacrifice of Vietnam's finest, hundreds of whom have already given their lives for your country. It is a serious insult for the FUNK ministers to lump us together, most unfairly, with the American imperialist aggressors of our three Indochinese countries. The anti-Vietnamese remarks, made here in Hanoi, hurt us deeply, since every day our soldiers, far from their dear homeland and their loved families, fight and die on the sacred soil of our Khmer brothers and sisters, side by side with them against our common enemies, to save and liberate your country, Kampuchea."


Cambodia: SIHANOUK CONFESSION [KH]

Shortly after the March 18, 1970, coup d'etat in Phnom Penh, North Vietnam's Minister Pham Van Dong called on me in Peking, and in the presence of China's Prime Minister Zhou Enlai, swore to me in the name of his country that the Democratic Republic of Vietnam would always respect the abovementioned delineation of territorial borders, as well as the "Kingdom of Cambodia's" coastal islands. 

In the euphoria surrounding the close of the Summit Conference of Indochinese Peoples (April, 1970), Pham Van Dong promised Norodom Sihanouk, again in Zhou Enlai's presence, that after our "joint victory over American imperialism," he and I would together go and lay a monumental "friendship marker" somewhere along the Vietnam-Cambodia border. It would symbolize the two countries' mutual respect of each other's territorial integrity and national independence. The Khmer Rouge have never forgiven Communist Vietnam for violating these promises made to Cambodia...via Norodom Sihanouk!

In April 1970, during the Summit Conference of Indochinese Peoples that I had helped organize, Premier Pham Van Dong of the Democratic Republic of Vietnam said to me: "Your Highness, we earnestly wish to see you resume your functions as Cambodia's head of state as soon as possible. We Vietnamese are your faithful allies; we will fight to the finish for your just cause. We Vietnamese will help you with all our resources and in all good faith."

But no matter what they say about me, until the day I die I will keep on believing that the Vietnamese will have no regard for our national independence and territorial integrity until they have reason to be grateful to us.

Therefore, all Cambodian children-this generation and next generation should think thoroughly when dealing with Yuon crocodile leaders. King Chey Chettha II and Prince Norodom Sihanouk, both of whom terribly made the worst mistakes in the Cambodian history.


តណ្ហា (by Anyda Suong)


Thursday, October 18, 2012

លិខិតសម រង្ស៊ីសុំហ៊ុន សែនជួយធ្វើអន្តរាគមន៍


ฐปณีย์ แถลงขอโทษชาวกัมพูชา


មួយជីវិត ក្បត់ខ្មែររហូត (by Hin Sithan)


Ministry apologises for journo's misstep


Published: 18/10/2012 at 07:52 AM
Newspaper section: News /Bangkok post

The Foreign Ministry has stepped in to clear the air over a social media posting of a well-known Channel 3 reporter appearing to stand over photos of the late Cambodian King Sihanouk on the ground.
Cambodia's social media network was abuzz yesterday with a photo of Thapanee Eadsrichai, a well-known reporter from Channel 3, appearing as if she was standing on newspaper photos of the late King Sihanouk spread on the ground.
The photo, carrying the caption "Thai TV3" and "Our King", attracted several hundred critical comments from from both Cambodians and Thais.
Calling an urgent briefing yesterday, Paskorn Siriyaphan, an outgoing head of the East Asian Affairs Department, expressed regret over the incident to Phnom Penh. He said Thais shared the feeling of loss as Cambodians mourn the death of their former king. "We did not want [the incident] to happen. We love and respect the Cambodian monarchy the same way as we adore and revere our own institution of monarchy," said Mr Paskorn, who will soon take over the Thai ambassadorship to Indonesia.
In a statement issued after her return to Thailand from Phnom Penh, Ms Thapanee insisted she did not step on the photo as alleged in the social media posting. The reporter said that before filing a report on the late king, she put her belongings on the ground including her mobile phones, notebooks and local newspapers featuring news and a photo of former king Sihanouk.

Thai reporter apology