ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០១១ លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត នៃរដ្ឋភិបាល ក្រុងភ្នំពេញ បានប្រកាសថា លោក សម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង មិនអាចឈរឈ្មោះដើម្បី ឲ្យគេបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅក្នុងសម័យបោះឆ្នោតសាកល នាឆ្នាំ២០១៣ បានទេ ។ ដ្បិតតែលោកសមរង្ស៊ី ត្រូវបានតុលាការ បក្សប្រជាជនផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលបានចូលជាធរមាន ហើយ លោកសមជាអ្នកទោស ដូច្នេះមិនបោះឆ្នោត ឬក៏ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យឡើយ។
លោក អ៊ឹម សួស្តី បានបញ្ជាក់ថា តាមច្បាប់បោះឆ្នោត បើសិនជា លោក សម រង្ស៊ី មិនទាន់មាននីតិសម្បទាឡើងវិញទេ នោះលោកសមរង្ស៊ី មិនអាចឈរឈ្មោះបោះឆ្នោតបានទេ។
លោក អ៊ឹម សួស្តី បានបញ្ជាក់ថា តាមច្បាប់បោះឆ្នោត បើសិនជា លោក សម រង្ស៊ី មិនទាន់មាននីតិសម្បទាឡើងវិញទេ នោះលោកសមរង្ស៊ី មិនអាចឈរឈ្មោះបោះឆ្នោតបានទេ។
ប្រតិកម្ម តបទៅការលើកឡើងរបស់ បុរស អ៊ឹម សួស្តីប្រធានគណកម្មការរៀបចំការបោះឆ្នោតនោះលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សគណបក្សសមរង្ស៊ីបានថ្លែងថារូបលោក មិនខ្វល់រឿងមេបក្សមានឬគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើយ។លោក ថា អ្វីៗ វាគឺជាការរៀបចំរបស់គណបក្សកាន់អំណាច។
លោក យឹម សុវណ្ណបានបន្តថា “អ្នកណាក៏ដឹងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាឧបករណ៍របស់គណបក្សប្រជាជន , លោក អ៊ឹម សួស្ដី ចង់និយាយយ៉ាងម៉េច និយាយទៅ ។ ចំណែកគណបក្សសមរង្ស៊ី មិនថយក្រោយទេ យើងកាន់តែដើរទៅមុខ យើងកាន់តែខ្លាំងក្លាថែមទៀត។សង្ឃឹមថា នឹងទទួលបានជោគជ័យថែម ទាំងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ នាពេលខាងមុខ និងការបោះឆ្នោតជាតិឆ្នាំ២០១៣”។
ការថ្លែងរបស់គណបក្សប្រឆាំងបែបនេះ គឺបន្ទាប់ពីមានការលើកឡើងរបស់បុរស អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការ រៀបចំការបោះឆ្នោតនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី១៦សីហាម្សិលមិញ ដែលថាលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពុំមានសម្បទាគ្រប់គ្រាន់ តាមច្បាប់ ក្នុងការឈរឈ្មោះបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ខណៈដែលតុលាការកាត់ឲ្យលោក មានទោសហើយនោះ។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការរបស់គណបក្សប្រជាជន ផ្តន្ទាទោសកំបាំងមុខ អោយជាប់ពន្ធនាគារសរុបចំនួន ១៤ ឆ្នាំ ក្នុងសំណុំរឿងបីផ្សេងពីគ្នា។ ក្នុងនោះ លោកសមរង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសអោយជាប់ពន្ធនាគារ ២ ឆ្នាំ ក្នុងករណីដកតម្រុយបង្គោលព្រំដែនកម្ពុជា-យួន លេខ ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង, ករណីមួយទៀត រឿងក្លែងអក្សរ ក្នុងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ ១០ ឆ្នាំ និងករណីទី៣ រឿងបរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ដែលលោកសមរង្ស៊ី បានចោទប្រកាន់ថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋភិបាលក្រុងភ្នំពេញ គឺជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម៕
0 comments:
Post a Comment