ក្រុមប្រជាសហគមន៍ និងតំណាងសហគមន៍ដីធ្លីមកពី ១៤ ខេត្ត-ក្រុង ដែលរងគ្រោះដោយសារតែជម្លោះដីធ្លីបានជួបជុំគ្នានៅពីមុខព្រះបរមរាជវាំង បន្ទាប់មកក៏បំបែកគ្នា ដើម្បីចែកចាយខិតប័ណ្ណពណ៌បៃតង ស្តីពីសហគមន៍ព្រៃឡង់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨សីហា ឆ្នាំ២០១១។
ក្នុងហេតុការណ៍នោះយ៉ាងហោចណាស់ក៏មាន មនុស្សមិនតិចជាង ៣០នាក់ទេដែលត្រូវបាន
អាជ្ញាធរស្លៀកពាក់ស៊ីវិលនិងប៉ូលិស ឃាត់ខ្លួននៅត្រងចំណុចសង្កាត់បឹងកេងកង, មនុស្ស១៨នាក់ត្រូវឃាត់ខ្លួននៅក្នុងសង្កាត់ចតុមុខ, ២៥នាក់ត្រូវឃាត់ខ្លួននៅក្នុងសង្កាត់ទន្លេបាសាក់ ក្នុងនោះរួមទាំងព្រះតេជគុណ លួន សាវ៉ាត មួយអង្គផងដែរ។
ព្រះតេជគុណ លួនសាវ៉ាត ដែលជាសកម្មជនឃ្លាំមើលវិវាទដីត្រូវបានអាជ្ញាធរខណ្ឌចំការមនឃាត់
ព្រះកាយ ខណៈពេលកំពុងចូលរួមចែកខិត្តប័ណ្ណអំពាវនាវឲ្យការពារព្រៃឡង់ ជាមួយប្រជាពលរដ្ឋមកពីតំបន់ព្រៃឡង់។
អាជ្ញាធរស៊ីវិលសន្តិសុខសាលាខណ្ឌ និងប៉ូលិសចរាចរណ៍ដែលឈរជើងនៅផ្លូវកែងភ្លើងស្តុបសាលាតិចណូ បានឃាត់ខ្លួនសកម្មជនព្រៃឈើ ចែកខិតបណ្ណ ដោយសំអាងលេះថាខិតបណ្ណទាំងនោះគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ។
ប្រជាសហគមន៍មកពី១៤ខេត្ត-ក្រុងបានគូរមុខគូរមាត់ ព័ត៌បៃតង និងបានជួបជុំនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី១៨សីហា ឆ្នាំ២០១១ ចាប់ពីម៉ោង ៧ ព្រឹក។ ការជួបជុំរបស់ប្រជាសហគមន៍ទាំងនោះដើម្បីបន់ស្រន់ និងស្វែងរកការគាំទ្រចំពោះកិច្ចការពារព្រៃឡង់និងធនធានធម្មជាតិជាច្រើនទៀតនៅកម្ពុជា។
ប្រកាសព័ត៌មានខ្លីរបស់បណ្ថាញការពារព្រៃឡង់ បង្ហាញថា ក្រុមប្រជាសហគមន៍ទាំងនោះ នឹងឈរនៅតាមចំនុចផ្លូវកែង ភ្លើងស្តុប ក្នុងក្រុងភ្នំពេញចំនួន ៩ កន្លែង ដើម្បីចែកចាយដល់អ្នកដំណើរនូវខិតប័ណ្ណដែលនិយាយពីព្រៃឡង់។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្នុងយុទ្ធនាការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨សីហា ឆ្នាំ២០១១ ក៏មានប្រជាសហគមន៍ចំនួន ១៤៥ មកពី ១៤ ខេត្ត-ក្រុងនឹងធ្វើពិធីបែបន់ដូចគ្នានោះ ដើម្បីឧទ្ទិសដល់កិច្ចការការពារធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់។
សូមបញ្ជាក់ថា ព្រៃឡង់ លាតសន្ធឹងនៅក្នុងខេត្ត ៤ រួមមាន ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ ព្រៃឡង់ ត្រូវបានសកម្មជនសិទ្ធិមនុស្ស និងប្រជាសហគមន៍ រាយការណ៍ថា បានទទួលរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលក្រុងភ្នំពេញ បានសម្រេចផ្តល់ឲ្យក្រុមហ៊ុនឯកជន យួន ចិន បានធ្វើឲ្យប៉ះពាល់ប្រជាសហគមន៍ ពិសេសពលរដ្ឋដែលរស់នៅ នឹងអាស្រ័យផលនៅទីនោះ យ៉ាងធ្ងន់ធ្ងូរ៕

0 comments:
Post a Comment