តំណាងប្រជាសហគមន៍បានអោយដឹងថា មាន ប្រជាសហគមន៍ជិត ១.០០០ គ្រួសារ បានប្រមូល
ផ្តុំគ្នាប្រារព្ធពិធីជួបជុំ និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តរំពុក ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នាល្ងាចថ្ងៃទី១៧សីហា រហូតដល់ព្រឹកថ្ងៃទី១៨សីហា ឆ្នាំ២០១១ ដើម្បីឧទ្ទិស កុំឲ្យក្រុមហ៊ុនយួនរំលោភយកដីរបស់ប្រជាសហគមន៍តទៅទៀត។
លោក ទិត្យ ដែលជាប្រជាសហគមន៍ ម្នាក់បានប្រាប់ ថា ការជួបជុំរបស់ប្រជាសហគមន៍នៅក្នុងវត្តពេលនេះ បានធ្វើឡើងបន្ទាប់ពីការស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរដែនដី ជាពិសេសគឺបន្ទាប់ពីក្រុមអ្នកភូមិបានដាក់លិខិតសុំអន្តរាគមន៍ ទៅកាន់លោក ហ៊ុន សែន កាលពីចុងសប្តាហ៍មុន ប៉ុន្តែមកដល់ពេលនេះ មិនឃើញមានអន្តរាគមន៍ ដើម្បីជួយដោះស្រាយជម្លោះដីរបស់ប្រជាសហគមន៍ឡើយ។
កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១១ ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តក្រចេះ បានឡើង
កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១១ ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តក្រចេះ បានឡើង
មកដាក់ពាក្យសុំដល់មុខផ្ទះលោកមហាសេដ្ឋី ហ៊ុន សែន ដើម្បីសុំឲ្យគេ ជួយធ្វើអន្តរាគមន៍ ពីបញ្ហាក្រុមហ៊ុនរបស់យួន ចំនួនពីរ បានយកគ្រឿងចក្រមកឈូសឆាយដីស្រែចម្ការរបស់ពួកគាត់។
អ្នកស្រុកក្រចេះលើកឡើងថា ក្រុមហ៊ុន ដូវ ទៀងរ៉ាប៊រ និងក្រុមហ៊ុន ដូវទៀង ក្រចេះ បានយកគ្រឿងចក្រ ទៅឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋចំនួន ៥ភូមិ។ ៥ ភូមិនោះ រួមមាន៖ ភូមិតាសោម ស្រែចារ តាពុំ ដូន្មា និងភូមិរពុក ស្ថិតនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ដីជម្លោះនោះ មានទំហំ ទទឹង ៤ គីឡូម៉ែត្រ និងបណ្តោយ ១៤ គីឡូម៉ែត្រ ស្មើនឹង ៥.៦០០ ហិកតា។

អ្នកភូមិបញ្ជាក់ថា នៅដើមឆ្នាំ២០១១ ស្រាប់តែមានក្រុមហ៊ុន ដូវទៀងរ៉ាប៊រ និងក្រុមហ៊ុនដូវទៀងក្រចេះ របស់យួន មកធ្វើការឈូសឆាយរំលោភយកដីស្រែចំការរបស់ពួកគាត់ និងបានយកកម្លាំងប៉ូលិស ប៉េអឹម ចាំការពារអោយក្រុមហ៊ុន ព្រមទាំងសំឡុតគម្រាមប្រជាពលរដ្ឋ និងបានដកហូតឧបករណ៍ធ្វើស្រែចំការរបស់ពួកគាត់ថែមទៀត។ កងកម្លាំង និងក្រុមហ៊ុន បានគម្រាមកំហែងដល់អ្នកណាហ៊ានចេញមុខតវ៉ាជាមួយក្រុមហ៊ុនយួន ឬថ្នាក់លើប្រយ័ត្នជាប់គុក ដែលធ្វើអោយប្រជាពលរដ្ឋមនាការភ័យខ្លាច ជាពិសេសខ្លាចកម្លាំងប៉ូលិសយកអាវុធ និង ខ្នោះទៅគម្រាមពួកគាត់។
ជុំវិញជម្លោះដីរបស់អ្នកស្រុកខេត្តក្រចេះខាងលើ មិនទាន់មានការបកស្រាយពីអាជ្ញាធរខេត្តក្រចេះ និងពីក្រុមហ៊ុនយួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះជាមួយប្រជាសហគមន៍នោះនៅឡើយទេ៕
ជុំវិញជម្លោះដីរបស់អ្នកស្រុកខេត្តក្រចេះខាងលើ មិនទាន់មានការបកស្រាយពីអាជ្ញាធរខេត្តក្រចេះ និងពីក្រុមហ៊ុនយួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះជាមួយប្រជាសហគមន៍នោះនៅឡើយទេ៕
0 comments:
Post a Comment