Saturday, December 3, 2011

រដ្ឋាភិបាលអាយ៉ងយួន ក្រុងភ្នំពេញ បើកយុទ្ធនាការ កណ្តាប់ដៃដែក ដើរប្លន់ដីធ្លីពលរដ្ឋ



យើងសង្កេតឃើញ បច្ចប្បន្នប្រទេសកម្ពុជាស្ទើរគ្រប់ទីកន្លែង ឮតែសម្រែកប្រជាពលរដ្ឋ
ស្រែកទ្រហោយំដោយសារតែ ឈ្មួញរឹបអូសយកដីធ្លីបញ្តេញចេញពីផ្ទះសម្បែងទាំង
បង្ខំ ប្រើអំពើហិង្សា និង ការជិះជាន់សង្កត់សង្កិនពលរដ្ឋពីសំណាក់ពួកមេដឹកនាំផ្តាច់ការ
ដែលកំពុងដឹកនាំប្រទេសដោយ គណបក្សប្រជាជនកម្ពុជា ដែលជាអាយ៉ង និង ជាកញ្ជះ
យួនដាច់ថ្លៃ បាញ់សម្លាប់ និងវាយធ្វើបាបពលរដ្ឋស្លូតត្រង់គ្មានក្តីអាណិតអាសូរដល់បង
ប្អូនពលរដ្ឋខ្មែរ ដែលពុំមានអំណាចហើយត្រូវអ្នកមានអំណាចគំរាមគំហែងបំផុតបំភ័យ
ធ្វើបាបរំលោភសិទ្ធិ ប្លន់ដីធ្លី បណ្ដេញចេញនិងដុតគេហដ្ឋាន អំពើដ៏ថោកទាប ព្រៃផ្សៃ 
អាក្រក់បំផុតដែលគេធ្វើដាក់ពលរដ្ឋខ្មែរជាងពេល ណាៗទាំងអស់ ស្ថិតក្នុងកាលៈទេសៈ 
ដែលពិភពលោកមានច្បាប់ទម្លាប់ល្អហើយនោះ។


សង្គមពុករលួយ បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សង្គមអយុត្តិធម៌ អ្នកមាន
អំណាចក្នុងសង្គម ប្រើអំណាចផ្តាច់ការ ជិះជាន់គាបសង្កត់ពលរដ្ឋ រំលោភយកដីប្រ
ជាពលរដ្ឋ អ្នកមានអំណាច កាប់ព្រៃឈើ ធ្វើសម្បទានដីឲ្យបរទេស ដោយមានកុង
ត្រា៩៩ឆ្នាំពួកអ្នកធំមួយចំនួនធំ កាប់ព្រៃឈើលក់ អ្នកខ្លះទន្រ្ទានយកដីគេត្រង់ៗដូច
នៅបឹងកក់ នៅកំពង់ស្ពឺ សហគមន៍ដីក្រហម សហគមន៍បូរីកីឡា សហគមន៍សំបុក
ចាប និងទីកន្លែងផ្សេងទៀត ហើយលោកឯកឧត្តមអ្នកឧញ្ញាដទៃទៀតសប្បាយតែ
នឹងជាមួយស្រីក្មេងៗដើម្បីកំដរកាមតណ្ហារបស់ខ្លួន។ 

បើអ្នកណាមួយហ៊ានតែនិយាយការពិតគេតាមចាប់ដាក់គុកឬសម្លាប់ចោល និងបោះ
ឲ្យក្រពើស៊ីជាដើម។ប្រជាពលរដ្ឋពិតជាខ្លាចស្លាប់ព្រោះធ្លាប់គេសម្លាប់ ជាក់ស្តែងក្នុង
សម័យខ្មែរក្រហម ការពិតវាបង្ហាញរូបរាងយ៉ាងច្បាស់ក្រឡែតគឺគេចាប់អ្នករិះគន់ដាក់
គុក ហើយអ្នករិះគន់សង្គមត្រូវគេសម្លាប់ ជាបន្ដបន្ទាប ។  អីចឹងហើយបានជាគេហៅ
ថាសង្គមសត្វ

ពួកពុករលួយមានអំណាចទាំងនោះ ធ្វើលើប្រជាពលរដ្ឋត្រង់ៗ គេមិនខ្លាចទេ អ្នកខ្លះ
គ្រាន់និយាយការពិត បែរជាមានទោសត្រូវតុលាការតុក្កតាកាត់ទោស មន្រ្តីទាំងមូល
ក្នុងជូររដ្ឋាបាល មានសុទ្ធតែមនុស្សពុករលួយ មានសុទ្ធតែឥស្សរជនខ្លែងខ្លាយដែល
មិនមែនជាខ្មែរ ថ្ងៃនេះយើងសុំនិយាយការពិត បកមុខពួកឧក្រិដ្ឋជន ដោយសំឡេង
ពលរដ្ឋរងគ្រោះ នៅទូទាំងប្រទេសកម្ពុជាមានសិទ្ធិក្នុងការសំដែងមតិ តាមរយះ វិទ្យុ
សំឡេងអំណាចពលរដ្ឋខ្មែរ ដែលចាក់ផ្សាយ ២ដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃ ច័ន្ទ
និងថ្ងៃ សុក្រ ដើម្បីឲ្យបងប្អូនរស់នៅបរទេស បានដឹង និងបានឮ នូវសម្រែកដ៏ខ្លោច
ផ្សារបស់ប្រជាជាតិយើងហើយត្រូវតែក្រោឈឡើងស្វែងរកដំណោះស្រាយជូនជាតិ
កុំឲ្យបរទេស គេលេបបាត់ចេញពីផែនទីពិភពលោក ដូចចំប៉ានិងកម្ពុជាក្រោមទៀត។ 


អ្នកនៅបឹងកក់ ពួកគេជាខ្មែរ ជាមនុស្សកំពុងមានជីវិត យំស្ទើរខ្សោះទឹកភ្នែកគ្មានអ្នកណា
ជួយធ្វើអន្តរាគមន៍ឡើយ ព្រោះតែក្រុមហ៊ុន ស៊ូកាអីនរបស់ឈ្មួញដែលកំពុងមានអំណាច
ក្នុងព្រឹទ្ធសភា គឺបុគ្គល ឡៅ ម៉េងឃីន បូមដីចាក់ពន្លិច គេកំពុងតែសប្បាយរីករាយលើដំ
ក់ទឹកភ្នែកពលរដ្ឋ? ។ មានអំណាចមានលុយហើយតែខ្វះមនសិការទាំងប្ដីទាំងប្រពន្ធ
ឮតែប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរៀងរាល់ថ្ងៃ។ ដីទំនេរឲ្យគគោកមិនទៅធ្វើ មក
ទន្ទ្រានអីដីបឹងកក់? ហេតុអ្វីក៏គេពុំព្រមបើកភ្នែកមើលគំរូប្រទេសជិតខាង ។

ចំពោះអ្នកនៅភ្នំពេញ នរណាខ្លះដែលមិនដឹងនរណាខ្លះដែលមិនឃើញសូម្បីនាយករដ្ឋ
មន្រ្ដី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល តុលាការ និងអជ្ញាធរឯទៀតក៏
ជ្រាបរឿងនេះដែរតែពួកអ្នកអស់នោះកំពុងតែឆ្ងាញ់និងសប្បាយជាមួយលុយ ឡានវីឡា 
ស្កុំស្កៃ បង្ខំទុកឲ្យពលរដ្ឋរស់នៅវេទនាជាងស្លាប់ទៅទៀត តើយុត្តិធម៌នៅឯណា? 

យួនយកដីនៅតាមបណ្តោយព្រំដែន ប្រជាពលរដ្ឋនាំគ្នាតវ៉ា បែរជានាំគ្នាគគ្រឹកគគ្រេង
ចាប់គ្នាដាក់គុក គ្រាន់តែពួកគាត់ចេញមុខការពារដីកេរដូនតាសោះ ។

ដីខ្មែរតែ ប្រែជាថៅកែយួន ពួកលោកឯងពិតជាធ្វើឲ្យសង្គមច្របូកច្របល់ កើតកោលា
ហិលនិងបង្កវិនាសកម្ម ពន្លិចដានវប្បធម៌ ជាន់ឈ្លីអ្នកតូចទាបទន់ខ្សោយ ពួកមនុស្ស
ក្រៅសង្គម ឥតមានសីលធម៌ដូចជាក្រុមអ្នកឯង សមតែដេកក្នុងគុកមួយជីវិតទេ អ្នក
ត្រូវចាំថា អ្នកឯងសងបំណុលឈាមពលរដ្ឋខ្មែរ មួយលានជាតិទៀតក៏មិនទាន់រួចដែរ
 

បងប្អុនជនរួមឈាម ជាទីគោរព និងជាទីស្រឡាញ់ ខ្ញុំនិយាយចេញពីក្រអៅបេះដូង
យ៉ាងស្មោះក្នុងនាមកុលបុត្រខ្មែរដែលកំពុងលង់លិចដោយដំណក់ទឹកភ្នែកស្ទើរក្លាយ
ទៅជាឈាម ដោយសានឹកអាណិតវាសនាប្រទេសជាតិ អ្វីដែលខ្ញុំនិយាយក្នុងពេលនេះ
ចង់បកស្រាយនិងលាតត្រដាង សច្ចះភាព ថាតើជន ណាដែលកំពុងជញ្ជក់ឈាមខ្មែរ 
ជនណាដែលកំពុងរំលោភច្បាប់ខ្មែរ និង ជនណាដែលជាឧបករណ៍និងជាអាយ៉ងដាច់
ថ្លៃរបស់បរទេសយួនឈ្លានពាន? 

ដោយ៖ ខ្ទម កវី (ខេមរះ បូព៌ា)





0 comments:

Post a Comment