Boeung Kak Lake residents with their bloody protest message (Photo: The Phnom Penh Post)
Friday, 02 December 2011
ឃុត សុភចរិយា
The Phnom Penh Post Khmer
ភ្នំពេញៈ ក្រុមអ្នកភូមិបឹងកក់ជាង ១០០ នាក់ កាលពីព្រឹកម្សិលមិញ បាននាំគ្នាអារដៃយក
ឈាមមកសរសេរជាពាក្យតវ៉ាបង្ហោះទៅលើមេឃ ទុកជាសារក្នុងន័យប្រឆាំងទៅនឹងការ
ចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញដែលបានចោទប្រកាន់តំណាងអ្នកភូមិពីបទ
ជេរប្រមាថ និងប្រឆាំងបទបញ្ជាមន្ត្រីសាធារណៈ។
ស្នាមឈាមដែលក្រុមអ្នកភូមិទាំងនេះបានបង្ហោះទៅក្នុងលំហអាកាស តាមរយៈប៉េងប៉ោង
ដោយសរសេរមានន័យជាអាទិ៍ថា ៖ «អយុត្តិធម៌ណាស់ ជនរងគ្រោះក្លាយជាជនល្មើស។
ខ្ញុំការពារដីក្លាយជាអ្នកទោស...»។
ឈាមដែលពួកអ្នកបឹងកក់យកមកសរសេរជាសារទាំងនេះ បានមកពីអ្នកភូមិចំនួន ៥ នាក់
ដែលបានយកឡាម និងម្ជុលមកវះនិងចាក់ម្រាមដៃរបស់ខ្លួនរួចហើយសម្រក់ធ្វើ ជាទឹកខ្មៅ។ម្នាក់ក្នុងចំណោមអ្នកទាំង៥នាក់ ដែលបានយកផ្លែឡាមវះម្រាមចង្អុលដៃរបស់ខ្លួន អ្នកស្រី ខែក ចាន់រស្មី អាយុ៣១ឆ្នាំ មកពីភូមិ ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រាប់ភ្នំពេញ
ប៉ុស្តិ៍ ថា ដោយសារពួកគាត់អស់មធ្យោបាយក្នុងការតស៊ូមតិ ទាមទារឲ្យ អាជ្ញាធរផ្ដល់នូវ
ដំណោះ
ស្រាយចេញប្លង់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋមួយចំនួន ដែលត្រូវកាត់ចេញពីគម្រោងទទួល
បានប្លង់កម្មសិទ្ធិលើដីទំហំ ១២,៤៤ហិកតា ដែលផ្ដល់ដោយលោកនាយករដ្ឋមន្ត្រី កាលពី
ខែសីហាកន្លងទៅ។
អ្នកស្រីថ្លែងថា ៖ « [សារនេះ]យើងចង់បង្ហាញសាធារណជនអំពីអារម្មណ៍ឈឺចាប់របស់
ពួកយើងទាំងអស់គ្នា...» ។
អ្នកស្រីបានបន្តថា ចាប់តាំងពីក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់លុបផ្ទៃបឹងកក់ដើម្បីអភិវឌ្ឍ
ប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងរណបដ៏ប្រណីតថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញមក
ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលរួមទាំងគ្រួសាររបស់គាត់ផងដែរ បានជួបប្រទះរឿង
«អយុត្តិធម៌» ជាច្រើន រួមមានការបូមខ្សាច់ពន្លិចនិងវាយកម្ទេចផ្ទះ រងការវាយបង្ក្រាប
ដោយភាពហិង្សាលើរូបរាងកាយពីសំណាក់កម្លាំងអាជ្ញាធរ ការចាប់ឃុំខ្លួន និងរហូតដល់
មានការចោទប្រកាន់តាមប្រព័ន្ធតុលាការថែមទៀត។
ការប្រើមធ្យោបាយអារដៃឬចាក់ម្រាមដៃខ្លួនឯងរបស់ប្រជាពលរដ្ឋ ទាំងនេះបានធ្វើឲ្យអង្គ
ការសង្គមស៊ីវិលមួយចំនួនមានសេចក្ដី កង្វល់ជាខ្លាំង។
លោក សៀ ភារម្យ អគ្គលេខាធិការដ្ឋាននៃក្រុមការងារបេសកកម្មពិសេសសិទ្ធិលំនៅដ្ឋាន
នៃកម្ពុជា បានថ្លែងថា បើយោង ទៅតាមស្ថានភាពខាងលើ បង្ហាញថា អ្នកភូមិទាំងនេះ
កំពុង មានបញ្ហាលើសុខភាពខាងផ្លូវ ចិត្តយ៉ាងធ្ងន់ និងគួរឲ្យបារម្ភបំផុត។
លោកបានបន្តថា ការនាំគ្នាអារឬចាក់ម្រាមដៃរបស់ខ្លួនឯងបែបនេះ គឺជាសញ្ញាមិនល្អមួយ
និងប្រកបដោយការគ្រោះថ្នាក់ ហើយវាក៏ជាមធ្យោបាយ និងជាបញ្ហាថ្មីមួយទៀតដែលកំពុង
តែ កើតឡើង ចំពោះអ្នកភូមិបឹងកក់រងគ្រោះទាំងនេះ៕
0 comments:
Post a Comment