ដោយ : មុនីរ័ត្ន (ថ្ងៃទី 30 មករា 2012,11:31:AM)
ភ្នំពេញ: អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា នឹងបើកមហាសន្និបាតរបស់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ ដោយធ្វើឡើងនៅក្នុងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងសហគមន៍បុរីព្រៃនគរ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មហាសន្និបាតរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីប្រកាសសមត្ថភាពថ្នាក់ដឹកនាំ និងគោលនយោបាយនៃលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម។
មហាសន្និបាតអង្គការសមាគមខ្មែរកម្ពុជាក្រោម គឺបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឯកភាពគ្នាបង្កើតស្ថាប័នមួយថ្មី ដែលមានឈ្មោះថា លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជានៅកម្ពុជា ដើម្បីជាមធ្យោបាយយបម្រើឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ ធ្វើការដោយឈរលើគោលនយោបាយខ្មែរកម្ពុជាក្រោមរួមមួយ។ តែស្ថាប័នមួយនេះ មិនទាន់បានប្រកាសសមាសភាព និងគោលការណ៍ នៃលេខាធិការដ្ឋានសាធារណៈនោះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងបើកមហាសន្និបាតមួយ ដើម្បីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងគោលនយោបាយ នៃលេខាធិការដ្ឋាននោះ៕




0 comments:
Post a Comment