Sunday, January 22, 2012

រូប​សំណាក​លោក ជា វិជ្ជា កំពុង​រៀបចំ​រចនា


ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​រូប​សំណាក​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​២២ មករា ឆ្នាំ​២០០៤​នោះ កំពុង​រៀបចំ​រចនា​ដោយ​ក្រុម​អ្នក​ជំនាញ ក្រោយ​ពី​នាយក​រដ្ឋមន្រ្តី​បាន​សម្រេច​ផ្តល់​ទីតាំង​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​រួច​មក​នោះ។
 វីរបុរស ជា វិជ្ជា កាលនៅរស់
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​និយាយ​ថា រូប​សំណាក​លោក ជា វិជ្ជា នឹង​ត្រូវ​គេ​សាងសង់​មួយ​ជំហរ​ខ្លួន ដែល​មាន​កម្ពស់​១,៦៨​ម៉ែត្រ ប៉ុន្តែ​លោក​មិន​បាន​ដឹង​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ។
ចំពោះ​ថវិកា​សម្រាប់​សាងសង់​រូប​សំណាក​នេះ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា គេ​គ្រោង​នឹង​ប្រើ​ប្រាស់​ថវិកា​មូល​និធិ​ ជា​ វិជ្ជា ​ដើម្បី​សិទ្ធិ​កម្មករ ដែល​ពេល​នេះ​មាន​ថវិកា​ប្រមាណ​៣ពាន់ ទៅ​៤ពាន់​ដុល្លារ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក រ៉ុង ឈុន មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ជជែក​គ្នា​ណា​មួយ​រវាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឡើយ​ទេ ចំពោះ​ការ​សាងសង់​រូប​សំណាក​លោក ជា វិជ្ជា នៅ​លើ​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ ជិត​ទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤​នោះ៕


0 comments:

Post a Comment