អតីប្រទេសបច្ចាមិត្ត របស់រដ្ឋាភិបាលទីក្រុងហាណូយពេលនេះ កំពុងពិចារណាចំពោះការជម្រុញទំនាក់ទំនងទៅរកភាពស្អិតរមួត ដោយសារតែភាព រអារ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ។
យោងតាមប្រភពព័ត៌មានពីគេហទំព័រ Channel News Asia ចេញផ្សាយថ្ងៃទី២០ ខែមករា នេះថា លោក ឃឺត ខេមភ័ប៊ែល មន្ត្រីការទូតជាន់ខ្ពស់សហអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត បានសន្យាជួយគាំទ្រដល់ការកសាងទំនាក់ទំនងឲ្យបានប្រសើរឡើងវិញជាមួយប្រទេសវៀតណាម ។ ប៉ុន្តែបានលើកឡើងពីក្តីព្រួយបារម្ភពីសំណាក់សមាជិកសភា ទាំងឡាយ ចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ទៅលើក្រុមអ្នកប្រឆាំង, ជនជាតិភាគតិច, និងប្រជាជនចម្រុះសាសនានៅទីនោះ ដែលជាញឹកញាប់សិទ្ធិរបស់ពួកគេត្រូវបានជាន់ឈ្លី ។
មន្ត្រីរូបនេះបានបន្តថា ប្រសិនបើវៀតណាម ពិតជាចង់ធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ខ្លួន បានប្រសើរឡើងជាមួយអាមេរិកនោះ រដ្ឋាភិបាលនេះ ត្រូវតែបន្តការពិនិត្យមើល ចំពោះបញ្ហាសិទ្ធិមនុស្ស ដែលនៅតែស្ថិតក្នុងក្តីព្រួយបារម្ភ ។
ជាក្ដីព្រួយបារម្ភដែលត្រូវបានលោក ខេមភ៍ប៊ែល លើកឡើងថា ជាកត្តាជម្រុញឲ្យ អាមេរិកភ្ជាប់ ទំនាក់ទំនងសារជាថ្មី ជាមួយរដ្ឋាភិបាលក្រុងហាណូយ កាលពីឆ្នាំ១៩៩៥ ជាផ្នែកដើម្បីគាំទ្រដល់ការគោរពសិទ្ធិមនុស្ស នៅពេលដែលមានសេចក្ដីរាយការណ៏ជាច្រើដែលថាក្រុមអ្នករិៈគន់នយោបាយរដ្ឋាភិបាលនេះ ត្រូវបានប្រឈមចំពោះការកាត់ទោសឲ្យជាប់គុកច្រើនឆ្នាំ ៕




0 comments:
Post a Comment