
ក្រុមអ្នកតវ៉ាទីបេ ដុតទង់ជាតិចិននៅក្នុងការតវ៉ាកាលពីកន្លងមក។ Reuters
ក្រុងប៉េកាំងៈ ក្រុមតស៊ូមតិមួយ បាន និយាយថា កងសន្តិសុខចិន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកការតវ៉ាមួយដោយក្រុម ទីបេនៅភាគនិរតីនៃខេត្តស៊ីជួន ជាសញ្ញាចុងក្រោយបំផុតនៃការរីករាលដាលនៃភាពចលាចលនៅក្នុង តំបន់។
របាយការណ៍ជាច្រើនពីក្រុមតស៊ូមតិមុននេះ បាននិយាយថា នៅក្នុងការប៉ះទង្គិចគ្នា ដែលស្របគ្នាជាមួយនឹងការប្រារព្ធពិធីចូលឆ្នាំចិននៅសប្តាហ៍នេះ ទាហាន បានបាញ់លើជនជាតិទីបេរាប់ពាន់នាក់ដែលតវ៉ានៅក្នុងខេត្ត ដូចគ្នានេះ ដោយសម្លាប់មនុស្សយ៉ាងតិចម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។
ទីបេសេរី ដែលជាអង្គការមួយដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ដែលធ្វើ យុទ្ធនាការសម្រាប់ស្វ័យប្តេជ្ញាទីបេ បាននិយាយក្នុងសារអេឡិចត្រូនិកមួយកាលពីថ្ងៃចន្ទថា ទាហាន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ាទីបេនៅសង្កាត់ Meruma ខណ្ឌអាបា ដែលទីបេហៅថា ខណ្ឌញាបា។
ទីបេសេរី បានបញ្ជាក់ថា៖ «ពលរដ្ឋទីបេ បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាការបង្ក្រាបរបស់ចិនក្នុងឱកាស ចូលឆ្នាំចិន ដោយបានសម្រេចថា ពួកគេ នឹងមិនប្រារព្ធពិធីចូលឆ្នាំនេះទេ ដោយសារតែការគាបសង្កត់នៅពេលបច្ចុប្បន្ននៅទីបេ»។
យោងតាមក្រុមតស៊ូមតិពីរ ឲ្យដឹងថា ការប្រឈមមុខនៅខណ្ឌអាបា បានកើតមាននៅថ្ងៃតែមួយដែលទាហានចិន នៅតំបន់មួយទៀតនៅភ្នំខាងលិចក្នុងខេត្តស៊ីជួន បានបាញ់ក្រុមអ្នកតវ៉ារាប់ពាន់នាក់ដោយសម្លាប់មនុស្សយ៉ាងតិច ម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។
រ៉យទ័រ បានទូរស័ព្ទទៅប៉ូលិសនៅខណ្ឌអាបា កាលពីថ្ងៃអង្គារ ដោយមិនមាននរណាលើកទូរស័ព្ទទេ ប៉ុន្តែមន្រ្តីម្នាក់នៅតុលាការមួយនៅទីនោះ ថា៖ «អ្នកមិនគួរជឿពាក្យចចាមអារ៉ាមទាំងនេះទេ»។
តំបន់ខាងលិចនៃខេត្តស៊ីជួន ជាទីដែលការបះបោរកើតមានថ្មីៗនេះ មានជនជាតិភាគតិចទីបេរស់នៅច្រើន ហើយវា នៅជាប់នឹងតំបន់ស្វយ័តទីបេផ្លូវការ»។
តំបន់នេះជាយូរមកហើយ ជាប្រភពនៃការតវ៉ាមួយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន៕ NR



0 comments:
Post a Comment