Friday, January 27, 2012

គណបក្សសមរង្ស៊ី អះអាងថា អយ្យការតុលាការបារាំង នឹងដំណើរការស៊ើបអង្កេតលើព្រឹត្តិការណ៍គប់គ្រាប់បែក ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧


លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី 
ដោយ : CEN (ថ្ងៃទី 27 មករា 2012,07:16:PM)
ភ្នំពេញ: ​បន្ទាប់ពី​ឈ្នះក្ដី​ជា​ស្ថាពរ​លើ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស  នៅ​ចំពោះមុខ​តុលាការ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១១ កន្លងទៅនេះ លោក សម រង្ស៊ី កំពុងតែ​ឈាន ទៅរក​ជ័យជំនះ​មួយទៀត លើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នោះ​គឺ​អយ្យការ​តុលាការ​បារាំង នឹង​ដំណើរការ​ស៊ើបអង្កេត​លើ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧​។ នេះ​បើតាម​ការលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១២​។​


​សេចក្ដីប្រកាស​ព័ត៌មាន លើកឡើង​ទៀតថា "​ថ្ងៃនេះ គណបក្ស​សមរង្ស៊ី បានទទួល​ដំណឹង​ថា អយ្យា​ការ​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​តុលាការ​ទីក្រុង​ប៉ារីស បានសម្រេច​កាលពីដើម​សប្ដាហ៍​នេះ ដើម្បី​បើក​ការស៊ើបអង្កេត​ឡើងវិញ ចំពោះ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧"​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ពី​គណបក្ស​សមរង្ស៊ី បន្ថែមទៀតថា ដោយ​គួបផ្សំ​ព័ត៌មាន និង​ភស្ដុតាង ទទួលបាន​ពី FBI ដែលជា​នគរបាល​នៃ​សហរដ្ឋអាមេរិក តុលាការ​បារាំង អាច​កោះហៅ ដើម្បី​សាកសួរ​សម្ដេច ហ៊ុន សែន និង​សហការី​របស់​សម្ដេច​មួយ​ចំនួន ដូចជា លោក ហ៊ីង ប៊ុន​ហៀ​ង និង​លោក ហ៊ុយ ពិសិដ្ឋ ឲ្យ​ចូលមក​ឆ្លើយ​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។​

​សេចក្ដីប្រកាស បញ្ជាក់ថា តែបើ​សាមីខ្លួន មិន​ព្រម​មក​ឆ្លើយ​ចំពោះមុខ​តុលាការ​ទេ នោះ​នឹងមាន​វិធានការ​ថ្នាក់​អន្តរជាតិ ដើម្បី​ចាប់បង្ខំ​សាមីខ្លួន​ឲ្យ​មក​ឆ្លើយ​ទាល់តែ​បាន​។​

​ជុំវិញ​សេចក្តីប្រកាស​ខាងលើនេះ មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ​៕​

0 comments:

Post a Comment