លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយនៅក្នុងពិធីសម្ពោធសៀវភៅ «មេដឹកនាំខ្មែរក្រហមគេចវេសពីបទប្រល័យពូជសាសន៍?» នៅសាលាភាសា ACE កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះថា កម្ពុជាមានច្រកចេញ៤ ដើម្បីដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺ ទី១ តុលាការនេះដំណើរការដោយមានការចូលរួមរបស់អង្គការសហប្រជាជាតិ ដែលតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ, ទី២ បើសិនជាអង្គការសហប្រជាជាតិដកខ្លួនចេញពីតុលាការនេះ រដ្ឋាភិបាលកម្ពុជានឹងស្នើទៅបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិឲ្យផ្តល់ចៅក្រមមកចូលរួមក្នុងតុលាការនេះ, ទី៣ រដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចៅក្រមបរទេសណាដែលមានកិត្តិនាមល្អចូលរួមក្នុងតុលាការនេះ និង ទី៤ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តដំណើរការតុលាការខ្មែរក្រហមដោយខ្លួនឯង។
ការថ្លែងបែបនេះរបស់លោក ខៀវ កាញារិទ្ធ ត្រូវគេសង្កេតឃើញថា បានធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាស់នារយៈពេលចុងក្រោយនេះ រវាងភាគីអង្គការសហប្រជាជាតិ និងកម្ពុជាក្នុងសាលាក្តីខ្មែរក្រហម ចំពោះការតែងតាំងសហចៅក្រមស៊ើបអង្កេតបំរុងអន្តរជាតិ លោក Luran Casper Anerment ជំនួសលោក Siegfried Blunk ដែលបានលាឈប់នោះ៕




0 comments:
Post a Comment