Saturday, February 11, 2012

ខ្មែរក្រោមធ្លាក់ខ្លួនក្រ ដោយសាររដ្ឋាភិបាលយួន រើសអើងពូជសាសន៍

11- 02 – 2011
ដោយ ឃ្លាំង វឌ្ឍនជាតិ / uakkbmradio
 ខេត្តឃ្លាំងះ យោងតាមស្ថិតិនៃរបាយការណ៍ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម
នានា បានអោយដឹងថា៖ ប្រជាពលរដ្ឋខ្មែរក្រោមប្រហែលជាង ១០ លាននាក់ ស្ទើរតែ 
៩០ភាគរយ រស់នៅក្រោមបន្ទាត់ក្រីក្រ ដោយសារតែរដ្ឋាភិបាលយួនរើសអើង ពូជ
សាសន៍ ដោយមិនបានផ្តល់លទ្ធភាពអោយបានគ្រប់គ្រាន់ ដល់ពួកគាត់ក្នុងការរស់
នៅប្រកបរបរចិញ្ចឹមជីវិត ដូចពលរដ្ឋយួននោះឡើយ។

ប្រជាពលរដ្ធខ្មែរកម្ពុជាក្រោមចំនួន៩០ ភាគរយដែលជួបប្រទះភាពក្រីក្រនោះ ភាគច្រើន
ប្រកបរបរជាកសិកម្ម តពីដូនតារបស់ពួកគាត់រៀងមក រហូតមកដល់បច្ចុប្បន្ន អ្នកខ្លះបង្ខំ
ចិត្តធ្វើចំណាកស្រុកស្វែងរកការងារធ្វើ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ក្រុមគ្រួសារ ជាក់ស្តែង
ពួកយុវវ័យភាគច្រើនបានបោះបង់ ការរៀនសូត្ររបស់ខ្លួនចោល ទៅរកស៊ីឈ្នួលពួកយួន
ចិននៅទីក្រុងព្រៃនគរ និងនៅទីប្រជុំជនមួយចំនួនទៀត បញ្ហាទាំងនេះវាបានកើតឡើង
ស្ទើរគ្រប់ក្រុមគ្រួសារខ្មែរក្រោមទាំងអស់ នៅដែនដីកម្ពុជាក្រោម ។
ពលរដ្ឋខ្មែរក្រោមមួយចំនួនធំ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន រឹបអូសយកដីធ្លី 
ផ្ទះសម្បែង ដណ្តើមដីកេរអាករ ស្រែចំការ ពួកគាត់ថែមទៀតផង នេះជាអំពើអយុត្តិធម៌
យ៉ាងខ្លាំង ដែលរដ្ឋាភិបាលកុម្មុយនិស្តយួន បានធ្វើមកលើ ពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់
 ស្រុក។
ពួកយុវសិស្ស ដែលបញ្ចប់ការសិក្សាត្រឹមកំរិតធម្យមសិក្សាបាក់ឌប គ្មានឱកាសបានចូល
ទៅរៀន នៅតាមបណ្ដាមហាវិទ្យាល័យនានានៅក្នុងស្រុក ឬក៏ទទួលបានអាហារូបករណ៍ 
ចេញទៅរៀននៅបរទេសនោះទេ បើទោះជាពួកកូនសិស្ស ខ្មែរក្រោមទាំងនោះ រៀនពូកែ
ជាងកូនសិស្សយួនយ៉ាងណាក្តី ពួកគេក៏គ្មានសំណាងបានស្គាល់មហាវិទ្យាល័យដូចកូន
យួននោះដែ។ រីឯនិស្សិតតិចតួចដែលរៀនចប់បរិញ្ញាប័ត្រ ហើយគ្មានការងារធ្វើរហូតអ្នក
ខ្លះត្រូវត្រឡប់មកផ្ទះវិញ ជួយធ្វើស្រែកចម្ការម្តាយឳពុករបស់ពួកគេ នេះដោយសារតែពួក
គេអស់សង្ឃឹមថានឹងមានវាសនានាអនាកតល្អ ព្រោះកាលខ្លួននៅរៀនម្តាយឳពុកបានលក់
ដីស្រែចម្ការ ដើម្បីអោយកូនរៀនសូត្រ តែលុះរៀនចប់ឥតការងារធ្វើ ។

ទាក់ទិននឹងបញ្ហានេះ ត្រូវបានលោក យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌល វប្បធម៌ខ្មែរកម្ពុជា
ក្រោម ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអោយដឹងថាៈ អំពីការរើសអើងពូជសាសន៍ របស់
រដ្ឋាភិបាលយួនមកលើពលរដ្ឋខ្មែរក្រោម មានច្រើនឥតគណនាណាស់ ព្រោះយួន ខ្លាច
ខ្មែរក្រោមចេះដឹង ហើយពិបាកធ្វើ យួនូបនីយកម្ម

ស្រ្តីវ័យចំទង់ៗបានចាកចេញពីស្រុកកំណើត ចេញទៅធ្វើជាកម្មការិនី ឬស៊ីឈ្នួល យួន
នៅតាមផ្ទះ ដោយទទួលបានប្រាក់ខែតិចតួចក្នុងមួយខែ សឹងតែមិនគ្រប់គ្រាន់ក្នុងការ
ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ និងផ្ញើទៅជូនម្តាយនៅឯផ្ទះដើម្បីចិញ្ចឹមប្អូនៗ របស់
ពួកគេទេ ពួកគេធ្វើការគ្រាន់តែបម្រើ នាយទុន នៃរោងចក្រយួនតែប៉ុណ្ណោះ។ ហើយមួយ
ចំនួនទៀតត្រូវបានថៅកែយួនវាយធ្វើបាប មានការដាក់ទារុណកម្មទៀតផង ។ ដើម្បី
ក្រពះ និង​ការ​ជម្នះ​​ភាពក្រីក្រ​របស់​ក្រុមគ្រួសារ​​ ស្រ្តីខ្មែរជាច្រើន​ទាំង​នៅ​តាមតំបន់ដាច់
ស្រយាល​ ក៏ដូចជា​នៅ​ទីក្រុង​ និង​ទីប្រជុំជននានាទូទាំង​​​កម្ពុជាក្រោម ។​គេ​សង្កេត​ឃើញ​​
នៅតែមាន​ ម្តាយ​​ ឪពុកមួយ​ចំនួន​​​បន្ត​​ពឹង​ផ្អែក​លើ​ កម្លាំង​ពល​កម្ម យុវស្រ្តី ​និងកុមារ​រៀង
រាល់​ថ្ងៃ​ ទោះ​បីច្បាប់​ប្រឆាំង​ និងទប់ស្កាត់ការប្រើប្រាស់​​​ពល​កម្ម​លើ​ស្រ្តីនិងកុមារ​ត្រូវ​បាន​​​
អង្គការសហប្រជាតិ អនុម័ត​ឱ្យ​ប្រើ​​ប្រាស់ជាសកលក្តី ក៏រដ្ឋាភិបាលយួនមិនបានអនុវត្ត
អោយបានត្រឹមត្រូវឡើយ។
កុមារ​​ខ្មែរក្រោមក៏ត្រូវបានគេ បង្ខំឱ្យ​ធ្វើ​ពល​កម្ម​​​ទាំង​យប់​ ទាំង​ថ្ងៃ​ មិនថា នៅ​ក្នុង​​​ទីរួម ខេត្ត  
ឬ​នៅទីក្រុង​នោះទេ គឺ​កុមារ​មួយ​ចំនួន​មិន​ត្រូវ​​បានចូលសាលារៀន ដោយសារ​​ពួកគេ​ជួយ
រក​ប្រាក់​​សម្រាប់​យកមក​ជួ​យផ្គត់​ផ្គង់​ក្នុង​សង្គម​​គ្រួសារ​របស់ខ្លួន ជាមួយ​ ​ម្តាយ​ឪពុកដែល​មានជីវភាពក្រីក្រ ។ ជាការពិត​ណាស់ សព្វ​ថ្ងៃ​​​មិនថា​ព្រឹក ថ្ងៃក្តៅ ឬ​​យប់នោះទេ គេ​សង្កេត​ឃើញ​កុមារ​​ខ្មែរក្រោមចាប់ពីអាយុ​​​​ ៥ ឆ្នាំ​​ ដល់អាយុ ១៣ ឆ្នាំ បម្រើគេនៅតាមហាងកាហ្វេ និងនៅហាងទំនិញផ្សេងៗ កុមារខ្មែរក្រោមត្រូវ​បានគេ​​ប្រើ​អំពើ​ហិង្សា​​​បង្ខំ​ឱ្យ​ធ្វើ​​ការ​យ៉ាង​ធ្ងន់
ធ្ងរ​ ​ដូចជា នៅ​ក្រុង​ព្រៃនគរ នៅតាមបណ្ដាខេត្តមួយចំនួនដែលមានប្រជាករយួនរស់នៅ
យ៉ាងច្រើន ។ 
កត្តាទាំងអស់នេះ មកពី ​ក្រុមគ្រួសារ​​របស់ខ្លួន​​ក្រ​លំបាក ម្តាយ​ឪពុកមិនសូវ​យល់​ដឹង​ពី​ច្បាប់​​​អំពើហិង្សា​​លើ​កុមារ និង​ពល​កម្ម​​លើ​កុមារ​ មួយវិញទៀត ដោយសារ​ រដ្ឋាភិបាលយួនហាក់
មានការរើសអើងចំពោះកុមារខ្មែរក្រោទុកបណ្ដោយអោយបញ្ហានេះមានសភាពកាន់តែធ្ងន់
ធ្ងរឡើងៗ ។ ឯការប្រើអំពើ​ហិង្សា​លើ​កុមារ​​​ដោយ​ឱ្យ​កុមារ​ធ្វើ​ពលកម្ម​ហួសកម្លាំង ​មិន​បាន​​​សម្រាក​ជា​ឧបសគ្គ​ដ៏ធំ​ប៉ះពាល់ដល់​សុខ​ភាព​កុមារ។
លោកយន្ត ថារ៉ូ បានមានប្រសាសន៍បន្តទៀតថាៈ រដ្ឋាភិបាលយួនមិនបានបើកសាលារៀន អោយបានគ្រប់គ្រាន់ ដើម្បីសម្រួលដល់កុមារខ្មែរក្រោម នៅឯទីជនបទបានចូលរៀននោះទេ ដូច្នេះកុមារខ្មែរក្រោមភាគច្រើន បានធ្វើការស៊ីឈ្នួលអោយគេ តាមហាងផ្សេង ៗ ហើយ ត្រូវ
បានរដ្ឋាភិបាលយួនមើលរំលង
ដោយសារបញ្ហាជីវភាពក្រីក្រ ខ្មែរក្រោមទទួលរងសម្ពាធយ៉ាងខ្លាំងពីសង្គម ពិសេសការរើស
អើងពូជសាសន៍ ដែលរដ្ឋាភិបាលយួន មានបំណងលុបបំបាត់ នូវអត្តសញ្ញាណខ្មែរក្រោម 
ថ្នាលវប្បធម៌ សាសនា និង ប្រពៃណីរបស់ដូនតាខ្មែរក្រោមហើយយូរៗគេឃើញមានការងើប
បះបោរ របស់ព្រះសង្ឃ បញ្ញាវ័ន្ត និស្សិតខ្មែរក្រោម ប្រឆាំងនូវអំពើផ្តាច់ការរបស់រដ្ឋាភិបាល
យួន ដែលមានចេតនា លុបបំបាត់សេរីជំនឿ សាសនា និងការរឹតត្បិត សេរីភាពផ្សេងៗរបស់
ខ្មែរក្រោម តួយ៉ាងដូចជានៅថ្ងៃ ៨ ខែ កុម្ភៈ២០០៧ មានសមណបាតុករសាលាបាលីជាន់ខ្ពស់
ខ្មែរក្រោមខេត្តឃ្លាំង ប្រមាណជាង ៣០០ អង្ករួមនិងពលរដ្ឋខ្មែរក្រោមរាប់ពាន់អ្នកបានក្រោក
ឡើង ធ្វើមហាបាតុកម្ម ជាប្រវត្តិសាស្រ្ត ដើម្បីទាមទារនូវសិទ្ធិសេរីភាពផ្សេងៗ ដែលកំពុង
ប្រឈមនឹងការបាត់បង់ជាបណ្តើរ ៗ និងមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងពេលអនាគត៕

 

0 comments:

Post a Comment