11- 02 – 2011
របស់
អង្គការសមាគម ខ្មែរកម្ពុជាក្រោមជាច្រើនទៀត បានជំរុញ ឲ្យអាជ្ញាធរយួន គោរព
សិទ្ធិមនុស្សនិងសិទ្ធិសាសនា ជនជាតិដើមខ្មែរក្រោម ដោយនិយាយថា ការចាប់ផ្សឹកដោយ
បង្ខំចំពោះព្រះសង្ឃពុទ្ធសាសនា វាមិនត្រឹមតែប្រាសចាកវិន័យព្រះពុទ្ធទេ ថែមទាំងមាន
ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង ហើយវាជារឿងផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិមនុស្ស
និងសិទ្ធិសាសនាដែលមានចែងក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថាៈ អាជ្ញាធរយួនចង់
បង្រ្កាប បំបិទសិទ្ធិសេរីភាពសាសនា បំភិតបំភ័យមិនឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម
ហ៊ានតវ៉ាពីរឿងអំពើអយុត្តិធម៌ដែលកើតឡើង និងបញ្ឃប់ពលរដ្ឋខ្មែរក្រោមមិន ឲ្យជឿ
លើព្រះសង្ឃ និងព្រះពុទ្ធសាសនា។ សេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថាៈ រឿងទាំង
នេះជាការធ្វើផ្ទុយពីច្បាប់ដែលរដ្ឋាភិបាលយួនបានចុះហត្ថលេខា ទទួលស្គាល់ចំពោះមុខ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. កាលពី ឆ្នាំ ១៩៨២។ របាយការណ៍នោះបន្តថាៈ ទោះបី
យ៉ាងណា រដ្ឋាភិបាលយួន មិនដែលបានប្រគល់សិទ្ធិ ឬក៏គោរព សិទ្ធិដែលខ្លួនបានទទួល
ស្គាល់ដើម្បីយកទៅអនុវត្តក្នុងខ្លួននោះឡើយ ។
ចំណែកឯព្រះសង្ឃខ្មែរក្រោមមួយចំនួន ដែលហ៊ានតវ៉ាប្រឆាំងនឹងបម្រាមរបស់យួន មាន
ការធ្វើកឋិនទានរយៈពេលតែមួយថ្ងៃ ដែលពីមុនធ្លាប់តែធ្វើបានរយៈពេល មួយខែតាមពុទ្ធា
នុញ្ញាតិ នៅឆ្នាំ ២០០៧ នោះ ត្រូវបានបង្រ្កាប ចាប់ដាក់គុក និងរត់ចោលស្រុក រីឯព្រះតេជ
គុណ អ៊ាងសុខ ធឿន ត្រូវបានគេលួចធ្វើឃាតនៅវត្តទ្រនំជ្រឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល
គឺក្រោយពីចូលរួមធ្វើបាតុកម្ម នៅមុខស្ថានទូតយួននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានោះមក
ហើយរហូតមកដល់ពេលនេះ អាជ្ញាធរ មានសមត្ថកិច្ចខ្មែរ នៅតែមិនទាន់វែកមុខចាប់ឃាត
ករស្រមោលនោះ មកផ្ដន្ទាទោសនៅឡើយទេ ។
រដ្ឋាភិបាលយួនមានការ រំលោភ សិទ្ធិមនុស្ស ខ្មែរកម្ពុជាក្រោម ហើយប្រទេសយួនជាប្រទេស
ដែលទទួលរងការរិះគន់យ៉ាងខ្លាំងផ្នែកការរឹតត្បិតសេរីភាពសាសនានិង ការ រំលោភសិទ្ធិ
មនុស្សលើជនជាតិដើមភាគតិច៕
ដោយ ឃ្លាំង វឌ្ឍនជាតិ / uakkbmradio
ខេត្តឃ្លាំងះ ព្រះសង្ឃខ្មែរក្រោមគ្រប់ជំនាន់
បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា
សាសនា វប្បធម៌ ប្រពៃណីខ្មែរក្រោម នឹងត្រូវបានអាជ្ញាធរយួន
ចាប់ផ្សឹកដាក់ពន្ធនាគារ
គំរាមកំហែង ហើយអង្គខ្លះបានសុគតក្នុងពន្ធនាគារ យ៉ាងអាណោចអាធ័មជាទីបំផុត
វីរភាពនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ដូចជាករណីព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧
ជាដើម ដែលជាថ្ងៃធ្វើមហាតុកម្ម របស់ព្រះសង្ឃខ្មែរនៅកម្ពុជាក្រោម។
| ព្រះសង្ឃខ្មែរក្រោម គង់ស្មឹងស្មាធិ៍ ឧទិសកុលដល់សព តេជគុណ អ៊ាង សុខធឿន |
សិទ្ធិមនុស្សនិងសិទ្ធិសាសនា ជនជាតិដើមខ្មែរក្រោម ដោយនិយាយថា ការចាប់ផ្សឹកដោយ
បង្ខំចំពោះព្រះសង្ឃពុទ្ធសាសនា វាមិនត្រឹមតែប្រាសចាកវិន័យព្រះពុទ្ធទេ ថែមទាំងមាន
ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង ហើយវាជារឿងផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិមនុស្ស
និងសិទ្ធិសាសនាដែលមានចែងក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថាៈ អាជ្ញាធរយួនចង់
បង្រ្កាប បំបិទសិទ្ធិសេរីភាពសាសនា បំភិតបំភ័យមិនឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម
ហ៊ានតវ៉ាពីរឿងអំពើអយុត្តិធម៌ដែលកើតឡើង និងបញ្ឃប់ពលរដ្ឋខ្មែរក្រោមមិន ឲ្យជឿ
លើព្រះសង្ឃ និងព្រះពុទ្ធសាសនា។ សេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថាៈ រឿងទាំង
នេះជាការធ្វើផ្ទុយពីច្បាប់ដែលរដ្ឋាភិបាលយួនបានចុះហត្ថលេខា ទទួលស្គាល់ចំពោះមុខ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. កាលពី ឆ្នាំ ១៩៨២។ របាយការណ៍នោះបន្តថាៈ ទោះបី
យ៉ាងណា រដ្ឋាភិបាលយួន មិនដែលបានប្រគល់សិទ្ធិ ឬក៏គោរព សិទ្ធិដែលខ្លួនបានទទួល
ស្គាល់ដើម្បីយកទៅអនុវត្តក្នុងខ្លួននោះឡើយ ។
ចំណែកឯព្រះសង្ឃខ្មែរក្រោមមួយចំនួន ដែលហ៊ានតវ៉ាប្រឆាំងនឹងបម្រាមរបស់យួន មាន
ការធ្វើកឋិនទានរយៈពេលតែមួយថ្ងៃ ដែលពីមុនធ្លាប់តែធ្វើបានរយៈពេល មួយខែតាមពុទ្ធា
នុញ្ញាតិ នៅឆ្នាំ ២០០៧ នោះ ត្រូវបានបង្រ្កាប ចាប់ដាក់គុក និងរត់ចោលស្រុក រីឯព្រះតេជ
គុណ អ៊ាងសុខ ធឿន ត្រូវបានគេលួចធ្វើឃាតនៅវត្តទ្រនំជ្រឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល
គឺក្រោយពីចូលរួមធ្វើបាតុកម្ម នៅមុខស្ថានទូតយួននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានោះមក
ហើយរហូតមកដល់ពេលនេះ អាជ្ញាធរ មានសមត្ថកិច្ចខ្មែរ នៅតែមិនទាន់វែកមុខចាប់ឃាត
ករស្រមោលនោះ មកផ្ដន្ទាទោសនៅឡើយទេ ។
រដ្ឋាភិបាលយួនមានការ រំលោភ សិទ្ធិមនុស្ស ខ្មែរកម្ពុជាក្រោម ហើយប្រទេសយួនជាប្រទេស
ដែលទទួលរងការរិះគន់យ៉ាងខ្លាំងផ្នែកការរឹតត្បិតសេរីភាពសាសនានិង ការ រំលោភសិទ្ធិ
មនុស្សលើជនជាតិដើមភាគតិច៕



0 comments:
Post a Comment