Sunday, February 19, 2012

អាជ្ញាធរយួនស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម ឃាត់ខ្លួនព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយព្រះ អង្គ គឺបន្ទាប់ពីព្រះអង្គ និមន្តទៅលេង ស្រុកកំណើត


15- 02- 2012
ដោយៈ ឃ្លាំង វឌ្ឍនជាតិ UAKKBM RADIO
អាជ្ញាធរយួន ស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម កាលពីប៉ុន្មានថ្ងៃមុន បានឃាត់ខ្លួន
ព្រះសង្ឃកម្ពុជាក្រោម មួយព្រះអង្គ ព្រះនាម គីម សុផល គង់នៅវត្តមហាមន្ត្រី សង្កាត់
អូឡាំពិច ខ័ណ្ឌចំការមន ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបាននិមន្តទៅលេងញាតិ
ញោមនៅឯភូមិកំណើត ឃុំថ្លឹង ស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម ។

 
ការឃាត់ខ្លួនព្រះសង្ឃខ្មែរក្រោមអង្គនេះ គឺអាជ្ញាធរយួនគេបានចោទព្រះអង្គថា៖ មិន
បានយកលិខិតឆ្លងដែនទៅជម្រាបនគរបាលអោយត្រួតពិនិត្យ និងធ្វើលាយល័ក្ខអក្សរ 
នៅឃុំ ស្រុក ដែលព្រះអង្គនិមន្តទៅលេង។ ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជា អា
ជ្ញាធរស្រុកឃាត់ខ្លួនព្រះអង្គ? ព្រះតេជគុណ គីម សុផល បានមានសង្ឃដីកា ប្រាប់
វិទ្យុសំឡេងសហគម ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោកថា៖ ដំបូងគេនិមន្តអាត្មា
ទៅសួរនាំ រឿងមូលហេតុដែលនិមន្តទៅលេងស្រុកកំណើត បន្ទាប់មកគេបានសួរអំពី
សកម្មភាព របស់សមាគមខ្មែរក្រោមនានា នៅក្រៅប្រទេស ពិសេសសហព័ន្ធព្រះសង្ឃ
ខ្មែរកម្ពុជាក្រោមពិភពលោក ព្រះអង្គឆ្លើយនឹងនគរបាលយួនទៀតថាក្នុងនាមជាខ្មែរ
ម្ចាស់ស្រុក ព្រះអង្គមានសិទ្ធិគ្រប់គ្រាន់ ក្នុងការនិមន្តចេញចូលស្រុកកំណើតរបស់ព្រះ
អង្គ ម៉្យាងព្រះអង្គកាន់លិខិតឆ្លងដែន ដែលមានទិដ្ឋាការ ពីមន្រី្តយួនប្រចាំនៅព្រំប្រទល់
ដែន ដែលបានអនុញ្ញាត អោយព្រះអង្គនិមន្តចូលទៅ ដូច្នេះមានហេតុផលអីដែលព្រះ
អង្គត្រូវទៅប្រាប់អាជ្ញាធរយួននោះទេ។ បញ្ហានេះមិនមែនកើតឡើងចំពោះតែលើព្រះ
អង្គ គីម សុផល ប៉ុណ្ណោះទេ គឺនគរបាលយួនធ្លាប់បានធ្វើដូច្នេះ លើព្រះសង្ឃ និងពល
រដ្ឋខ្មែរកម្ពុជាក្រោម ពេលដែលនិមន្តទៅលេងស្រុកកំណើតម្តងៗ នេះជាទម្លាប់របស់
ពួកកុម្មុយនីស្ត ដែលតែងតែចាត់ទុកពលរដ្ឋ ដែលបានចេញទៅ ក្រៅប្រទេស សុទ្ធតែជា
ជន ប្រតិកិរិយា ប្រឆាំងនឹងការដឹននាំរបស់គេ ពិសេសពលរដ្ឋខ្មែរកម្ពុជាក្រោមរមែងត្រូវ
បានយួនបំភិតបំភ័យ និងចាប់ដាក់ពន្ធនាគារជារឿយៗ ដូចជាករណីលោក ចៅ ហេន 
 នៅស្រុកមាត់ជ្រូក ជាដើម ក្រោយពីត្រឡប់មកពីប្រទេសសៀមវិញ ត្រូវបានអាជ្ញាធរ
យួនចាប់ដាក់ពន្ធនាគាររហូតមកទាល់បច្ចុប្បន្ន។
ព្រះតេជគុណ គីម សុផល បានមានសង្ឃដីការបន្តទៀតថា៖ តាមពិតរដ្ឋាភិបាលយួន
គេខ្លាចខ្មែរក្រោមចេញទៅក្រៅស្រុក បង្កើតចលនា ដើម្បីទាមទារទឹកដី ដែលបាត់បង់
មកវិញ បានជាគេធ្វើបែបនេះចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដទៃទៀត។ព្រះអង្គ
បានបន្តទៀតថាៈ យួនគេមានល្បិចច្រើនណាស់ គឺមុនដំបូងគេបានលួងលោមព្រះអង្គ
អោយយកការណ៍អោយគេ ចាំគេអោយលុយកាសរៀនសូត្រ និងសម្ភារៈប្រើបា្រស់ សំ
ខាន់ប្រាប់ពីទីតាំងនិងសកម្មភាពរបស់ អង្គការសមាគមខ្មែរក្រោម នៅទីណាខ្លះហើយ
កំពុងធ្វើអ្វីខ្លះ ?។ តែប្រសិនបើព្រះអង្គមិនព្រមប្រាប់ការពិតទេ គេនឹងគំរាមចាប់ដាក់គុក
​ភ្លាម។
ប្រទេសកុម្មុយនីស្តយួន គឺជាប្រទេសផ្តាច់ការខ្លាំងជាងគេបង្អស់នៅលើពិភពលោក 
ផ្នែកខាងធ្វើឃាត និងគំរាមកំហែង មានការចាប់ពលរដ្ឋដាក់ពន្ធនាគារជាដើម ។ល។
 មិនថាតែជនជាតិដើមខ្មែរក្រោមនោះទេ គឺមានជនជាតិភាគតិចជាច្រើនទៀតនៅប្រ
ទេសយួន ក្នុងនោះមាន ម៉ុង តាញ់ញ៉ា ចំប៉ា  ជនជាតិយួនសេរី និងជនជាតិភាគតិច
មួយចំនួនទៀតដែលត្រូវបានរដ្ឋាភិបាលយួនបានសម្លាប់ និងចាប់ដាក់ពន្ធនាគារម៉្លោះ
ហើយបានជាជនជាតិភាគតិច ទាំងនោះរមែងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហ
ប្រជាជាតិ ជារៀងរាល់ឆ្នាំ អំពីការរំលោភសិទ្ធិមនុស្ស និងការលុបបំបាត់សាសនា 
ដានវប្បធម៌ របស់ជនជាតិដើមភាគតិច ៕






0 comments:

Post a Comment