(ថ្ងៃទី 21 មីនា 2012, ម៉ោង 02:14:PM) | ដោយ: សូផុន
![]() |
| កុមារ-យុវជន កម្ពុជា និងថៃ បោះជំរុំរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន |
លោកបណ្ឌិត សានីត ស៊ុស្រ៊ី អភិបាលខេត្តស្រះកែវ លោកវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ដ្រីស៊ីវិល កងកម្លាំងប្រដាប់អាវុធចម្រុះ រាប់រយនាក់ចូលរួមបើកជំរុំ។
មេដឹកនាំខេត្តកម្ពុជា និងថៃ ខាងលើថ្លែងថា បំណងបើកជំរុំនេះដើម្បីឲ្យកុមារ និងយុវជនកសាងខ្លួនក្លាយជាលេខ១ ជាប្រជាជនឆ្នើម និងឲ្យគេចផុតពីគ្រឿងញៀន។ ពួកគេនឹងធ្វើការរួមគ្នា ស្និទ្ធស្នាល សាមគ្គី ស្រឡាញ់ ជឿទុកចិត្ត រួមគ្នាធ្វើ បញ្ចេញស្នាមញញឹម ប្ដូរទស្សនៈយោបល់ និងបទពិសោធន៍គ្នានៅជំរុំ ហើយវិលទៅសាលារៀននីមួយៗវិញ ត្រូវផ្សព្វផ្សាយដល់មិត្តរួមថ្នាក់ និងសាលារៀន ជួយលុបបំបាត់គ្រឿងញៀន ឬចៀសឲ្យផុតពីគ្រឿងញៀន។
មេដឹកនាំខេត្តកម្ពុជា និងថៃ បន្ថែមថា ទាំងនោះក៏អាចឲ្យកុមារ និងយុវជន ដែលជាទំពាំស្នងឫស្សី ត្រៀមខ្លួនបន្ដវេនជាសសរទ្រូងប្រទេស និងជាមេដឹកនាំគ្រប់លំដាប់នៃប្រទេសជាតិ ប្រកបដោយភាពវាងវៃ៕ K

0 comments:
Post a Comment