Wednesday, March 14, 2012

ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ជិត ១០០​នាក់ ទាមទារ​បញ្ចូល​ប្រជាពលរដ្ឋ ៥៨ គ្រួសារ ក្នុង​ទំហំ​ដី ១២,៤៤ ហិកតា​

 
(ថ្ងៃទី 14 មីនា 2012, ម៉ោង 01:19:PM) | ដោយ: មុនីរ័ត្ន
Give our kids a better deal
ពលរដ្ឋ​តំបន់​បឹងកក់​ ទាមទារ​បញ្ចូល​ប្រជាពលរដ្ឋ ៥៨ គ្រួសារ ក្នុង​ទំហំ​ដី ១២,៤៤ ហិកតា និង​ទាមទារ​បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ឲ្យ​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ ដោយ​ពុំមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ស៊ូ​កា គូ​អ៊ី​ន (រូបថត ៖ ស៊ីវ ចាន់ណា)
ភ្នំពេញ: ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​បញ្ចូល​ប្រជាពលរដ្ឋ ៥៨ គ្រួសារ ក្នុង​ទំហំ​ដី ១២,៤៤ ហិកតា ដែល​សម្ដេច​តេ​ជោ​ប្រគល់​ឲ្យ និង​ទាមទារ​បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ឲ្យ​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់ ដោយ​ពុំមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ស៊ូ​កា គូ​អ៊ី​ន​។​

​ ការប្រមូល​ផ្ដុំគ្នា​តវ៉ា​នោះ ត្រូវបាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​តំណាង​ប្រជាពលរដ្ឋ ១៩ នាក់ ចូលជួប​ពិភាក្សា ក្នុង​ការរក​ដំណោះស្រាយ​។

​ ក្រោយ​ជួបពិភាក្សា តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ខាង​ភាគី​សាលា​រាជធានី​ភ្នំពេញ បាន​សន្យាថា នឹង​ផ្ដល់ដំណឹង​ជូន​វិញ នា​សប្ដាហ៍​ក្រោយ​។

​ក្រុម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​បន្ថែមថា នៅ​សប្ដាហ៍​ក្រោយ បើ​គ្មាន​ដំណោះស្រាយ​ដល់​ពួកគាត់​ទេនោះ ពួកគាត់​នៅតែ​បន្តធ្វើ​ការតវ៉ា​ទាមទារ រហូត​មាន​ដំណោះស្រាយ​ដល់​ពួកគាត់​។​

​ ប្រជាពលរដ្ឋ​តំបន់​បឹងកក់ បានចេញ​ពីមុខ​សាលា​រាជធានី​ភ្នំពេញ បន្ត​ដាក់​ញត្តិ នៅ​ស្ថានទូត​អាមេរិក បារាំង អង់គ្លេស សហគមន៍​អឺរ៉ុប និង​បណ្ដា​ស្ថានទូត​មួយចំនួនទៀត​៕​

0 comments:

Post a Comment