ថ្ងៃអង្គារ, 06 ខែមិនា 2012
ដោយ វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ។ រូបថត៖ Wikimedia Commons
ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មានបារាំង
AFP បានផ្សាយថា កាលពីថ្ងៃច័ន្ទថា អង្គការ Trust Hindu
មួយរបស់ឥណ្ឌាបានចាប់ផ្តើមធ្វើគម្រោងការ ១០ ឆ្នាំ មួយដើម្បីកសាង
សំណង់ចម្លងមួយនៃប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជានៅតាមដងទន្លេ
គង្គា។
ពិធីបញ្ចុះបឋមសីលាបានប្រព្រឹត្តទៅនៅលើផ្ទៃដីទំហំ១៦ហិកតានៅ
ក្នុងរដ្ឋប៊ីហារ នាប៉ែកខាងកើតប្រទេសឥណ្ឌាដែលនៅទីនោះអង្គការ
Trust
នេះគ្រោងនឹងបង្កើតជាថ្មីនូវប្រាសាទដ៏ធំសម្បើមនេះនិងរូប
ចម្លាក់នានាលើផ្ទាំងថ្ម ។
ពួកអ្នករៀបចំបាននិយាយថាពួកគេចង់ឱ្យសំណង់ថ្មីនេះជា
ប្រាសាទហិណ្ឌូខ្ពស់ជាងគេបំផុតក្នុងពិភពលោក ។
តំបន់អង្គរដែលបានត្រូវបញ្ចូលជាកន្លែងមួយរបស់អង្គការ UNESCO
មានសំណល់នៃរាជធានីច្រើនក្នុងជំនាន់ចាប់តាំងពីចក្រភពអង្គរមក
ហើយជាកន្លែងមួយដែលក្រុមអ្នកទេសចរចូលចិត្តទៅទស្សនាផងដែរ។
ប្រាសាទអង្គរវត្តបានត្រូវសង់ឡើងដើម្បីឧទ្ទិសជាដំបូងសម្រាប់
ព្រះវិស្ណុដែលជាព្រះអាទិទេពនៃសាសនាហិណ្ឌូ ក្នុងសតវត្សរ៍ទី ១២
ហើយបន្ទាប់មកប្រាសាទនេះបានត្រូវបានប្រើប្រាស់សម្រាប់ធ្វើការ
គោរពបូជាខាងព្រះពុទ្ធសាសនាវិញ។
លោកគីហ្សរ គូណាល់ Kishore Kunal លេខាធិការរបស់អង្គការ ប៊ីហារ
ម៉ាហាវៀរ ម៉ានឌៀរ ត្រាស់ Bihar Mahavir Mandir Trust បាននិយាយប្រាប់
AFP តាមទូរស័ព្ទថា
«សំណង់នេះជាអាគារចម្លងនៃប្រាសាទអង្គរវត្តដោយសង់ខ្ពស់ជាង
ប្រាសាទដើមបន្តិច»។
លោកគូណាល់ បានថ្លែងថាផែនការនេះគឺ
«បង្កើតជាថ្មីនូវភាពធំធេងនិងភាពរុងរឿងត្រចះត្រចង់នៃប្រាសាទអង្គរ
វត្ត» នៅជិតក្រុងហាជីពួរ ស្ថិតនៅ ២៥គ.ម. ពីធានីប៉ាន់តា
នៃរដ្ឋ ប៊ីហារ។
0 comments:
Post a Comment