Thursday, March 8, 2012

ឥណ្ឌាកំពុងរំលោភកម្មសិទ្ធិបញ្ញាកម្ពុជា?



អត្ថបទចំផ្សាយនៅលើទំព័រប្លក់ខ្មែរស្មេរ

ភាគីឥណ្ឌានិយាយថា គេកសាងប្រសាទអង្គរវត្តធំជាងអង្គរវត្តខ្មែរនៅឥណ្ឌា គឺដើម្បី
ទាក់ទាញភ្ញៀវទេសចរណ៍ ។

យោងកាសែតភ្នំពេញប៉ុស្តិ៍ ដែលចេញផ្សាយព្រឹកនេះ ឲ្យដឹងថា ឥណ្ឌាកំពុងសាងសង់
ប្រាសាទអង្គរវត្តថ្មីមួយទៀត នៅប្រទេសឥណ្ឌ ដែលមានទំហំធំជាង ប្រាសាទអង្គរ
វត្តកម្ពុជាបច្ចុប្បន្ន ហើយតាមការបំភ្លឺរបស់មន្រ្តីក្រសួងវប្បធម៌កម្ពុជា និងអ្នកនាំពាក្យ
អង្គភាពប្រតិកម្មរហ័ស សុទ្ធតែបង្ហាញថា រដ្ឋាភិបាលកម្ពុជាហាក់មិនទាន់បានដឹងអំពី
បញ្ហានេះនៅឡើយទេ ។ ពួកគេគ្រាន់តែនិយាយថា បើសិនឥណ្ឌពិតជាបានសាង
សង់ប្រាសាទលក្ខណៈទ្រង់ទ្រាយធំមែននោះ វាពិតជាមិនអាចទៅរួចទេប្រទេសកម្ពុជា
មានប្រាសាទនេះរួចទៅហើយ ។ ពួកគេនិយាយទៀតថា បើឥណ្ឌាធ្វើដូច្នេះ វាធ្វើឲ្យ ទំនាក់ទំនងល្អរបស់កម្ពុជា និង ឥណ្ឌាប្រឈមនឹងការបែកបាក់។តែពួកគេមិនបាន និយាយអំពីច្បាប់នៃកម្មសិទ្ធិបញ្ញាទេ ។

យោងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម និង ច្បាប់ស្តីពីអ្នកនិពន្ធឬសិទ្ធប្រហាក់ប្រហែល
និងច្បាប់ ស្តីពីកម្មសិទ្ធបញ្ញា បើជនណាម្នាក់ចង់ចម្លងម៉ូដ ឬផ្នែកណាមួយ នៃទ្រង់
ទ្រាយដើមរបស់គេ ជននោះត្រូវតែសុំសិទ្ធិចម្លងពីម្ចាស់ដើមជាលាយលក្ខណ៍អក្សរ
ឬ ដោយផ្ទាល់មាត់ ។ បើមិនដូច្នេះទេ វានឹងត្រូវគេប្តឹងចោទប្រកាន់ថា បានលួចសិទ្ធិ ផ្តាច់មុខរបស់គេ ។ ប៉ុន្តែ បញ្ហាឥណ្ឌាចម្លងអង្គរវត្តនេះ បើរដ្ឋាភិបាលមិនបានអនុញ្ញាត
ទេវាគឺជាការ រំលោភកម្មសិទ្ធិបញ្ញាកម្ពុជាទាំងស្រុង ហើយឥណ្ឌាប្រឈមនឹងការឡើង តុលាការយុត្តិធម៌អន្តរជាតិផងដែរ ព្រោះប្រាសាទអង្គរវត្ត បានក្លាយជាសម្បត្តិបេតិ
កភណ្ឌពិភពលោកទៅហើយ ។

មួយវិញទៀត កាលពីទសវត្សរ៍ ១៩៩០ ឥណ្ឌាបានយកប្រភេទអាស៊ីតម្យ៉ាងមកដុស
លាងថ្មប្រាសាទ ដោយអះអាងថា ជួយសម្អាតស្លែ និង ការបារមេរោគ ដែលស៊ីថ្ម
ដែលផ្ទុយទៅវិញ ជាតិអាស៊ីតនោះ កំពុងតែបំផ្លាញសម្រស់របស់ប្រាសាទថែមទៀត ដូចជាការបង្កើនការកើតស្លែ និងថ្មកាន់តែពុកផុយ ។

ក្នុងរជ្ជកាលនោះដែរ គេនៅចាំបានថា លោកវណ្ណម៉ូលីវណ្ណរដ្ឋមន្រ្តីក្រសួងដែនដីនគរូ
បនយកម្មបានប្រតិកម្មចំពសកម្មភាពរបស់ឥណ្ឌានេះ ហើយបន្ទាប់មក លោកក៏ត្រូវ
បានគេដកចេញពីក្រសួងនេះ ។

គេរង់ចាំមើល តើរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រមុខ អាចដោះ
ស្រាយយ៉ាងណា បើសិនជាឥណ្ឌាកសាងប្រាសាទអង្គរវត្តមួយទៀត ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍តាមខ្មែរដែរនោះ៕

0 comments:

Post a Comment