Thursday, March 8, 2012

ក្រសួង​​វប្បធម៌​​ ប្រតិកម្ម​ការ​សង់​​​​ប្រាសាទ​​​​ហិណ្ឌូ


អត្ថបទ៖ កង ចាន់​បញ្ញា
រូបថត៖ លន ហ្សាឌីណា
Sabay.com.kh

ឯកឧត្ដម​ ហាប់ ទូច អគ្គនាយក​ បេតិកភណ្ឌ​​​ នៃ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​​សិល្បៈ​ ​បាន​មាន​ប្រតិកម្ម​​ភ្លាម​ៗ បន្ទាប់​ពី​​​បាន​ទទួល​ព័ត៌មាន​ដែល​​ថា​ ប្រទេស​​ឥណ្ឌា​បាន​ចាប់​ផ្ដើម​សាង​សង់​​​​ប្រាសាទ​​បែប​​ហិណ្ឌូ​ ​​​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា។

ឯក​ឧត្តម​​​​បន្ត​ថា​ ​នេះ​ជា​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​ ភ្ញាក់​ផ្អើល​​មែន​ទែន​ ​​ព្រោះ​ឯក​ឧត្តម​ពុំ​បាន​ទទួល​ព័ត៌មាន​​​​​​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​​ ឥណ្ឌា​នោះ​ទេ។ ឯក​ឧត្តម​បន្ត​ថា​ ​ប្រាសាទ​អង្គរវត្ត​​ជា​របស់​ខ្មែរ​ ​ទោះ​បី​ជា ​ប្រាសាទ​នេះ​ចូល​ជា​បេតិកភណ្ឌ​ ​ពិភពលោក​​​​​​កាល​ពី​ឆ្នាំ​១៩៩២​ ក៏​ដោយ​ ​ក៏​ការ ​ចម្លង​​​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​សាមី​ដែរ​ មិនមែន​ចេះ​តែ​ធ្វើ​ៗ​ទៅ​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​កម្មសិទ្ធិ​បញ្ញា​ធ្ងន់ធ្ងរ​ណាស់​

ឯក​ឧត្តម​​ប្រឆាំង ​​​ជា​ដាច់​ខាត​ ចំពោះ​ការ​​លើក​ឡើង​ដែល​ថា​ ប្រាសាទ​អង្គរវត្ត​សាងសង់​ក្នុង​សម័យ​កាល​​​​ដែល​អាណាចក្រ​ខ្មែរ​គោរព​សាសនា ​​ហិណ្ឌូ​​ ​​​​ហើយ​​​សាសនា​មួយ​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​​ប្រទេស​ឥណ្ឌា​​​​​​​ ​ប្រទេស​ឥណ្ឌា​​​​អាច​មាន​សិទ្ធិ​​ចម្លង​បាន។​​​ ​ឯក​ឧត្តម​លើក​សម្អាង​ថា​ ​​​​​​ប្រាសាទ​​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​ មួយ​នេះ​ មាន​លក្ខណៈ​និង​រចនាបថ​ខ្មែរ​ ហើយ​​ប្រាសាទ​ទាំងអស់​នៅ​ឥណ្ឌា​ ក៏​គ្មាន​មួយ​ណា​ដូច​ប្រាសាទ​នៅ​កម្ពុជា​ដែរ ដូច្នេះ​ចំពោះ​ការ​ចម្លង​ទាំងស្រុង​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។

0 comments:

Post a Comment