Sunday, March 4, 2012

នគរបាលយួននៅមូលដ្ឋាន រៀបចំគម្រោងការណ៍ ចាប់តេជគុណ ថាច់ ធឿន ព្រះពហុស្សូត វត្តត្រសេកផ្សឹក



3- 03 – 2012  
ដោយៈ យ៉ាញ់ រមនាថ៍  UAKKBMRADIO 

  
នគរបាលយួន នៅឃុំត្រសេក ស្រុកជ្រោយញរ ខេត្តឃ្លាំងកម្ពុជាក្រោម កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះ បានកោះហៅ គណកម្មការអាចារ្យជើងវត្ត ត្រសេក មួយក្រុម ទៅកាន់ស្នងការដ្ឋាននគរបាលឃុំ ដើម្បីរៀបចំផែនការសំងាត់មួយ ចាប់ព្រះតេជ ថាច់ ធឿន ដែលជាព្រះពហុស្សូត វត្តត្រសេកផ្សឹក កុំអោយដឹងខ្លួនទាន់ ។ ខណៈដែលគណកម្មការចូលទៅដល់ភ្លាមនោះ ស្រាប់តែនគរបាលកុម្មុយនិស្តយួន បានលើកបង្ហាញនូវវត្ថុតាងមួយចំនួនដែលជាទឡ្ហីករណ៍ ក្នុងការចោទប្រកាន់ព្រះតេជគុណ ថាច់ ធឿន ក្នុងនោះរួមមានៈ ទី១ រូបថតចូលរួមធ្វើមហាបាតុកម្ម ជាមួយនិងសមណបាតុករសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០០៧,ទី ២ កិច្ចសំភាសន៍ ជាមួយសារព័ត៌មានក្រៅប្រទេស ដែលមានខ្លឹមសាររិះគន់ចំៗទៅលើការដឹកនាំផ្តាច់ការ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ថាបានបំបិទសិទ្ធិសេរីភាព គាប់សង្កត់ជំនឿសាសនា របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម និងទី ៣ ថា មានសកម្មភាពមួយចំនួន ពាក់ពន្ធនិងអង្គការសមាគមខ្មែរកម្ពុជាក្រោមនានា នៅក្រៅប្រទេស ពិសេសសហពន្ធខ្មែរកម្ពុជាក្រោម ដែលជាស្ថាប័នឯករាជមួយ កំពុងតែធ្វើនយោបាលលើផ្ទៃរាបជាតិ និងអន្តរជាតិ ស្របតាមច្បាប់អង្គការសហប្រជាជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើមាតុភូមិរបស់ខ្លួន។ ព័ត៌មានលំអិតៈ http://www.uakkbmradio.org/

0 comments:

Post a Comment