ទឹកដីដ៏ស្រស់បវរ
នៅខេត្តមាត់ជ្រូក ខ្មែរកម្ពុជាក្រោមជាជនជាតិដើម
ចាស់ទុំ នៅវាលរាប ទន្លេមេគង្គ ច្រើនតែនិយមហៅ ស្រុក
ស្វាយទង ខេត្ត មាត់ជ្រូក ដែលហៅក្លាយ មកពីពាក្យ ស្វាតោង នេះឯង សព្វថ្ងៃ យួនគេប្តូរទៅជា (ស្រុកទ្រីតូង ខេត្ត អាយ៉ាង ទៅវិញ)។ នៅរដូវនេះ ស្រុកស្វាយទង បានក្លាយ ជាទី
ស្ថានមួយ កាន់តែជាទីគួររីករាយ
របស់បងប្អូនខ្មែរ
នៅទីនោះថែមទៀត ដ្បិតអីដីស្រែ ទួលខ្ពស់នៅ តាមចន្លោះ ជ្រលងភ្នំនានា កំពុងឈានចូល រដូវផលិត និង គួរឲ្យគយគន់។
ស្រុកស្វាយទង
ជាភូមិសាស្រ្តមួយ មានភ្នំច្រើនជាងគេ នៅកម្ពុជាក្រោម ហើយនឹង បានផ្សាភ្ជាប់ជាមួយ
នឹងរឿងព្រេងចម្លែកៗ ដែលកើតមានឡើង តាំងពីសម័យរានទឹករានដី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ
នៅតំបន់នេះ
បានក្លាយជារមណីយដ្ឋាន យ៉ាងស្រស់បំព្រងគួរជាទី រីករាយ
និងសម្រាប់អ្នកថតរូប
ដែលមកពីគ្រប់ទិសទី។ រីឯភ្ញៀវទេសចរ វិញ គេអាចជ្រើស
រើសបានច្រើនកន្លែង
ដើម្បីដើរគយគន់ទិដ្ឋភាពវាលស្រែ និងតំបន់ភ្នំនៅទីនេះ។
ឋិតនៅលើ កំពូលភ្នំ ជើងភ្នំ និងភ្នំតូចៗ។ល។ ភ្ញៀវទេសចរទាំងឡាយ អាចនឹងសម្លឹងឃើញវាលស្រែ
បែងក្រឡា
ជាប់ៗគ្នាវែងអន្លាយ។ ដើមរដូវវស្សា វាលស្រែកតំបន់ភ្នំ
ឈានចូលរដូវផលិត។
មានវាលស្រែខ្លះ បាន សាបព្រោះ ដុះដាល បញ្ចេញព័ណ៌បៃតង
ស្រងាត់។ វាលស្រែខ្លះទើប តែភ្ជួររាស់ថ្មីៗ ឃើញតែអាចម៍នង្គ័ល ដែលយើង
គន់មើលពីចម្ងាយ ប្រៀបបានដូចជាផ្ទាំងគំនូរ រូបភាពដ៏ចម្លែកៗភ្នែកអ្នកទស្សនា។
វាលស្រែតំបន់នេះមានឈ្មោះហៅថា
“ស្រែលើ”។ ពីមុនមានប្រជាជនខ្មែរកម្ពុជាក្រោម
ភាគច្រើន បានប្រកប របរកសិកម្ម ទៅតាមរដូវភ្លៀង បង្អុរចុះមក
ជារាងរាល់ឆ្នាំ ប៉ុន្តែមកដល់ សព្វថ្ងៃប្រព័ន្ធ ធារាសាស្រ្តមានការកែប្រែ ហើយភាគច្រើនជនជាតិយួន
គេផលិតកសិកម្ម បានខួបប្រាំងខួបវស្សា អត់មានបងប្អូនខ្មែរ យើងធ្វើដូចពីមុនទៀតទេ។
ពេលមេឃបង្អុរ ទឹកភ្លៀងដើមរដូវវស្សា ទិដ្ឋភាពស្រែលើនេះ កាន់តែស្រស់គួរជាទីមនោរម្យ។
យើងដើរកាន់ តែខិតជិតមកដល់ជើងភ្នំ វាលស្រែកាន់ តែមានជម្រាលខ្ពស់ឡើងៗជាលំដាប់។
ព្រោះហេតុ ដូច្នោះ នៅតំបន់ស្រែលើនេះ មានបងប្អូនជាច្រើន ហៅថា ស្រែ កាំជណ្តើរវាលរាបទន្លេមេគង្គទៀតផង។
ប្រសិនបើបងប្អូនខ្មែរយើង មានចំណាប់អារម្មណ៍ចង់ធ្វើដំណើរ
ទៅកំសាន្តស្រុកស្វាយទង ក្នុងរយៈពេលខ្លី គ្មានឱកាសឡើង ទៅដល់កំពូលភ្នំនោះទេ
បងប្អូនអាចឡើងដល់ ទួលភ្នំតាប៉ា ដើម្បីគយគន់ ភាពស្រស់ស្អាត របស់វាលស្រែ កាំជណ្តើនៅទីនេះក៏បានដែរ
ពីព្រោះទួលតាប៉ា
គឺជាភ្នំទាបមួយឋិតចម្ងាយពីផ្សារស្វាយទង (ទ្រីតូង)
ប្រមាណជាងកន្លះគី ឡូម៉ែត្រ។ ទីឋានដែលយើងត្រូវសំចតដំណើរ គឺនៅលើទួលតាប៉ានេះឯង។
នៅជុំវិញទួល តាប៉ា
សុទ្ធតែលំហរអាកាស ម៉្លោះហើយពេលសម្លឹងទៅមើលភ្នំបងប្អូនយើង
ពិតជានឹងបាន
ប្រទះឃើញនូវព័ណ៌ស្រស់ស្អាត នៃវាលស្រែ កាំជណ្តើរ បែងក្រឡា
ដ៏ជក់ចិត្តជាមិនខាន។
ដ្បិតអីចន្លោះ ទួលតាប៉ា និងភ្នំតូចមានចម្ងាយប្រមាណ
៣គីឡូម៉ែត្រប៉ុណ្ណោះ សមស្រប ដើម្បីបង្កើតបានទិដ្ឋភាព យ៉ាងទូលំទូលាយគួរជាទីរីករាយ។
ឈរនៅលើទួលតាប៉ាគយគន់
នូវទិដ្ឋភាព ស្រែកាំជណ្តើរ យើងអាច នឹងសម្លឹងឃើញ
នូវសកម្មភាពទាំងឡាយ របស់អ្នកនៅទីនេះ ដូចជាម៉ាស៊ីនភ្ជួររាស់ ហ្វូងគោរកស៊ីស្មៅ
តាមវាលស្រែជាដើម។
កសិករភាគច្រើននៅទីនេះ មានទម្លាប់ប្រើប្រាស់សពាហនៈ ដើម្បីភ្ជួររាស់នៅឡើយ ម៉្លោះហើយសកម្មភាព ទាំងឡាយ របស់កសិករ ដែលកំពុងតែធ្វើសព្វថ្ងៃ គឺជាទិដ្ឋភាពស្រុក ស្រែយ៉ាងសុទ្ធសាធ និងរស់រវើក ហើយជាទីសម្គាល់នៅតមបន់ភ្នំនេះឯងតែម្តង។ ចំណែក បងប្អូនទាំងឡាយ ដែលបានមកឃើញ នូវទិដ្ឋភាពលក្ខណៈ បូរាណបែបនេះ យើងអាចយល់ បានថាខ្មែរកាលពីសម័យបូរាណ ចេះវិធីប្រកប របរដ៏វិសេស ដើម្បីទាក់ទាញអារម្មណ៍របស់ យើងឲ្យនឹកឃើញទៅដល់បុព្វបុរសខ្មែរ នៅទូទាំងដែនដី កម្ពុជាក្រោមទាំងពីអតីតកាលអំពី ការរីកចម្រើនរបរកសិកម្ម។ ទូទាំងមណ្ឌលស្រែ កាំជណ្តើរនេះ ឋិតនៅខាងក្នុងចូលទៅនៃ ចន្លោះភ្នំទាំងសងខាងទល់មុខគ្នា ៣ទិស។ ទិសមួយទៀត គឺទិសបូព៌ា ស្រែកាំជណ្តើរស្ថិត នៅដាច់ដោយឡែក ពីដងផ្លូវ មួយសម្លឹងពីចម្ងាយ ប្រៀបដូចជាផ្ទាំងគំនូរអញ្ចឹង តភ្ជាប់ដងផ្លូវ គឺវាលស្រែដែលហៅថាវាលស្រែក្រោម។ ដោយឡែកនៅតំបន់ស្រែលើទោះបីផ្ទៃតូច ប៉ុន្តែ ភូមិសាស្រ្តអមដោយភ្នំជុំវិញ ម៉្លោះហើយ បង្ករបានជាទិដ្ឋភាព គួរជាទីគយគន់ទាក់ទាញ អារម្មណ៍ភ្ញៀវ ទាំងឡាយ ដែលមកពីឆ្ងាយ និងជាងថតរូប។
នៅកន្លែងនេះ បងប្អូនយើងថែមទាំងបានគយគន់ទិដ្ឋភាពស្រះលើភ្នំដ៏ស្រស់ស្អាត
ទៀតផង។ នៅរដូវប្រាំងទោះបី
កម្រិតស្រះស្រកចុះ ប្រមាណជាង១ ម៉ែត្រក្តី ប៉ុន្តែផ្ទៃស្រះ នៅតែរក្សាបាន
នូវសោភណភាព ដ៏ស្រស់ប្រិមប្រិយជានិច្ច។ នៅពេលមេឃស្រឡះល្អ ទិដ្ឋ ភាពផ្ទៃស្រះបង្កើនសម្រស់របស់ខ្លួនដែរ។
ទឹកស្រះស្ងប់រលកថ្លាដូចកញ្ចក់ ឃើញពពក និងភ្នំគួរជាទីគយគន់។ នៅក្បែរនោះដែរមានវត្តខ្មែរ
យើងស្ថិតនៅលើកំពូលភ្នំខាងកើត។ មណ្ឌលវត្តស្ថិតនៅក្នុងទីឋានមួយសមស្រប
និងទទិដ្ឋភាពនៅជុំវិញ
តាក់តែងក្បូរក្បាច់រចនាយ៉ាងស្អាត
ដែលអាចទាក់ទាញអារម្មណ៍បងប្អូនខ្មែរ យើងមកទស្សនាពីគ្រប់ទិសទី។ បើសិន
ជានៅតំបន់នេះបានផ្សព្វផ្សាយ ទៅដល់ភ្ញៀវ៕
|
0 comments:
Post a Comment