ត្រឹង ម៉ាន់ រិន្ទ៖ «ឆន្ទ ចន្ទ កែវ មិនដឹងកម្ពុជាក្រោមបែរមុខទៅណា មិនដឹងទឹកចិត្ត ខ្មែរក្រោមយ៉ាងណា»

រឿងនយោបាយ វាមិនមែនរឿងសរសេរក្រដាស
មួយសន្លឹកពីរសន្លឹកទៅប្ដឹង UN ហើយគេឲ្យ
ទឹកដីមកយើងវិញទេ ។ លោក ត្រឹង ម៉ាន់ រិន្ទ
នៅក្នុងបទសម្ភាសន៍មួយរវាងអ្នកយកព័ត៌មាននៃវិទ្យុខ្មែរពិភពលោក និង
លោក ឆន្ទ ចន្ទ កែវ កាលពីថ្ងៃទី ៦ និង ទី ៧ ខែកុម្ភៈ ឆ្នាំ ២០១២ លោក ឆន្ទ
ចន្ទ កែវ បានបញ្ជាក់ពីគោលជំហររបស់គាត់ដាច់ដោយឡែកពីសហព័ន្ធខ្មែរ
កម្ពុជាក្រោមថា ខ្លួនគាត់ចង់បាន «ឯករាជ្យនៅលើដែនដីកម្ពុជាក្រោម»
ដោយពឹងទៅលើ យូណៃតិត នេហ្សិន រូ អប ឡ ដែលបានចែងថា សតវត្សរ៍
ទី ២១ នេះគេត្រូវ មូវើ គេ មិត មូវើ ផ្រម អែន អែរើ...។
តាមរយៈនេះ លោក ឆន្ទ ចន្ទ កែវ គាត់ថា គាត់នឹងប្ដឹងទៅសហគមន៍អន្តរ
ជាតិដើម្បីទាមទារ «ឯករាជ្យ» ជូនខ្មែរក្រោម ឬ ឲ្យ «យួនដកអាណានិគម
ចេញពីដែនដីកម្ពុជាក្រោម » តាមរយៈក្រដាសមួយសន្លឹកដែលគាត់បាន
ជូនដល់លោក បានគីមូន និងតាមរយៈសកម្មភាពអ្វីមួយដែលគាត់ហៅថា
វើល ខនគ្រែល អំពីបញ្ហាខ្មែរក្រោម...។
អ្វីដែល លោក ឆន្ទ ចន្ទ កែវ គិត ហើយឈានទៅដល់ការបង្កើត កូនសមាគម
តូចមួយរបស់គាត់ នៅអាមេរិក ដើម្បីធ្វើតាមចិត្តគាត់ និងបានធ្វើរួចហើយនោះ
មកដល់ពេលនេះ នៅមិនទាន់បានទទួលបានឯករាជ្យជូនខ្មែរក្រោមទេ ។ តើអ្វី
ដែលគាត់និយាយ និងបានធ្វើនោះវាមិនដូចអ្វីដែលគាត់បានគិតមែនទេ ។
ឆ្លើយតបនឹងអ្នកយកព័ត៌មាននៃវិទ្យុខ្មែរពិភពលោកចេញផ្សាយថ្ងៃទី ១០ ខែ
កុម្ភៈ ឆ្នាំ ២០១២ នេះ លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការនៃសហព័ន្ធខ្មែរ
កម្ពុជាក្រោមដែលជាអង្គការតស៊ូមតិផ្នែកសិទ្ធិមនុស្ស (មិនមាននិន្នការនយោ
បាយ) ដ៏ធំរបស់ខ្មែរក្រោមនៅជុំវិញ ពិភពលោក បានធ្វើការបកស្រាយចំពោះ
លោក ឆន្ទ ចន្ទ កែវ ថា គោលជំហររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមគឺមិនយក
រឿងផ្ទៃក្នុងរបស់ខ្មែរក្រោម ទៅវាយប្រហារគ្នា នៅលើបណ្ដាញផ្សព្វផ្សាយទេ
និងអ្នកដែលចូលជាសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមហើយ គិតថា ខ្លូនមាន
គំនិតខ្លាំងជាងសហព័ន្ធនោះ ពួកគេមានសិទ្ធិទៅធ្វើអ្វីតាមចិត្តបានសហព័ន្ធ
ខ្មែរកម្ពុជាក្រោមគ្មានសិទ្ធិហាមឃាត់ទេ ។
លោក ត្រឹង ម៉ាន់ រិន្ទ បានបន្តទៀតថា អ្នកដែលបានអះអាងថាខ្លួនគេខ្លាំង
អាចទាមទារឯករាជ្យបាននោះ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញធ្វើ
បានអ្វីជាដុំកំភួននៅឡើយគឺបានត្រឹមតែមាត់និយាយថា ខ្លួនចង់បានឯករាជ្យ
តែប៉ុណ្ណោះ ។
ទាក់ទិនរឿងអ្នកខ្លះចង់ប្ដឹងយួនឡើងតុលាការអន្តរជាតិ ដើម្បីយកដែនដី
កម្ពុជាក្រោមមកវិញនោះ លោក ត្រឹង ម៉ាន់ រិន្ទ បានអះអាងថា «រឿងនយោ
បាយ វាមិនមែនរឿងសរសេរក្រដាសមួយសន្លឹក ពីរសន្លឹកទៅប្ដឹង UN
ហើយគេឲ្យទឹកដីមកយើងវិញទេ» ។ រឿងនេះ លោក ត្រឹង ម៉ាន់ រិន្ទ បាន
លើកហេតុផលថា តុលាការអន្តរជាតិ ICC ត្រូវបានគេបង្កើតឡើងកាលពី
ឆ្នាំ ១៩៩៨ ហើយប្រទេសកម្ពុជា ទើបតែបានចុះហត្ថលេខាទទួលស្គាល់
តុលាការមួយនេះកាលពីឆ្នាំ ២០០១ និងប្រទេសវៀតណាមនៅមិនទាន់បាន
ចុះហត្ថលេខាទេ ។ ដូច្នេះ ខ្មែរក្រោមមិនអាចប្ដឹងយួនឡើងតុលាការបានទេ ។
ជាចុងក្រោយ លោក ត្រឹង ម៉ាន់ រិន្ទ បានសង្កត់ធ្ងន់ថា លោក ឆន្ទ ចន្ទ កែវ ជា
មនុស្សមិនដែលបាន ទៅដល់ទឹកដីកម្ពុជាក្រោម និងមិនដែលបានស្គាល់ទឹក
ដីកម្ពុជាក្រោមបែរមុខទៅណាទេ និងអ្វីសំខាន់ជាងនេះទៅទៀតនោះ លោក
ឆន្ទ ចន្ទ កែវ ជាមនុស្សមិន ស្គាល់ពីទឹកចិត្តពលរដ្ឋខ្មែរក្រោមយ៉ាងណាទេ ។
ប្រើសមួយក្បាលនេះមិនមានភ្នែកទេ វានឹងដើរចូលមាត់ខ្លាដោយខ្លួនឯង ។
ស្ដាប់បទសម្ភាសន៍រវាងវិទ្យុខ្មែរពិភពលោក ជាមួយលោក ឆន្ទ ចន្ទ កែវ និង លោក
ត្រឹង ម៉ាន់ រិន្ទ ដោយចុចលើប៉ូតុងខាងក្រោមនីមួយៗ ៖
0 comments:
Post a Comment