Saturday, March 3, 2012

សង្គម ​ស៊ីវិល៖ អភិបាល​ក្រុង​បាវិត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ​នេះ - Civil Society: Bavet governor was arrested at 5PM on Friday

លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត (រូប​ថត VOA)

​ថ្ងៃសុក្រ ទី02 មីនា ឆ្នាំ2012
​ដោយ ពេជ្រ សុធារី
Voice of Democracy

អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ត្រូវ​បាន​​អាជ្ញា​ធរ និង​តុលាការ​ដាក់​​ការ​​សង្ស័យ​​ថា​ ជា​អ្នក​​​បាញ់​​​កម្មការ​​នី​​​​៣​នាក់ អោយ​រង​របួស​នោះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​បាវិត ចាប់​ឃាត់​ខ្លួនហើយ ​កាល​ពី​ម៉ោង​ប្រមាណ ៥​ល្ងាច​​ថ្ងៃ​សុក្រ ទី​០២ ខែ​កុម្ភៈ នេះ។

បើ​តាម​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកា​ដូ និង​លោក មឿន តុលា ប្រធាន​ផ្នែក​សិទ្ធិ​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍​ បាន​ប្រាប់​សម្លេង​​ប្រជា​ធិបតេយ្យ​​​​​ថា លោក ឈូក​ បណ្ឌិត ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​​ កាល​​ពី​​ម៉ោងប្រមាណ ៥​ល្ងាច​​ថ្ងៃ​សុក្រ​នេះ នៅ​ក្រុង​​បាវិត ខេត្ត​ស្វាយ​រៀង ហើយ​ខណៈនេះ លោក​ ឈូក​ បណ្ឌិត កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​​​ស្នង​ការ​នគរ​បាល​ខេត្ត​។

តែទោះជាយ៉ាង​ណា ភ្លាមៗ​នេះ សម្លេង​ប្រជា​ធិបតេយ្យ​ VOD នៅ​ពុំ​ទាន់អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួ​ន​នេះ ពីសំណាក់​អាជ្ញា​ធរ​ខេត្ត​ស្វាយ​រៀង​បាន​នៅឡើយ​ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២​​០ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ កម្មករ​រាប់​រយ​នាក់ នៅរោងចក្រផលិតស្បែកជើង ឈ្មោះ​កៅវ៉េ នៅ​​ក្រុ​ង​​បាវិត​ ខេត្ត​ស្វាយ​រៀង ជាប់​​ប្រទេស​វៀត​ណាម បាន​ទាម​ទារ​អោយ​ថៅកែ​រោ​ង​ចក្រ​គោរព​​លក្ខ​ខណ្ឌ​​​​ការ​ងារ ហើយ​ខណៈ​នោះ សាក្សី​អះ​អាង​ថា មាន​ជន​ល្មើស​បាន​ជិះ​រថ​យ​​ន្ត​ទំនើប​​​ដក​កាំ​ភ្លើង​​ខ្លី​បាញ់​កម្មករ​ កំពុង​តវ៉ា​នោះ បណ្តាល​អោយ​រង​របួស​កម្មការនី​៣នាក់។ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​អស់​ជា​ច្រើន​ថ្ងៃ​រួច​មក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋ​​មន្រ្តី​ក្រសួង​​មហា​ផ្ទៃ ​បាន​បង្ហើប​អោយ​ដឹង​​ថា ​ជន​សង្ស័យ​ដែ​ល​បាញ់​កម្មការ​នី​​​នៅ​​ក្រុង​​​បាវិត ​ខេត្ត​​ស្វាយ​រៀង​​នោះ គឺ​​អភិ​បាល​​ក្រុង​​​បាវិត​​​ ដែល​​គេ​​ស្គាល់​​​​ឈ្មោះ​​​​​ថា ​ឈូក បណ្ឌិត​ ទើបនៅ​ថ្ងៃ​នេះ ​បាន​ឈាន​ដល់​ការ​ចាប់ឃាត់​​ខ្លួន​ជន​សង្ស័យ​រូប​នេះ៕

0 comments:

Post a Comment