(ថ្ងៃទី 12 មីនា 2012, ម៉ោង 04:31:PM) | ដោយ: លីនណា
ភ្នំពេញ:
សវនាការសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានស្រេចផ្ដន្ទាទោសលោក ហេង ឈាង
និងអ្នកស្រី ទេព កូលាប ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងសងសំណងជាង
៥៨ លានដុល្លារ ព្រមទាំងជំងឺចិត្តដល់ឧកញ៉ា កុក អាន ចំនួន ៥
ម៉ឺនដុល្លារ។
បន្ទាប់ពីស្តាប់សាលដីកាក្រុមនិស្សិតនៃសាកលវិទ្យាល័យរាប់សិននាក់
រួមទាំងអ្នកគាំទ្រផងនោះ បានស្រែកថ្កោលទោសសាលាឧទ្ធរណ៍ថា
តុលាការពុករលួយ និងអយុត្តិធម៌ ខណៈដែលសម្រេចក្ដីឲ្យលោក ហេង ឈាង
ចាញ់ក្ដី លោកឧកញ៉ា កុក អាន។
ភ្លាមៗនោះដែរ លិខិតចំហរបស់លោកហេង ឈាង ត្រូវបានចែកផ្សព្វផ្សាយ នៅសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី១២មីនានេះ ដល់បណ្ដាញក្រុមអ្នករាយការណ៍ព័ត៌មាន និងអង្គការសិទ្ធិមនុស្ស ដែលចូលរួមឃ្លាំមើលសវនាការនោះ។
ខ្លឹមសារលិខិតរបស់លោក ហេង ឈាង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ស្ដីពី “ចំណាត់ការខុសនីតិវិធី និងមិនប្រក្រតី របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍” ដូចមានខាងក្រោមនេះ៖
ខ្ញុំបាទឈ្មោះ ហេង ឈាង អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ សព្វថ្ងៃកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ម១ នៃក្រសួងមហាផ្ទៃ។
សាធារណៈជនទាំងអស់ មេត្តាជ្រាបថា៖ រឿងក្ដីដែលឧកញ៉ា កុក អាន ចោទប្រកាន់ថា ប្ដីប្រពន្ធខ្ញុំបាទ បានលួចកិបកេងប្រាក់របស់គាត់ជាង ៥៨ លានដុល្លារនោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ចាត់ការដោយខុសនីតិវិធី និងមិនប្រក្រតីជាច្រើនអនេក ដែលខ្ញុំបាទ សូមរៀបរាប់សង្ខេបដូចតទៅ៖
-អំពីចំណាត់ការសាលាដំបូងរាជធានីភ្នំពេញ៖
ក្រោយពេលឧកញ៉ា កុក អាន បានបញ្ជាឲ្យឈ្មោះ ត្រាក់ សុផាត ក្លែងរបាយការណ៍ ដោយស្រង់យកតែបង្វែរសាច់ប្រាក់ចេញ ពីក្រុមហ៊ុនមកប្ដឹងប្ដីប្រពន្ធរបស់ខ្ញុំបាទ សាលាដំបូងក៏ចាប់ផ្ដើមចាត់ការ ដោយមានភាពលំអៀង ធ្វើបាបភាគីខ្ញុំបាទ ដោយគ្មានក្រែងរអែងអ្វីឡើយ (ឯកសារទំព័រទី១ ដល់ ទី៧)។
នៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ធនាគារ UCB បានផ្ដល់ជូនលោក តែ សំអាង នូវរបាយការណ៍លេខ UCB2011/544 (ឯកសារទំព័រទី៨ ដល់ទំព័រទី២៥) ស្ដីពីប្រតិបត្តិការបង្វែរសាច់ប្រាក់ចេញ និងបង្វែរសាច់ប្រាក់ចូលដែលអាចបញ្ជាក់ថា របាយការណ៍របស់លោក ត្រាក់ សុផាត ចោទថា ខ្ញុំបាទលួចប្រាក់ក្រុមហ៊ុនជាង ៣០ លានដុល្លារ គឺពុំពិតទេ។
ក្រោយពេលទទួលបានភស្ដុតាងដោះបន្ទុកហើយលោក តែ សំអាង នៅតែបន្តឃុំឃាំងខ្ញុំបាទ និងភរិយាទៀត ដោយគាត់ចេញដីកាចាត់តាំង លោក កាក់ កី ឲ្យធ្វើជាសវនករឯករាជ្យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ដូច្នេះថ្ងៃដដែលលោក តែ សំអាត ទទួលរបាយការណ៍ដោះបន្ទុកពីធនាគារ UCB និងថ្ងៃចេញដីកាចាត់តាំងលោក កាក់ កី គឺថ្ងៃតែមួយ។ ដោយឃើញដីកាចាត់តាំងលេខ ១០០៨៣ តព្រ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ មានភាពមិនប្រក្រតី ខ្ញុំបាទ ធ្វើលិខិតចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ ស្នើសុំលោក តែ សំអាង ចៅក្រមស៊ើបសួរ ដើម្បីកែសម្រួលដីកានេះ ដោយសុំឲ្យចៅក្រមបង្កើតគណកម្មការសវនកម្មមួយ ដែលមានសមាជិកជាអ្នកជំនាញ និងមានមេធាវីទាំងសងខាង ហើយអ្នកជំនាញ និងមេធាវីរបស់ភាគីនីមួយៗ អាចស្នើសុំគណកម្មការ ធ្វើសវនកម្មនៅចំណុចណាមួយដែលខ្ឡយនយល់ឃើញថា អាចដោះបន្ទុក និងដាក់បន្ទុកបាន។ តមកទៀតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ ខ្ញុំបាទបានស្នើសុំជូនភស្ដុតាងបន្ថែម និងសុំឲ្យពង្រីកការស៊ើបសួរទៅធនគារ Bank of Newyork ដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងធនាគារ UOB Bank LTD ក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែត្រូវបានលោក តែ សំអាត បដិសេធចោលទាំងអស់ទុកឱកាសឲ្យលោក កាក់ កី បន្តសកម្មភាពទាំងឡាយតាមដែលភាគីលោកឧកញ៉ា កុក អាន ចង់បាន (ឯកសារទំព័រទី៣ ដល់ទី៥)។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ ក្រសួងយុត្តិធម៌បានចេញលិខិតលេខ ១៨៣៨កយព្រទ/១១ តាមសំណើរបស់ភរិយាខ្ញុំបាទ ជម្រាបមកសាលាដំបូងរាជធានីភ្នំពេញ ឲ្យបង្កើតគណកម្មការសវនកម្មឯករាជ្យ ដើម្បីធ្វើសវនកម្មក្នុងរឿងក្ដីនេះ ប៉ុន្តែលិខិតនេះ មិនត្រូវបានលោកចៅក្រម តែ សំអាត យកមកពិចារណាឡើយ(ឯកសារទំព័រទី២៦)។
លោក កាក់ កី បានចេញរបាយការណ៍ លេខ ០០៩ ក.ក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ដែលអាចបើកផ្លូវឲ្យឧកញ៉ា កុក អាន ប្ដឹងទារសំណងពីភាគីខ្ញុំបាទជាង ៥៨លានដុល្លារ ហើយលោកចៅក្រម តែ សំអាង បានបង្ខំបិទការស៊ើបសួរ។ បន្ទាប់ពីទទួលដីកាបញ្ជូនរឿងឲ្យជំនុំជម្រះ លោក លាង សំណាត់ បានជំរះរឿងក្ដីនេះ យ៉ាងលឿនដោយគ្មានពិចារណាអ្វីទាំងអស់ (ឯកសារទំព័រទី៧) និង(ឯកសារទំព័រទី២៧ ដល់ទំព័រទី៣០)។
ក្នុងសវនាការសាលាឧទ្ធរណ៍ថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ អ្នកចូលរួមទាំងអស់បានឃើញ និងបានឮចម្លើយរបស់ភាគី និងមេធាវីទាំងសងខាង ជាពិសេសនៅពេលតុលាការ និងមេធាវីសួរឧកញ៉ា កុក អាន ថា បានតួលេខជាង ៥៨លាន មកពីណា? លោកឧកញ៉ា ឆ្លើយថា បានពីលោក កាក់ កី តែនៅពេលតុលាការ និងមេធាវីសួរលោក កាក់ កី គាត់បែរជាឆ្លើយថា តួលេខនេះបានពីលោកឧកញ៉ា កុក អាន គាត់គ្រាន់តែយកទៅបញ្ជាក់ពីធនាគារតែប៉ុណ្ណោះ។ ក្នុងពេលនោះ តំណាងខាងធនាគារ គឺឯកឧត្តម ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ UCB ក៏បានបញ្ជាក់ថា ពិតជាបានចេញលិខិតលេខ UCB11/695 ឲ្យទៅលោក កាក់ កី និងបានចេញលិខិតលេខ UCB/128 ជូនទៅលោក ហេង ឈាង ពិតប្រាកដមែន ដូច្នេះសូមសាធារណជន មេត្តាប្រៀបធៀបលិខិតរបស់ ធនាគារ UCB ទាំងពីរច្បាប់នេះ នឹងឃើញថា ទឹកប្រាក់របស់លោកឧកញ៉ា កុក អាន មិនមានការបាត់បង់ សូម្បីតែមួយដុល្លារ (ឯកសារទំព័រទី៣១ ដល់ទំព័រទី៣២)។
សាធារណជនជាទីគោរព! លោកឧកញ៉ា កុក អាន ប្ដឹងថា ខ្ញុំបាទ និងភរិយា លួចកិបកេងប្រាក់របស់គាត់ ហើយតុលាការបានឃុំឃាំងខ្ញុំបាទ និងភរិយារយៈពេលជិតមួយឆ្នាំហើយ ឥឡូវមានភស្ដុតាងហើយ បញ្ជាក់ថា ប្រាក់របស់លោកឧកញ៉ា កុក អាន មិនមានការបាត់បង់ទេ ដូច្នេះបើសាលាឧទ្ធរណ៍មិនលម្អៀងទេនោះ សាលាឧទ្ធរណ៍ត្រូវដោះលែងខ្ញុំបាទ និងភរិយាឲ្យមានសេរីភាពឡើងវិញ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បន្តការឃុំឃាំងប្ដីប្រពន្ធយើងខ្ញុំដដែល។
ចំពោះការផ្ទេរប្រាក់ចុះឡើងរវាងគណនី សុខ អ៊ីម - ហេង ឈាង និង ហេង ឈាង - ទេព កូលាប សុទ្ធតែមានការបញ្ជា និងការអនុញ្ញាតពីលោកឧកញ៉ា កុក អាន និងលោកជំទាវ សុខ អ៊ីម ទាំងអស់ សូមអានចម្លើយរបស់ឧកញ៉ា កុក អាន នៅក្នុងសាលក្រមលេខ ៩១ “ឈ” ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ (ឯកសារទំព័រទី៣៦) លោក កុក អាន បានឆ្លើយថា នៅចុងឆ្នាំ២០០៨ គាត់បានដឹងហើយចាប់ផ្ដើមឆែកបញ្ជី។ ដូច្នេះ បើគ្មានបញ្ជារបស់គាត់ទេ ខ្ញុំបាទមិនអាចទៅផ្ទេរប្រាក់ចុះឡើង ដូចសព្វដងរហូតដល់ឆ្នាំ២០១០ ឡើយ ហើយការផ្ទេរប្រាក់ចុះឡើង ក្នុងឆ្នាំ២០០៩ ដល់ ២០១០ គឺគាត់បញ្ជាឲ្យខ្ញុំផ្ទេរប្រាក់រហូតដល់ ១៥លានដុល្លារ។ តើសាធារណជនអាចជឿបាន ឬទេថា បើគ្មានបញ្ជាពីពួកគាត់ ខ្ញុំអាចផ្ទេរប្រាក់ចេញចូលរហូតដប់ឆ្នាំ នោះ?
ខ្ញុំបាទ សូមសាធារណជន មេត្តាពិចារណាមើលថា តើរឿងក្ដីរបស់ខ្ញុំបាទ និងឧកញ៉ា កុក អាន អាចថា ជាការបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ដែរ ឬទេ? ហើយសកម្មភាពអស់ទាំងនេះ អាចជាការរៀបចំជាប្រព័ន្ធ និងជាបណ្ដាញឧក្រិដ្ឋកម្មដែរឬទេ?
ជុំវិញការលើកឡើងខាងលើនេះ មិនទាន់មានប្រតិកម្មបែបណាពីសាលាឧទ្ធរណ៍ និងលោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុនអានកូ និងជាសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅឡើយទេ៕

0 comments:
Post a Comment