ភ្នំពេញៈ
ការព្យាយាមលាក់បាំងស្តីពីការផ្តាច់ចំណងអាពាហ៍ពិពាហ៍របស់តារា
កំប្លែងធ្លាក់កាលីប ទេស សុជុន ហៅនាយ ក្រិន
ត្រូវបានទម្លាយឲ្យដឹងនៅពេលថ្មីៗនេះថា
ពួកគេបានលែងលះដាច់ស្រេចនឹងគ្នាជាផ្លូវការហើយនៅឯក្រុង
ព្រះសីហនុ ខេត្តព្រះសីហនុ។
នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមកំប្លែងលោក ជួង ជី ហៅនាយ កុយ
។
ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំ
និងមានកិត្តិយសកេរ្តិ៍ឈ្មោះខ្លាំងគួរសមនោះនាយ ក្រិន
ក៏បានផ្សារភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកអ៊ុតសក់ម្នាក់នៅខេត្ត
ព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា
ហើយពួកគេក៏បានសម្រេចចិត្តចូលរោងការគួរឲ្យភ្ញាក់ផ្អើលជាផ្លូវ
ការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩
ក្រោមការជួយឧបត្ថម្ភរបស់នាយកុយ ប្រធានក្រុមកំប្លែងជាឪពុកធម៌។
នាយក្រិនបាននិយាយនៅពេលនោះថា
រូបគេសប្បាយចិត្តណាស់ដែលបានប្រពន្ធស្អាតបែបនេះ ហើយនាង ហ៊ិន
ចាន់ធឿន ហៅ សុវណ្ណារ៉ា
ក៏បានប្រាប់ឲ្យដឹងកាលពីពេលរៀបការនោះដែរថា
នាងស្រឡាញ់នាយក្រិន
ទោះបីជាប្តីរបស់នាងមានរូបរាងមិនត្រូវតាមក្រឹត្យក្រមខ្នាត
មនុស្សធម្មតាក៏ដោយ។
ទោះបីជានាយក្រិនមានរូបរាងតូចល្អិតល្អោច និងត្រូវបានគេគិតថា
មិនអាចមានកូនក្តី ប៉ុន្តែមិនបានប៉ុន្មានផង
ប្រពន្ធនាយក្រិនបានដើរសម្លឹងចុងអម្ពិលស្រក់ទឹកមាត់ច្រោកៗ។
នាយក្រិនក៏បានក្លាយជាឪពុកដែលមានមាឌតូចជាងកូនរបស់ខ្លួន
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១០ ដោយកូនប្រុសម្នាក់នោះ
បានដាក់ឈ្មោះថា សុជុន ចាន់វីរៈ ។
ចាប់តាំងពីទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនប្រុសម្នាក់នោះមក
គួរណាស់តែគ្រួសារតារាកំប្លែងមួយនេះមានសុភមង្គល
ប៉ុន្តែផ្ទុយទៅវិញបែរជាភាពរកាំរកូសនៅក្នុងគ្រួសារតារាកំប្លែង
ទាបតូចល្អិតម្នាក់នេះបានផ្ទុះឡើងទៅវិញ
ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺស្ងាត់ៗ
នាយក្រិន
បានដាក់ពាក្យបណ្តឹងសុំលែងលះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១
ដើម្បីសុំផ្តាច់ចំណងស្នេហ៍ជាមួយប្រពន្ធរបស់ខ្លួនគឺនាង ហ៊ិន
ចាន់ធឿន ។ មូលហេតុនៃការសុំចែកផ្លូវនេះ
ត្រូវបាននាយក្រិននិយាយប្រាប់ពីមូលហេតុយ៉ាងខ្លីថា
បណ្តាលមកពីការរស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នា។
ការមានះសុំចែកផ្លូវម្តងជាពីរដងរបស់នាយ ក្រិន
បានស្ងប់ស្ងាត់ទៅវិញនៅពេលដែលចំណងស្នេហ៍ក្រោមដំបូលអាពាហ៍ពិពាហ៍
មួយនេះ ទទួលបានការអន្តរាគមន៍ពីលោកជំទាវធំ ប៊ុន រ៉ានី ហ៊ុន សែន។
ប៉ុន្តែភាពស្ងប់ស្ងាត់នេះមិនមែនមានន័យថា នាយក្រិន
បានសាងភាពផ្អែមល្ហែមនឹងភរិយាវិញនោះទេ។ ទីបំផុត នាយក្រិន
បានលែងលះជាមួយភរិយាជាផ្លូវការនៅខេត្តព្រះសីហនុ
ហើយព្យាយាមលាក់បាំងរឿងនេះមិនឲ្យបែកខ្ចរខ្ចាយឡើយ
ទើបតែនៅពេលនេះដែលការផ្តាច់សង្វាសក្នុងនាមជាប្តីប្រពន្ធស្រប
ច្បាប់របស់តារាកំប្លែងរូបនេះត្រូវបានលើកយកមកបង្ហើបឲ្យដឹងដោយ
តារាកំប្លែងល្បីឈ្មោះនាយ កុយ ។
លោក ជួង ជី ហៅនាយកុយ បានមានប្រសាសន៍ថា៖«បើនិយាយទៅ
ខ្ញុំមិនបានដឹងច្បាស់១០០ភាគរយពីការលែងលះរបស់គេទេ
តែវា(នាយក្រិន) បានប្រាប់ខ្ញុំថា
វាបានលែងលះគ្នាជាមួយប្រពន្ធវាហ្នឹងចប់ហើយ
ដោយមានស៊ីញ៉េទទួលស្គាល់ពីមេភូមិឃុំនៅព្រះសីហនុហ្នឹង។
វាបានប្រាប់ថា ប្រពន្ធវាយកកូន និងឡាន(ម៉ាកកូរ៉ូឡា)
រីឯវាបានទទួលឆាកតន្ត្រីមួយកំប្លេ។ អ្វីច្រើនជាងនេះ
ខ្ញុំមិនបានដឹងទេ ព្រោះជារឿងផ្ទៃក្នុងគ្រួសារគេ»។
ពាក់ព័ន្ធការលែងលះនេះ តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយ កុយ
បានឲ្យដឹងថា
បញ្ហាចម្បងនៃការសម្រេចចិត្តលែងលះគ្នានេះមិនដឹងបណ្តាលមកពី
អ្វីឲ្យប្រាកដនោះទេ
ហើយរឿងអ្នកណាខុសអ្នកណាត្រូវនោះក៏លោកមិនហ៊ានអារកាត់នោះដែរ
តែលោកគិតថា ភាគីទាំងសងខាងសុទ្ធតែមានកំហុស។
លោកបានប្រាប់ថា៖«ខ្ញុំមិនចោទថា ខាងប្រុស ឬខាងស្រីខុសនោះទេ
ទាំងសងខាងសុទ្ធតែមានកំហុសរៀងៗខ្លួនទេ...វាហៅយើងប៉ាៗមែន
តែរឿងគ្រួសារវាខ្ញុំមិនដឹងទេ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចធ្វើការទាក់ទងសម្ភាសជាមួយនាយ ក្រិន បានទេ
ដោយសារតែតារាកំប្លែងរូបនេះ
បានចាកចេញទៅសម្តែងនៅកម្ពុជាក្រោមជាមួយតារាចម្រៀង ណយ វ៉ាន់ណេត
អស់រយៈពេល២ខែហើយ
ហើយក៏មិនដឹងថានឹងត្រឡប់មកវិញនៅពេលណាឲ្យប្រាកដដែរ។
ដោយឡែកនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា និងសាច់ញាតិក៏មិនអាចទាក់ទងបានដែរកាលពីម្សិលមិញ៕




0 comments:
Post a Comment