Tuesday, April 24, 2012

ផ្ទុះ​កំហឹង​​នឹង​អាជ្ញាធរ​​បញ្ជា​គ្រឿ​ង​ចក្រ​​​កាយ​ដី​​​​​ទាញ​ប្រេង​សាំង​​​គំរាម​​​ដុត​​


ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១២
ដោយ ៖ ស្រីណា កោះ
ខេត្តស្ទឹង​ត្រែង​​​​​​​ ៖ ស្ត្រី​​​៣នាក់​​បង​ប្អូន​​បង្កើត​​ក្នុងចំណោម​​៨​​​គ្រួសារ​​ដែល​​ភាគ​ ច្រើន​​ជាស្ត្រី​មេម៉ាយ​​​​បាន​នាំគ្នា​​ប្រវាយ​ប្រតប់​​ជាមួយ​សមត្ថ​កិច្ច​ ​​ទាំង​កំហឹង​​​ឈឺ​ចាប់​​​​​រហូត​​ឈាន​ដល់​​​ការ​ទាញ​​​ប៊ី​ដុង​​សាំង​​ ស្ទុះ​​ទៅ​ចាក់​​​ដុត​គ្រឿង​ចក្រ​​​ ដោយ​​​ចោទ​​ថា អាជ្ញា​ធរ​​​សង្កាត់​ព្រះ​បាទ​​ និងអា​ជ្ញាធរ​​​ក្រុង​ស្ទឹង​ត្រែង​​​ បញ្ជា​ឱ្យ​គ្រឿងចក្រ​​​ចូល​ទៅ​ឈូស​​ឆាយកាយ​គាស់​​​យក​អាច​ម៍ដីក្នុ​ង​បរិ​ វេណ​​​ដី​របស់ពួកគាត់​​ទៅ​លក់​​​ តែ​ខាង​អាជ្ញាធរ​​​បាន​ចោទ​​​ថា ​ក្រុម​ស្ត្រី​ទាំង​​នេះ​​​​រំលោភ​​​យក​ដី​រដ្ឋ​​​​​ ។
ហេតុការណ៍​​នេះ បង្ក​​​ជាកំហឹង​​​ឈាន​ដល់​​ការ​រត់​​ទៅទិញ​​ប្រេង​​សាំង​​​ជិត​​៥លីត្រ​ ដើម្បី​​​ជះ​ដុត​​គ្រឿ​ងចក្រ​​ឱ្យ​បញ្ឈប់​​សកម្មភាព​​​​គាស់​​កាយ​​​លើ​ បរិវេណ​​ដី​នោះ​ទៀត ។ រឿ​ង​រ៉ាវ​​នេះ​បាន​កើត​ឡើង​​នៅវេលាម៉ោង​​​៨និង​​​​២០នាទី​​ព្រឺក​ថ្ងៃទី​​​ ២២ មេសា ​​​​​ស្ថិត​នៅ​​ចំណុច​​​ទួល​​ក្រួស​ ភូមិ​​​ប៉ាចុង សង្កាត់​​ព្រះ​បាទ​​ ក្រុង​ស្ទឹង​ត្រែង​ ។ ក្នុង​ហេតុ​ការណ៍​នេះ​​ គេ​​បាន​ឃើញ​​​វត្ត​មាន​​​​​លោក​ស្រី​ជំទប់​​​ឃុំទី​​១ នគរបាល​​ប៉ុស្តិ៍​​សង្កាត់​​ព្រះ​បាទ​​ នគរបាល​​នៃ​អធិការ​​ដ្ឋាន​​ក្រុង​ស្ទឹង​​ត្រែង​​ និង​សង្គម​ស៊ី​វិល​​​យ៉ាង​ព្រោង​ព្រាត​​ ។
ស្ត្រី​​​​​​ឈ្មោះ ម៉ែន ផូ​ផង់ រួម​នឹង​​​ស្ត្រីៗ​​ទាំងនោះ​​បានស្រែក​​តវ៉ាថា ពួក​គាត់​មាន​​​បង​ប្អូន​​ដែល​ជាស្ត្រី​​​​ច្រើន​​​ណាស់​ ហើយ​មាន​តែ​ដី​​ប៉ុណ្ណឹង​​​​សម្រាប់​​​​ចែក​គ្នា​​រស់​នៅ​​​ តើមូល​ហេតុ​​​​អ្វី​​ក៏​​មក​ធ្វើ​បាប​​ពួក​គាត់​​ ។ ​​ ក្រុម​គ្រួ​សារ​​​ស្ត្រី​​មេ​ម៉ាយ​ទាំង​នេះ បានយក​ឯកសារ​​​សំណើ​កាន់​កាប់​​​ប្រើ​ប្រាស់​​ដី​ធ្លី​​មួ​យដែល​​បោះ​​ត្រា​ ​ទទួល​ស្គាល់​ដោយ​​លោក សិត គឹមតេង ចៅ​សង្កាត់​​ បច្ចុប្បន្ន​​ និង​លោក​​ ឯក​ សុផល េមភូមិ​​​បាន​ចុះ​​​​ហត្ថ​េលខា​​នៅថ្ងៃទី២៥ ​កុម្ភៈ ឆ្នាំ​​​​១៩៩៧ ដែល​ក្នុង​​ឯកសា​រ​​បាន​និយាយ​​​ច្បាស់​​​​ទទួល​ស្គាល់​ឱ្យលោក​ ម៉ែន​ សារ៉េន ​ភេទប្រុស អាយុ​​​៥៦ឆ្នាំ (​ស្លាប់​)​ ត្រូវ​ជា​ឪពុក​​​ក្រុម​ស្ត្រី​​​ទាំង​នេះ​ បា​ន​កាន់កាប់​​ប្រើ​ប្រាស់​​​លើ​ផ្ទៃ​​ដី​ទទឹង​​​២២០ម៉ែត្រ​​ បណ្តោយ​​ប្រវែង​​​​៦៥០ម៉ែត្រ​ ចាប់​តាំង​ពី​ឆ្នាំ​​​​​​១៩៨៦​​មក​ទល់​​នឹ​ងបច្ចុប្បន្ន​​​ ។ ក្រុមគ្រួសារ​​​នេះ បញ្ជាក់​ថា កាលពី​​​ជំនាន់​​​សុំ​​​ធ្វើ​លិខិត​​​​កាន់​កាប់​ប្រើប្រាស់​ដី​ធ្លី​​​​ លោក​មេ​ភូមិ​​​ និង​​មេឃុំ​​បាន​ប្រាប់​ថា ស៊ីញ៉េ​ត្រឹម​​​ឃុំ​បាន​​​ហើយ​មិន​បាច់​​ទៅ​ដល់​ស្រុក​ទេ ។
លោក សិត​ គឹម​តេង បានបញ្ជាក់​ថា​ ការ​ចុះ​​​ហត្ថ​លេខា​​​លើការ​​សុំ​កាន់​កាប់​​​ប្រើប្រាស់​​ដី​ធ្លី​​​នោះ​ គាត់​​ពិត​ជា​​បាន​ស៊ីញ៉េ​ពិតមែន​ តែដី​​ទាំង​នោះ​​ជាដី​របស់​រដ្ឋ​​​​ ហើយ​ដីនោះ​​​ជាដី​​​ទួល​សុវត្ថិ​ភាព​​​ឃុំ ។ មាន​សំណួរ​ចោទ​​សួរ​ថា បើ​លោក​​មេឃុំ​​​​ដឹងថា​​ ដីរដ្ឋ​​​ និង​ជាដី​សម្រាប់​​ទួល​សុវត្ថិ​ភាព​​​ឃុំ​ចុះ​មូ​​ល​ហេតុ​អ្វី​​បាន​ជាព្រម​ ​ចុះ​ហត្ថលេខា​​​​ទទួល​ស្គាល់​​ឱ្យ​​ប្រជាពលរដ្ឋ​​​ប្រើ​ប្រាស់​​តាំង​ពី​ ឆ្នាំ​​​១៩៩៧ រហូត​មក​ ។​​ លោក​បន្ត​​​ថា ការ​ចុះអនុវត្ត​​​នេះ គឹ​លោក​​​បាន​ចាត់​តាំង​​​ឱ្យក្រុម​​ប្រឹក្សា​​សង្កាត់​ចុះ​​ទៅ​ដោយ​​យោ​ង​ តាម​​​បញ្ជា​​របស់​លោក​អភិបាល​​​ក្រុង ។
ទាក់​ទិន​នឹង​​បញ្ហា​ដី​​​មួយ​ប្លង់​​នេះ គេសង្កេត​​​ឃើញ​មាន​បង្កាន់ដៃ​​៣សន្លឹក​​​​ផ្សេងទៀត​​​ដែលលោក​​មេ​ឃុំ​​ និ​ងមេភូមិ​​​ស៊ីញ៉េ​ជាន់គ្នា​ ​ក្នុងនោះ ​​មាន​មន្ត្រី​​​​នគរបាល​ប៉ុស្តិ៍​​​​សង្កាត់​ព្រះ​បាទ​​​មាន​លិខិត​​​កាន់​ កាប់​​ប្រើ​ប្រាស់​​ដី​ធ្លី​​ដែល​​មាន​ទទឹង​​ទំហំ​​​​២០ម៉ែត្រ​ បណ្តោយ​​​៥០ម៉ែត្រ​​រួម​ជាមួយ​​​​ស្រ្តី​​ម្នាក់​ទៀត​​​កាន់កាប់​​​​ទទឹង​ទំ ​ហំ​២០​ម៉ែត្រ ​បណ្តោយ​៥០​ម៉ែត្រ និង​អតី​ត​​មន្ត្រី​ពន្ធនាគារ​ខេត្ត​​ម្នាក់​ទៀត​ ក៏​មាន​លិខិត​កាន់​កាប់​ក្នុង​ផ្ទៃដី​​​នេះ​​ដែរ ​​មាន​​​បណ្តោយ​​​៥០​ម៉ែត្រ​ ក្បាល​ដី​ប្រវែង​​​២៧ម៉ែត្រ​ ។ លោក​ស្រី​​ ខាវ ចន្ទ្រា ក្រុម​ប្រឹក្សា​​សង្កាត់​​ព្រះ​បាទ​​បាន​ឱ្យ​​ដឹ​ង​នៅកន្លែង​​កើត​ហេតុ​​ថា លោក​ស្រី​​​បញ្ជា​ឱ្យ​​គ្រឿ​ង​ចក្រ​​កាយដី​នេះ​​តាម​បញ្ជា​​​របស់​ខេត្ត​​ និង​​ក្រុង​ដោយ​តម្រូវឱ្យ​​ឈូស​ឆាយ​​​​​សម្រាប់​​ធ្វើ​​ស្នាក់​ការ​​បក្ស​​ ប្រចាំ​​​សង្កាត់​ព្រះ​បាទ ។ប្រជាជន​​ក្នុង​ខេត្ត​​​​​ជា​ច្រើន​​​​បាន​និយាយ​​​ថា ​លោក​ឡូយ សុផាត អភិបាល​​​​​ខេត្ត​ស្ទឹង​ត្រែង​​​មិន​​​ដែល​បញ្ជា​ឱ្យ​​​មន្ត្រី​​ក្រោម​ឱវាទ ​​​ទៅ​រុះ​រើ​​​ដេញ​​​ប្រជាពលរដ្ឋ​​​របស់​លោក​​​មិន​ឱ្យ​រស់​​នៅលើ​ដី​ខ្មែ​ រ​​​ទេ​ មាន​តែ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​ជួប​គ្រោះ​ថ្នាក់ ​។ មិន​ដឹងថា​ លោក​​​​ស្រី​ក្រុមប្រឹក្សា​​បញ្ជា​ឱ្យ​​គ្រឿង​ចក្រ​​​កាយ​យក​​អាច​ម៍ដី​​​ទៅ ​ចាក់​​​លប់​អូរ​​​ត្រពាំង​​​របស់​ឯក​ជន​​​តាម​ផ្ទះនេះ​ធ្វើ​ឡើង​ទាំ​ង​ បង្ខំ​ឬ​យ៉ាង​ណា​ទេ  ។
លោក​​ផឹក សុបិន អភិបាល​​ក្រុង​​ស្ទឹង​ត្រែង​​​មិន​បាន​​បក​ស្រាយ​​បំភ្លឺ​​ជុំ​វិញ​​បញ្ហា​​ ទាំង​នេះ​តាម​​​​​ទូរស័ព្ទ​បាន​ទេ​ព្រោះ​​​ជាប់​ប្រជុំ ។ ដោយ​សារ​តែ​​មានការ​តវ៉ា​​យ៉ាង​​​ខ្លាំង​ក្លា​​ពីស្ត្រី​​​៣នាក់​បងប្អូន​​ អាជ្ញាធរ​​​ និ​ងសមត្ថ​កិច្ច​​​​​​បានដក​ថយ​​​ទៅវិញ​មិន​ធ្វើ​សកម្មភាព ​៕

0 comments:

Post a Comment