Tuesday, April 24, 2012

ប៉ូលីស​៖​ ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្រ្តី​ប្រើ​កាំភ្លើង​និង​ដំបង​ឆក់វាយ​មនុស្ស​ឲ្យ​របួស​៤​នាក់

ស្នង​​ការ​នគរ​បាល​ខេត្ត​​កោះ​​កុង​​ អះអា​ង​​ថា ប៉ូលីស​បាន​សាក​សួរ​​ជំនួយការ​ផ្ទាល់​ម្នាក់​របស់​​​​លោក​​​នាយក​​រដ្ឋម​ន្ត្រី ​ហ៊ុន ​សែន ពាក់ព័ន្ធ​នឹងការបង្ក​របួស​ស្នាម ដោយ​​ប្រើ​​កាំ​ភ្លើង ដំបង​​ឆក់ ​និងខ្នោះដៃ វាយ​​មនុស្ស ៤​នាក់ឲ្យ​របួស កាលពីយប់​​​ថ្ងៃ​អាទិត្យ។
ស្នង​ការ​នគរ​បាល​​ខេត្ត​​កោះ​​​កុង​ លោក​ សំ ឃិត​​វៀន ​មាន​​ប្រ​សាសន៍​​​នៅ​​រសៀល​​ថ្ងៃ​ច័ន្ទ​​​នេះ​​ថា​ ​លោក​កំ​ពុង​​សាក​​សួរ​ ​អំពី​​មូល​ហេ​តុ​នៃ​​ការ​​បង្ករ​​របួស​​ស្នាម​​នេះ​។ ​លោក​បន្ត​​ថា ​បញ្ហា​នេះ​អាច​​ជា​​ការ​ភ័ន្ត​​ច្រ​ឡំ​​ ថា​ជា​​ករណី​​លួច​​គាស់​​​បន្ទប់​ ​ដោយ​​សារ​​ជន​​រង​​គ្រោះ​ដែល​​អះអា​ង​ថា ​បាន​​ភ្លេច​សំភារៈនៅ​ក្នុង​បន្ទប់​​សណ្ឋា​គារ​​​នោះ​ នាំគ្នាទៅគោះ​​បន្ទប់​​របស់​ជន​ដៃ​​ដល់​​​នៅ​ម៉ោង​ប្រ​ហែល​​​១១​​​យប់​ ៖” ជន​រងគ្រោះ​ពេល​ថ្ងៃ​គាត់​​សំរាក​​​​ក្នុង​បន្ទប់​ហ្នឹង ​អញ្ចឹង​ដល់​ម៉ោង​ ១២​ថ្ងៃ​ត្រង់​​ គាត់​ចេញ​​​ទៅ​ គាត់​បាន​បង់​លុយ​បង់​កាក់​រួច​ហើយ គាត់​​ភ្លេច​យក​សម្ភារៈ​មួយ​ចំនួននៅ​ក្នុង​បន្ទប់​ហ្នឹង​ មិនទាន់​​​មា​ន​នរ​ណា​​យក​​​ចេញ។ ដឹង​ថា គាត់​យក​​សម្ភារៈ​​គាត់​​មិន​ទាន់​អស់ ហើយ​គាត់​បាន​ប្រាប់​ខាង​សន្តិសុខ ខាង​ receptionist អោយជួយ​​បើក​បន្ទប់​ហ្នឹង​​គាត់​យក​ឥវ៉ាន់​គាត់ អញ្ចឹង​ទៅ​បាន​ក្លាយ​ជា​មា​នបាតុភាព​អញ្ចឹង​”​។​
ស្តាប់សម្លេង៖  
ទោះជា​​យ៉ាង​​ណា ​លោក​ ​សំ ឃិត​​វៀន​ បញ្ជាក់​​ថា ​លោក​នឹង​បញ្ជូន​​​សំ​នុំ​​រឿង​​នេះ​​ទៅ​តុលាការ​ បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ​​។
នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ​សំឡេ​ង​​ប្រ​ជាធិប​តេយ្យ ​មិន​អាច​សុំ​ការ​​អធិប្បាយ​​​ពី​ជន​រង​គ្រោះ​​និង​ជ​ន​ដែល​រង​ការ​​ចោទប្រកាន់នោះ​​ បាន​​នៅ​ឡើយ​​​ទេ​​ ដោយ​​ពួក​គេ​​កំ​ពុង​​ស្ថិត​ក្នុង​ការ​សាក​សួរ។​ តែ​ប៉ូលីស​បាន​ឲ្យ​ដឹង​ថា​ ​ជន​បង្ក​ហេតុ​​នោះ​ ជាជំនួយ​ការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្មោះ​ ប៊ុន សុខា ឋានន្តរ​ស័ក្តិ ផ្កាយ​​ពីរ និង​អង្គរក្ស ៣-៤​នាក់​​ទៀត បាន​ត្រូវ​សមត្ថកិច្ច​នគរ​បាល​​ខេត្ត​កោះកុង ឃាត់ខ្លួន សាកសួរនៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តកោះកុង នៅ​ថ្ងៃទី​២៣​​ ខែ​​មេសា ឆ្នាំ​​​​២០១២​។ ​ចំនែកជនគ្រោះ គឺជាសន្តិសុខ​សណ្ឋាគារ ​និង​មន្រ្តី​ប៉េអឹម។

​ករណី​​នេះ​មន្រ្តី​ស៊ើប​អង្កេត​​នៅ​សមាគម​អាដ​ហុក​ប្រចាំខេត្តនេះ ​លោក នាង បូរាទីណូ ​លើក​ឡើង​​​ថា​ ប៉ូលីស​​កំពុង​​ធ្វើ​ការ​សម្រប​សម្រួលគ្នា​ទៅ​វិញ។ លោក​​បន្ត​ថា ករណី​នេះ ជា​បទ​ព្រហ្ម​ទណ្ឌ ​គួរ​ណាស់​​តែ​អនុ​វត្តន៍​ទៅ​តាមផ្លូវ​​​ច្បាប់​​​​ ៖” អញ្ចឹងប្រព័ន្ធ​ផ្លូវ​ច្បាប់​​គួរ​តែ​​មា​នចំណាត់​ការ​ទៅ​លើ អ្នក​មាន​អំណាច​ប្រើ​អំណាច​លើ​ប្រជាពល​រដ្ឋរងគ្រោះ​​ទន់​ខ្សោយ​ អញ្ចឹង​អ្វី​ដែល​ខាង​ខ្ញុំ​​សម្លឹង​មើល​ឃើញ​ ចង់​អោយ​​មាន​ការ​អនុវត្ត​ច្បាប់​​របៀប​នេះ ​ទោះបី​ជា​មា​នការ​សម្រប​​សម្រួល​ហើយ​ក៏​ដោយ​”​។​
​បើ​​តាម​​​ប៉ូលីស បាន​ឲ្យ​ដឹង​ថា ករណី​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​ជាង ១១​​យប់ ថ្ងៃទី​២២ ខែ​​មេសា ឆ្នាំ​២០១២ម្សិល​​មិញ​ នៅ​​សណ្ឋាគារ កោះកុង​ស៊ី​ធី​។ ក្នុងហេតុ​ការណ៍​នោះ មាន​ប៉េអឹមម្នាក់​ សន្តិ​សុខ​សណ្ឋាគារ​ ២នាក់ និង​ម្ចាស់​សំភារៈ​ ម្នាក់រង​របួសធ្ងន់ ខណៈ​ពួកគេបាន​សុំ​ឲ្យលោក​ ​ប៊ុន សុខា បើកទ្វារ​​បន្ទប់​សណ្ឋាគារ ដើម្បី​រក​ខ្សែកដែល​បាន​បាត់​​​៕

0 comments:

Post a Comment