![]() |
| In Ratana's body |
ដោយ អ៊ឹង ប៊ុនថន
Voice of Democracy
បន្ទាប់ ពីមានការស៊ើបអង្កេតរួច គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាល អះអាងថា ការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងការស្លាប់របស់មន្រ្តីកងរាជអាវុធម្នាក់ឈ្មោះ អ៊ិន រតនា គឺជារឿងចៃដន្យ និងជារឿងជម្លោះបុគ្គល។១. តើរកឃើញក្បាលគ្រាប់ដែលបាញ់នោះទេ? ហើយបើឃើញទាំង ៤គ្រាប់ តើបានធ្វើកោសល្យវិច័យ ថាចេញពីកាំភ្លើងតែមួយដែរឬទេ? ឬចេញពីកាណុងកាំភ្លើងផ្សេងគ្នា?២. ស្នាមរំសេវរោល ដែលបង្ហាញក្នុងរូបថតសព រតនា ដូចជាចុងកាណុងនៅជិតណាស់ ព្រោះរោលតែមួយដុំមុខរបួស។៣. ការដណ្តើមដូចជាមិនសម ព្រោះមនុស្សយើងអាចកាន់ស្នាប់ដៃកាំភ្លើងជាប់ជាងកាន់ចុងកាណុង ម៉េចបែរជាដណ្តើមខាងគល់វិញ?
សមាជិកគណៈកម្មការស៊ើបអង្កេត និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ទិត សុធា អះអាងថា៖ “ហេតុ ផលពិតបានបញ្ជាក់ហើយថា ឈ្មោះ ឈុត វុទ្ធី ហ្នឹងត្រូវបានស្លាប់ ដោយឈ្មោះ អ៊ិន រតនា បាញ់រថយន្ត ហើយក៏ផ្លាតត្រូវ។ ដោយឡែកករណីស្លាប់ របស់ អ៊ិន រតនា ត្រូវបានកើតដោយស្ទុះទៅទាញ កញ្ឆក់កាំភ្លើងកុំឲ្យផ្ទុះតទៅទៀតហ្នឹង ដោយឈ្មោះ រ៉ាន់ បូរ័ត្ន ហ្នឹង”។
បន្ទាប់ពីរដ្ឋាភិបាលបញ្ចេញលទ្ធផលនេះ មានប្រតិកម្មជាច្រើនបានរិះគន់ និងធ្វើការវិភាគ ទៅតាមការយល់ឃើញរបស់ពួកគេទាំងនៅក្នុងសារព័ត៌មាន និងបណ្តាញទាក់ទងសង្គម។
នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន បានសរសេរនៅលើបណ្តាញទាក់ទងសង្គម ឬហៅថា facebook របស់លោកថា ដណ្តើមកាំភ្លើង រាហ៍កៃដល់ទៅ ២គ្រាប់ ត្រូវដើមទ្រូង ដូចជាមិនសមទេដឹង។ លោកបន្តថា បើបញ្ឆិតពីក្រោមឡើងលើ អាចសមខ្លះ! ហើយបើជិតក៏គួរតែពិនិត្យថាមានស្នាមរំសេវរោលដែរ ឬអត់ផង។ លោកមេធាវីដដែល និងជាអតីតប៉ូលីសសម័យអ៊ុនតាក់ រូបនេះសរសេរទៀតថា អ្នកដែលគេចេះវិភាគ និងធ្លាប់មានបទពិសោធន៍ គេនឹងមិនជឿទេ។
នៅខាងក្រោមនៃសំណេរនេះ គេឃើញមានមតិចូលរួមជាច្រើន ក្នុងនោះ លោក ហ៊ុន ម៉ារិទ្ធិ បានសរសេរថា លោកធ្លាប់បានសិក្សាអាវុធជាតិផ្ទុះ និងសឹកសង្រ្គាម និងមានបទពិសោធន៍ និងយល់ច្បាស់ណាស់។ លោកថាករណីស្លាប់ ឮរបស់លោក ឈុត វុទ្ធី និងអ៊ិន រតនា គឺជនទីបីជាអ្នកប្រព្រឹត្តមិនរាហ៍កៃនោះទេ។
បើទោះជាយ៉ាង លោក មេធាវី សុក សំអឿន បានសរសេរនៅផ្នែកបន្តទៀតនៃ facebook របស់លោកថា លោកឃើញការបង្ហាញរបស់គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាល ហើយ អាចសមហេតុសមផលដែរ តែនៅសង្ស័យចំណុចមួយចំនួន។ លោក សុក សំ អឿន បានដាក់សំណួរថា៖
១.
តើរកឃើញក្បាលគ្រាប់ដែលបាញ់នោះទេ? ហើយបើឃើញទាំង ៤គ្រាប់
តើបានធ្វើកោសល្យវិច័យ ថាចេញពីកាំភ្លើងតែមួយដែរឬទេ?
ឬចេញពីកាណុងកាំភ្លើងផ្សេងគ្នា?
២. ស្នាមរំសេវរោល ដែលបង្ហាញក្នុងរូបថតសព រតនា ដូចជាចុងកាណុងនៅជិតណាស់ ព្រោះរោលតែមួយដុំមុខរបួស។
៣. ការដណ្តើមដូចជាមិនសម ព្រោះមនុស្សយើងអាចកាន់ស្នាប់ដៃកាំភ្លើងជាប់ជាងកាន់ចុងកាណុង ម៉េចបែរជាដណ្តើមខាងគល់វិញ?
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លទ្ធផលនេះ នៅតែមានភាពស្រពិចស្រពិល។ លោកថា សង្គមស៊ីវិលនឹងចេញរបាយការណ៏ស៊ើបអង្កេតរបស់ខ្លួននៅ ពេលឆាប់ៗនេះ ដើម្បីផ្ទៀងផ្ទាត់នឹងរបាយការណ៏ស៊ើបអង្កេតរបស់រដ្ឋា ភិបាល ដោយលោកសំអាងថា អ្វីដែលប៉េអឹមខេត្តកោះកុង អះអាងជាបឋមថា លោក អ៊ិន រតនា បាញ់សម្លាប់ខ្លួនឯងនោះ គឺខុសពីការពិតម្តងរួចទៅហើយ។
កាលពីថ្ងៃសុក្រ សាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនជនជាប់ចោទ ឈ្មោះ រ៉ាន់ បូរ័ត្ន តែម្នាក់គត់ ដែលជាសន្តិសុខក្រុមហ៊ុនកាប់ឈើនៅក្នុង ខេត្តនេះ ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអ ចេតនា ពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនបរិស្ថាន និងមន្រ្តីកងរាជអាវុធហត្ថ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ករណីនេះរដ្ឋាភិបាលមិនបានស៊ើបអង្កេតដោយពេញលេញ និងឯករាជ្យនោះទេ។
បើតាមលោក អ៊ូ វីរៈ សំនុំរឿងឧក្រិដ្ឋកម្មនេះ នឹងត្រូវរដ្ឋាភិបាលបិទបញ្ចប់ដោយយកគំរូដូចករណីស្លាប់ មនុស្សនៅកោះពេជ្រ ករណីបាញ់សម្លាប់លោក ជា វិជ្ជា ករណីបោកគ្រាប់បែកលើបាតុករឆ្នាំ១៩៩៧ និងករណីបាញ់សម្លាប់អ្នកកាសែតកន្លងមក។
បន្ទាប់ពីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងមន្រ្តីប៉េអឹមនេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍អន្តរជាតិ ជាម្ចាស់ជំនួយ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ សោកស្តាយចំពោះការបាត់បង់សកម្មជនការពារ ធនធានធម្មជាតិរូបនោះ និងជំរុញឲ្យរដ្ឋាភិបាល វែកមុខឃាតករពិត និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោស៕




0 comments:
Post a Comment