Monday, June 11, 2012

ពុលបន្លែ ៩៤នាក់ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង - 94 Poisoned after consuming imported Viet vegetable


11 June 2012
Cambodia Express News

ប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៍ចំនួន ៩៤នាក់ បានពុលបន្លែ នៅក្នុង ពេលដែល ពួកគេទាំងនោះ នាំគ្នាចូលរួម ក្នុងពិធីឡើងផ្ទះ ប្រជាពលរដ្ ឋនៅក្នុងភូមិ ជាមួយគ្នា នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២។ បន្លែទាំងនោះ ពួកគាត់បានទិញពីផ្សារក្រមួន និងផ្សារតាមតំបន់ជនបទ ដែលនាំចូលពីប្រទេសវៀតណាម។ បន្លែនោះ គឺបានបាញ់ថ្នាំ ដើម្បីកុំ ឲ្យសត្វល្អិត បំផ្លាញ ប៉ុន្តែថ្នាំ ដែលបាន បាញ់លើ បន្លែដែល ពលរដ្ឋ ហូបនោះ គឺមិនទាន់ដល់ ពេលដែល ប្រមូលផល ទើប បណ្តាលឲ្យ មានពលរដ្ឋ ហូបហើយ ពុលតែម្តង។ ជាមួយករណីនេះ មិនមាន នរណាម្នាក់ មានគ្រោះថ្នាក់ ដល់ស្លាប់ទេ។
----
94 villagers from Kampong Ro district, Svay Rieng province were poisoned after they consumed vegetables during a house warming party held at one of the villagers. The incident took place in Prey Monoass village, Samley commune, Kampong Ro district, Svay Rieng province, in the evening of 05 June 2012. The vegetables were bought from Kromuon market and other rural markets and they were allimported from Vietnam. These vegetables were sprayed with insecticides and they were harvested ahead of the safe harvesting period that was why the villagers were poisoned when they consumed them. However, no one died from the incident.

0 comments:

Post a Comment