ដោយ សុ ជីវី 2012-06-10
ស្ត្រីអ្នកភូមិបឹងកក់ចំនួន ៤នាក់ ក្នុងចំណោមអ្នកភូមិ ១៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានចាប់ផ្ដើមធ្វើការតវ៉ាដោយអត់អាហារ នៅក្នុងពន្ធនាគារហើយ ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា នេះ។
អ្នកភូមិបឹងកក់អះអាងថា អ្នកទាំង ៤នាក់ ដែលបានចាប់ផ្ដើមការតវ៉ាដោយអត់អាហារនោះ គឺមានអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី ឆេង លាភ និងអ្នកស្រី សុង ស្រីលាភ។
ស្ត្រីជាអ្នកភូមិបឹងកក់ចំនួន ១៣នាក់ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃពីថ្ងៃទី២២ ឧសភា នឹងត្រូវតុលាការកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ ពីបទថា បានរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ចំណែកតំណាងពីរនាក់ទៀតក៏ត្រូវចាប់ខ្លួន នៅមុខតុលាការក្រុងភ្នំពេញ ក្នុងពេលរៀបចំឯកសារធ្វើសក្ខីកម្មអោយអ្នកតំណាងទាំង ១៣នាក់នោះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
នៅថ្ងៃទី១០ មិថុនា នេះដែរ អ្នកភូមិបឹងកក់ អ្នកភូមិបុរីកីឡា និងតំណាងអង្គការមិនមែនរដ្ឋាភិបាល រួមនឹងក្មេងៗ សរុបចំនួនជាង ១០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខពន្ធនាគារព្រៃស ឬមណ្ឌលកែប្រែម២ ដើម្បីតវ៉ាអោយមានការដោះលែងអ្នកតំណាងទាំង ១៥នាក់ ដែលកំពុងជាប់ឃុំ និងលើកទឹកចិត្តពួកគេអោយមានចិត្តក្លាហាន រឹងប៉ឹង និងត្រូវបញ្ឈប់គម្រោងការធ្វើអត្តឃាតក្នុងពន្ធនាគារ។
This morning some 100 Boeung Kak community members and friends gathered at the Royal Palace to submit a petition to the King. A truckload of military police hid under trees in the vicinity, and at least 20 security guards in blue uniforms asked the community to stop creating “public disorder” and leave. Eventually, two community representatives were allowed to enter the Palace and submit their petition. later, the group proceeded to the Ministry of Justice to ask about progress in the case of the 15 jailed activists. The Ministry stated they had not yet received documents related to the appeal of 13 representatives currently serving 2.5 year sentences. (Posted at http://freethe15.wordpress.com)
|  | 
| (Photo: Jennifer Holligan on Flickr) | 
Created with flickr slideshow
 
 
 
 
 

 
         
 
  
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 



 


0 comments:
Post a Comment