តើហេតុអ្វីបានជាពលរដ្ឋខ្មែរភាគច្រើន
មិនហ៊ាននិយាយរឿងនយោបាយ ? មិនថានៅក្នុងប្រពន្ធ Internet ទេសូម្បីនៅខាងក្រៅក៏ដូចគ្នា
ថ្ងៃទី 2 មិថុនា 2012, ម៉ោង 10:10:AM
ដោយ: គ្រីទិច/ CEN
សុគន្ធ នីសា ដែលជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់់ បានធ្វើការបដិសេធទៅនឹងភាពពាក់ព័ន្ធណាមួយ នៅក្នុងការនិយាយរឿងនយោបាយតាមហ្វេសប៊ុក ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនា។
តាមរយៈហ្វេសប៊ុករបស់នាង នីសាបាននិយាយថា “ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាថា មានអ្នកប្រើប្រាស់រូបភាព និងឈ្មោះខ្ញុំដើម្បីនិយាយពីបញ្ហានយោបាយផ្សេងៗ”។ នីសានិយាយបន្ថែមទៀតថា “ខ្ញុំសូមបញ្ជាក់ថា នីសាប្រើប្រាស់តែ Profile មួយនេះទេ ដើម្បីចែកចាយព័ត៌មានការងារផ្ទាល់ខ្លួនខ្លះៗ ដល់ប្រិយមិត្តគាំទ្រ នាងខ្ញុំសូមបដិសេធរាល់ Profile ទាំងអស់ក្រៅពីនេះ”។
នៅតាមហ្វេសប៊ុក គេសង្កេតឃើញមានឈ្មោះ សុគន្ធ នីសា រហូតយ៉ាងហោចណាស់ ៧។ សុគន្ធ នីសា ទើបតែបានវិលត្រឡប់មកពីការសម្តែង នៅសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី៣០ ខែឧសភា។ នាងជាតារាចម្រៀងដែលបានរះចេញពីខេត្តក្រចេះមក៕ K




0 comments:
Post a Comment