Monday, June 4, 2012

លោកមូបារ៉ាក់ ត្រូ​វ​បានកាត់​ទោស​ដាក់​គុក​មួយ​ជីវិត,​ ផ្ទុះ​ឡើង​នូវការ​តវ៉ា

SUNDAY, 03 JUNE 2012 13:25
IM SONEATH/ ភ្នំពេញប៉ុស្តិ៍


ក្រុង​គែរៈ ​លោក ហូស្នី មូបារ៉ាក់ ​ដែល​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ការ​បះបោរ​មួយ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​កាន់​អំណាច​នៅ​អេហ្ស៊ីប​​៣០ឆ្នាំ​ ត្រូវ​បានកាត់​្ទា​ទោស​​ដាក់​គុក​មួយ​ជីវិត​​កាល​ពី​ថ្ងៃ​សៅរ៍សម្រាប់​តួនាទី​របស់​លោក​ ក្នុង​​ការ​សម្លាប់​ក្រុម​អ្នក​តវ៉ា​បន្ទាប់​ពី​ការ​​ជំនុំ​ជម្រះ​មួយ​ដែល​​កំណត់​ជាគំរូ​មួ​សម្រាប់​នាំ​យក​​​ក្រុម​​ជន​ផ្តាច់​ការ​នៅ​មជ្ឈិម​បូព៌ា​​មក​ទទួល​ខុស​ត្រូវ​។
ប៉ុន្តែ​​វា​នៅតែ​មិន​គ្រប់​គ្រាន់​ល្មម​សម្រា​ប់​​ពល​រដ្ឋ​អេហ្ស៊ីប​រាប់​ពាន់​នាក់​ដែល​បាន​​នា​ចេញ​មក​តវ៉ា​នៅ​​តាម​ផ្លូវ​​នៅ​ពេល​ក្រោយ​មកនៅ ក្នុង​ប្រទេស​មួយ​​ដែល​ស្ថិត​លើមាត់​ ជ្រោះ​​ជា​ស្រេច​ នៅមុន​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតីមួយ​ដ៏​​សំខាន់​ក្នុង​រយៈ​​ពេល​ពីរ​សប្តាហ៍​​ខាង​មុខ​។ អ្នក​ខ្លះចង់​ឲ្យ​គេ​ប្រហារ​ជីវិត​លោកមូបារ៉ាក់ អ្នក​ខ្លះ​ទៀត បារម្ភ​ថា សាល​ក្រម​​របស់​ចៅ​ក្រម​ បាន​បង្ហាញ​ពី​​​ភាព​​​ខ្សោយ​​ក្នុង​រឿង​ក្តី​មួយ​ដែល​អាច​ឲ្យ​​អតីត​បុរសខ្លាំង​ ខាងយោធា​អាច​ឈ្នះ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​​។
ថ្លែង​ក្នុង​​បន្ទប់​តុលាការ​​ស្ងាត់​ជ្រ ងំ ​ចៅ​ក្រម​ អះ​ម៉េត រ៉េ​ហ្វាត បាន​ថ្លែង​ថា​៖ «​តុលាការ បាន​បញ្ជា​ឲ្យ​ដាក់​ទណ្ធកម្ម​លោកហូស្នី មូបារ៉ាក់ ​អស់​មួយ​ជីវិត​ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​​ដែល​មានការ ​ចូល​រួម​ក្នុង​​ឧក្រិដ្ឋ​កម្ម​​កាប់​សម្លាប់ និងការ​សម្លាប់​ដោយចេតនា។

0 comments:

Post a Comment